Company Industry
Education
No. of Employees
50-200
Address
Adresse: # 902, St. 369, Sangkat Prek Thmey, Khan Chbar Ampov, Phnom Penh.
Job Detail
Hiring
Employee
Type of Employment
Full time
Job Location
Phnom Penh
Job Reference No.
SDP-4559-0417
Job Category
Medical & Health
Company Industry
Education
Apply to this position

អ្នកគ្រប់គ្រងមណ្ឌលសុខភាព

Summary of Position

បេសកកម្មៈ អ្នកគ្រប់គ្រងមណ្ឌលសុខភាពមានតួនាទីទទួលបន្ទុករៀបចំ និងសម្របសម្រួលរាល់សកម្មភាពផ្នែកសុខភាពកើតឡើងនៅក្នុងមណ្ឌលសុខភាព អ្នកគ្រប់គ្រងមណ្ឌលសុខភាពតំណាងអោយអង្គភាពសុខភាពទាំងអស់ទាំងនៅក្នុងមណ្ឌល និងខាងក្រៅ ហើយចូលរួមយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍន៍ផែនការ។

Main Duties and Responsibilities

ភារកិច្ចជាប្រចាំ

(ត្រូវផ្សារភ្ជាប់នូវដំណើរការនៃបេសកកម្មខាងក្រៅ បើសិនជាអាច)

ចំពោះសិស្ស

  • ធានានូវការរៀបចំរាល់សកម្មភាពការការពារចំពោះសិស្សានុសិស្សទាំងអស់ (កន្លះថ្ងៃក្នុងមួយថ្ងៃ)។
  • រៀបចំ និងធ្វើផែនការរបាយការណ៍សំរាប់ៈ

ក. ការពិនិត្យសុខភាព = ការព្យាបាល ចិត្តវិទ្យា ការថែទាំធ្មេញ និង សង្គម

  • ជាទូទៅចំពោះ សិស្សានុសិស្សថ្នាក់ទី១ ទី២ ទី៧ និង ទី១០ (ប្រមាណ៤០០នាក់ក្នុងមួយឆ្នាំ)
  • និង សម្រាប់ក្មេងៗដែលត្រូវតាមដានសុខភាពជាចាំបាច់

ខ. ការចាក់ថ្នាំវ៉ាក់ស៊ាំង និងការរំលឹកនូវកម្មវិធីៈ ជំងឺគ្រុនស្វិតដៃជើង និងតេតាណូស និងជំងឺថ្លើមប្រភេទB (យោងទៅតាមកម្មវិធីដែលបានស្នើរ (ប្រមាណ១០០x៣ ចាក់ថ្នាំក្នុងមួយឆ្នាំៗ): ត្រូវប្រមូលលិខិតអនុញ្ញាតជាមុនពីអាណាព្យាបាល។

គ. ពិនិត្យសុខភាពកាយសម្បទា ពេលមានការប្រកួតលេងកីឡា (សិស្សប្រមាណ២០០នាក់ ត្រូវពិនិត្យនៅក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំសិក្សា)។

ចំពោះសិស្ស សហគមន៍ និងបុគ្គលិក

ធានាអោយបាននូវការរៀបចំព្យាបាល៖

ក. រៀបចំគម្រោងពេលវេលាពិគ្រោះជម្ងឺ ដើម្បីធ្វើការព្យបាល (កន្លះថ្ងៃក្នុងមួយថ្ងៃ)។

ខ. រៀបចំការណាត់ជួប និងការធ្វើដំណើរសំរាប់អ្នកជំនាញនៅទីក្រុងភ្នំពេញ។

គ. ប្រមើរមើលនូវការចាក់ថ្នាំសំរាប់បុគ្គលិក (ជម្ងឺថ្លើមប្រភេទB សំរាប់បុគ្គលិកចុងភៅ បុគ្គលិកផ្នែកសង្គម និងសុខភាព និងបុគ្គលិកធ្វើការផ្ទាល់ជាមួយសិស្សានុសិស្ស)។

ឃ. ចំពោះសិស្សស្នាក់នៅអន្ថេវាសិកដ្ឋានៈ បង្កើតនូវទំនាក់ទំនង (សៀវភៅពត៌មានសុខភាព) រវាងការពិគ្រោះយោបល់ជាមួយសិស្សនៅមណ្ឌលសុខភាព (មូលហេតុ និងការព្យាបាល) និង អ្នកទទួលខុសត្រូវនៅអន្តេវាសិកដ្ឋាន។

ចំពោះភារកិច្ចទាំងនេះត្រូវពង្រឹងនូវការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងពត៌មានប្រកបដោយប្រសិទ្ធភាព

ក. ចេះពន្យល់ និងបកស្រាយនូវការប្រើប្រាស់ដល់អ្នកប្រើប្រាស់ និងផ្ទៀងផ្ទាត់អំពីការប្រើប្រាស់ដ៏ត្រឹមត្រូវ (ឧទាហរណ៍ ជៀសវាងការថតចម្លង)។

ខ. ចេះសួរសំណួរមូលដ្ឋានគ្រឹះ។

ភារកិច្ចបន្ទាប់មកទៀត

ចំពោះបុគ្គលិក និងសិស្សានុសិស្សទាំងអស់របស់សាលាហេបភីច័ន្ទតារា

(បុគ្គលិកសិក្សាទាំងអស់ និងអន្ថេវាសិកដ្ឋាន)

ក. បង្កើតនូវវិធានការការពារៈ អនាម័យ ការសម្លាប់សត្វល្អិត ការលាងដៃ ការដុសធ្មេញ ផ្ទះបាយ ការសម្លាប់មេរោគ និងផ្ទៀងផ្ទាត់នូវការអនុវត្តន៍អោយបានទៀងទាត់។

ខ. រៀបចំយុទ្ធនាការយល់ដឹង និងអប់រំៈ ជម្ងឺទឹកនោមផ្អែម ការរួមរ័ក្ស ការពន្យាកំណើត ផលប៉ះពាល់ ភាពត្រឹមត្រូវ ការរៀបចំកាកសំណល់ ... ។ល។ ចំពោះក្មេងៗ អ្នកសំអាត ចុងភៅ និងគ្រូបង្រៀន។

គ. សំរាប់ករណីចាំបាច់ៈ បង្កើតនូវយុទ្ធសាស្រ្តៈ (លេខទូរស័ព្ទរថយន្តសង្គ្រោះបន្ទាន់ គ្រូពេទ្យ ប្រអប់ថ្នាំពេទ្យ និងថ្នាំពេទ្យសង្រ្គោះបន្ទាន់ ត្រូវរៀបចំទុកប្រើប្រាស់ជាស្រេច ... មានមនុស្សទៅទាក់ទង ជ្រើសរើសមន្ទីរពេទ្យ ដឹកជញ្ជូនអ្នកជំងឺ ហើយត្រឡប់មកវិញ ... ។

ឃ. សំរាប់អន្ថេវាសិកដ្ឋានវិញៈ បង្កើតនូវគោលការណ៍រួមផ្ទៃក្នុងៈ = «ផែនទីបង្ហាញផ្លូវករណីដែល ...» មានកមរមាស់ អង្គៃ វីរុសនៅក្នុងក្រពះ ការពុលចំណីអាហារ និងយកចិត្តទុកដាក់ជាប្រចាំនូវប្រសិទ្ធភាព។

ង. បន្ទាប់ពីបានវិភាគនូវសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលផ្នែកសុខភាពជារួមរួចរាល់ រៀបចំសំរាប់គិលានុបដ្ឋាក គ្រូពេទ្យ​ និងបុគ្គលិក។

ច. ថតចម្លង គ្រប់គ្រង រៀបចំបណ្ណធានារ៉ាប់រង សំរាប់សិស្សានុសិស្ស និងបុគ្គលិកទាំងអស់។

បង្កើតកាលវិភាគប្រចាំសប្តាហ៍ ប្រចាំខែ ជាមួយនឹងគម្រោងប្រចាំឆ្នាំ សំរាប់គ្រូពេទ្យ និងគិលានុបដ្ឋាកនៃសាលាហេបភីច័ន្ទតារា

បន្ទាប់ពីពិគ្រោះយោបល់ជាមួយមណ្ឌលសុខភាពរួច រៀបចំពេលវេលាដែលបានកំណត់សំរាប់ពិគ្រោះអំពីការការពារ ការព្យាបាល ការរក្សាទិន្នន័យ សំរាប់ការប្រជុំ ... ។ល។ កាលវិភាគនេះត្រូវបង្ហាញនៅក្នុងប្រក្រតិទិនរួម និងអាចចូលប្រើប្រាស់បានសំរាប់មនុស្សគ្រប់រូប ចំពោះតម្រូវការនៃទំនាក់ទំនង និងការងារអន្តរវិន័យ។

ការគ្រប់គ្រងថ្នាំពេទ្យ វ៉ាក់ស៊ាំង ឧបករណ៍

តម្រូវការៈ ស្នើរអោយមានជំនួយតាមរយៈអ្នកមានបទពិសោធន៍ខ្ពស់ ឬស្នើរសុំនូវវគ្គបណ្តុះបណ្តាលៈ

ក. មើលនៅលើបញ្ជីថ្នាំពេទ្យត្រូវកម៉្មង់ទិញ ដោយធៀបទៅនឹងបញ្ជីថ្នាំពេទ្យរបស់ជាតិ។

ខ. ជាមួយជំនួយពីគ្រូពេទ្យ ចេះជ្រើសរើសនូវតម្លៃសមរម្យ ដើម្បីមានភាពម្ចាស់ការលើខ្លួន។

គ. ធានាអោយបានថា ការកម៉្មង់ទិញប្រព្រិត្តទៅទៀងទាត់ ជៀសវាងការដាច់ស្តុក និងគោរពនូវកាលបរិច្ឆេទប្រើប្រាស់ ទាក់ទងជាមួយនឹងអ្នកផ្គត់ផ្គង់។

ឃ. រៀបចំថ្នើរអោយបានត្រឹមត្រូវ និងដូចគ្នានៅក្នុងគិលានដ្ឋាននីមួយៗ (ការគ្រប់គ្រងស្តុកកណ្តាល គិលានដ្ឋានរបស់អនុវិទ្យាល័យ និងវិទ្យាល័យ និងអន្ថេវាសិកដ្ឋាន)។

ង. ធានាអោយបាននូវការកត់ត្រាថ្នាំពេទ្យចូល និងចេញ។

ច. តម្រូវអោយគោរពថ្ងៃផុតកំណត់ ចំពោះរបាយការណ៍ស្តុកនាចុងខែ (មិនអាចលើសពីពីរថ្ងៃទេ)។

ឆ. យកចិត្តទុកដាក់ឡើងវិញអំពី «ឱសថស្ថានចល័ត» សំរាប់ដំណើរកំសាន្តសិក្សា ការហ្វឹកហាត់កីឡា និងដំណើរកំសាន្តរបស់សិស្សអន្តេវាសិកដ្ឋាន។

តំណាងអោយ «មណ្ឌលសុខភាព» នៃដេប៉ាតឺម៉ង់សង្គម និងសុខភាព នៅរាល់សកម្មភាពក្រៅសាលារៀន

ក. ចូលរួមប្រជុំរាល់ត្រីមាសជាមួយក្រសួងសុខាភិបាល។

ខ. បង្កើតទំនាក់ទំនងជាមួយអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀតក្នុងវិស័យសុខាភិបាល។

គ. បង្កើតទំនាក់ទំនងជាមួយវិស័យសាធារណៈ (មណ្ឌលសុខភាព / មន្ទីរពេទ្យ) ដើម្បីបញ្ជូនសិស្សទៅនៅពេលមាន ការចាំបាច់។

ឃ. សរសេររបាយការណ៍ប្រចាំខែ សំរាប់ការិយាល័យសុខាភិបាលរាជធានីភ្នំពេញ។

ចូលរួមអភិវឌ្ឍន៍ផែនការ / កម្មវិធីនៅក្នុងដេប៉ាតឺម៉ង់សង្គម និងសុខភាព

ក. ចូលរួមយ៉ាងសកម្មនូវការបង្កើតគម្រោងផ្សេងទៀតៈ ឧទាហរណ៍ ផែនការគ្រួសារ ...

ខ. ស្វែងរកអ្នកសហការណ៍ និងធនធានដែលផ្តល់ដល់សាលានូវការបង្កើតគម្រោង / កម្មវិធី (ជាមួយអង្គការក្រៅរដ្ឋាភិបាល ឬ រដ្ឋាភិបាល)

អ្នកសម្របសម្រួលរវាងអ្នកមកបំពេញបេសកកម្មផ្សេងៗគ្នា

ធានាអោយបាននូវការតាមដានរវាងបេសកកម្មផ្សេងៗគ្នា ដោយធៀបទៅនឹងគោលបំណងបានកំណត់ដោយសាលាហេបភីច័ន្ទតារា

ក. រៀបចំរបាយការណ៍អំពីសកម្មភាពនៃបេសកកម្មផ្សេងៗនៅក្រៅសាលា។

ខ. បង្កើតនូវការតាមដានការងារ ​= បង្ហាញអោយឃើញនូវភារកិច្ចបានបំពេញ និងភារកិច្ចត្រូវបំពេញ។

គ. បង្ហាញនូវទំនាក់ទំនងរបស់អ្នកទទួលខុសត្រូវនៃបេសកកម្មទាំងនេះ ដើម្បីទំនាក់ទំនងបន្ត រវាងក្រុមគ្រូពេទ្យ។

ការប្រជុំ និងរបាយការណ៍

ក. ចូលរួមប្រជុំជាមួយក្រុមសង្គម និងសុខភាព។

ខ. រាយការណ៍អំពីសកម្មភាពរបស់ខ្លួន ដោយធៀបរបាយការណ៍ប្រចាំត្រីមាស ដល់អ្នកគ្រប់គ្រងរបស់ក្រុមសង្គម និងសុខភាព។

Other Requirements

  • មានបទពិសោធន៍យ៉ាងតិចចំនួន២ឆ្នាំ នៅមជ្ឈដ្ឋានសាលារៀន ឬផ្នែកវេជ្ជសាស្រ្ត។
  • និយាយភាសាបារាំង​ ឬ ភាសាអង់គ្លេសបានល្អ។
  • មានចំណេះដឹងអំពី
  • ផ្នែកសុខភាពសាធារណៈ (លិខិតបង្គាប់ការរបស់ក្រសួង មុខជំនាញសុខាភិបាលសាលារៀន ការចាក់វ៉ាក់ស៊ាំង ... នៅប្រទេសកម្ពុជា)។
  • ផ្នែកការការពារសុខភាព និងការព្យាបាលជារួមមានៈ សាលារៀន និងអន្តេវាសិកដ្ឋានៈ
    • សំរាប់សិស្សានុសិស្សក្រៅសាលារៀន
    • សំរាប់សិស្សានុសិស្សក្នុងសាលារៀន
    • សំរាប់បុគ្គលិកផ្ទះបាយ
    • សំរាប់បុគ្គលិកគ្រូបង្រៀន

Application Deadline

Open
This employer is still looking for candidates. Send your application now.


Apply to this position

OR

Apply via email

Send email
Any enquiries? Call us : 023 22 44 22