Job Detail
Hiring
Employee
Type of Employment
Full time
Job Location
Phnom Penh
Job Reference No.
AT-4987-0817
Apply to this position

ជំនួយការគ្រូបង្រៀនចំនួន០២នាក់

Summary of Position

Toutes à l'école​ កំពយងស្វែងរកបុគ្គលិក ជំនួយការគ្រូបង្រៀន ចំនួន០២នាក់។ បេសកកម្មរបស់ជំនួយការគ្រូបង្រៀនត្រូវផ្តល់ជំនួយបន្ថែមដល់សិស្សានុសិស្ស និងជួយគ្រូបង្រៀននៅក្នុងការផ្តល់ចំណេះដឹងអប់រំ។

Main Duties and Responsibilities

  • ជំនួយការគ្រូបង្រៀនមានទំនួលខុសត្រូវក្នុងការបំពេញភារកិច្ចមួយចំនួន ទាំងការងារបង្រៀន និងរដ្ឋបាល ដូចជា៖
  • រៀបចំមេរៀនជាមួយគ្រូបង្រៀន យោងទៅតាមតម្រូវរបស់សិស្សម្នាក់ៗ។
  • ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រូបង្រៀន ដើម្បីកំណត់បច្ចេកទេសក្នុងការជួយសិស្សដែលមានតម្រូវការពិសេស។
  • រៀបចំសិស្សជាក្រុមតូចៗ ឬធ្វើការងារជាបុគ្គល ជាមួយសិស្សពិសេសៗនៅពេលបង្រៀន។
  • ត្រៀម និងរៀបចំសម្ភារឧបទេសបង្រៀនផ្សេងៗគ្នានៅក្នុងថ្នាក់រៀន។
  • បង្កើតការចង់ដឹងចង់ឃើញ ការបកស្រាយ និងការដោះស្រាយបញ្ហាចំពោះសិស្សានុសិស្ស។
  • រៀបចំសិស្សជាបុគ្គល ឬក៏រៀបចំជាក្រុមពិភាក្សា ដែលមានគ្នាចំនួនតិចតួច។
  • ជួយសិស្សធ្វើការងារ ដើម្បីឱ្យគ្រូបង្រៀនអាចប្រមូលអារម្មណ៍បានល្អលើការបង្រៀន។
  • ជំនួសគ្រូបង្រៀននៅពេលអវត្តមាន។
  • បង្កើតបរិយាកាសបង្រៀនរីករាយ មានសារប្រយោជន៍ និងគួរឱ្យចាប់អារម្មណ៍ដល់សិស្សានុសិស្ស។
  • រក្សានូវឥរិយាបថវិជ្ជមាន ស្ងៀមស្ងាត់ និងសម្លេងទន់ភ្លន់ និងរក្សាអាកប្បកិរិយា និងសម្លេងទាំងនេះ ចំពោះអ្នកធ្វើការដទៃទៀតនៅក្នុងថ្នាក់រៀន។
  • រក្សានូវអាកប្បកិរិយាសហការណ៍ពេលបំពេញការងាររួមគ្នា ជាមួយគ្រូបង្រៀន អ្នកស្ម័គ្រចិត្ត ឪពុកម្តាយសិស្ស និងរាល់សកម្មភាពអនុវត្ត។
  • ជួយគ្រូបង្រៀនក្នុងការរក្សាវិន័យ និងការត្រួតពិនិត្យមើលសិស្សានុសិស្ស នៅពេលបង្រៀនមេរៀន និងគ្រប់សកម្មភាពទាំងអស់។
  • ពិនិត្យមើលសិស្សានុសិស្ស ដើម្បីកំណត់នូវរោគសញ្ញាជម្ងឺ ស្នាមរបួស ការរំខានផ្លូវអារម្មណ៍ បញ្ហារៀនសូត្រ និងនិយាយស្តី ចំពោះសញ្ញាណសង្ស័យទាំងឡាយ ឬបងា្ហញពីការរំលោភបំពានសិស្ស ឬការធ្វេសប្រហែសចំពោះសិស្ស ហើយត្រូវរាយការណ៍ជាបន្ទាន់អំពីការត្រួតពិនិត្យដល់គ្រូបង្រៀន ដើម្បីធ្វើការតាមដាន។
  • ធ្វើការសហការជាមួយគ្រូបង្រៀន និងពិគ្រោះយោបល់គ្នាលក្ខណៈជាក្រុម ដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងសកម្មពីឪពុកម្តាយសិស្សទាំងអស់ទៅនឹងកម្មវិធីសិក្សា។
  • ចូលរួមការប្រជុំមាតាបិតាសិស្ស។

Experience Required

បទពិសោធន៍យ៉ាងតិចចំនួនមួយឆ្នាំ ជាជំនួយការគ្រូបង្រៀននៅសាលាបឋមសិក្សា។

Other Requirements

គ្រូបង្រៀនត្រូវមាន៖

  • អនុវត្តតាមគោលការណ៍ជាមូលដ្ឋាននៃបទបញ្ជារបស់សាលាហេបភីច័ន្ទតារា សម្រាប់សិស្សានុសិស្ស និងបុគ្គលិក។
  • ចំណេះដឹងផ្នែកអភិវឌ្ឍកុមារតូចជាមូលដ្ឋានគ្រឹះ ដើម្បីស្វែងយល់អំពីតម្រូវការនៃការរៀនសូត្ររបស់សិស្ស។
  • វិញ្ញាបនបត្រកំរិតមធ្យមសិក្សាបឋមភូមិ បរិញ្ញាបត្រផ្នែកអប់រំ។
  • វិញ្ញាបនបត្រគរុកោសល្យក្នុងការបង្រៀនចេញពីមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ឬវគ្គបណ្តុះបណ្តាលទាបបំផុតស្តីពីចិត្តសាស្រ្ត និងគរុកោសល្យ។
  • បទពិសោធន៍យ៉ាងតិចចំនួនមួយឆ្នាំ ជាជំនួយការគ្រូបង្រៀននៅសាលាបឋមសិក្សា។
  • ទំនាក់ទំនងជាមួយសិស្សមានស្ថានភាពសេដ្ឋកិច្ចខុសៗគ្នា ប្រកបដោយប្រសិទ្ធភាព។
  • ស្រឡាញ់ និងប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្រៀនសិស្ស។
  • ឆន្ទៈក្នុងការធ្វើការជាមួយមិត្តរួមការងារ (ការងារជាក្រុម)។

ម៉ោងធ្វើការ៖

  • ៨ម៉ោងក្នុងមួយថ្ងៃ និង ៥ថ្ងៃក្នុងមួយសប្តាហ៍ ចំនួន៤០ម៉ោងក្នុងមួយសប្តាហ៍ (តាមច្បាប់ការងារ)
  • ចាប់ពីម៉ោង ០៧ម៉៣០ ដល់ ១១ម៉៣០ និង ១២ម៉៣០ ដល់ ១៦ម៉៣០ (ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)

លក្ខខណ្ឌៈ

  • ទទួលបានប្រាក់ឈ្នួលសមរម្យ ​និង​សេវាធានារាប់រងសុខភាព​ និងអាយុជីវិត។
  • សាលាមានរថយន្តសម្រាប់ដឹកជញ្ជូន។

សូមផ្ញើរប្រវត្តិរូបសង្ខេប និងលិខិតបញ្ជាក់ពីមូលហេតុទៅកាន់អ៊ីម៉ែលៈ toutesalecole@topjobcambodia.com

អាសយដ្ឋានៈ ផ្ទះលេខ ៩០២, ផ្លូវ ៣៦៩, សង្កាត់ព្រែកថ្មី, ខណ្ឌច្បារអំពៅ, រាជធានីភ្នំពេញ

Application Deadline

Friday 18 August 2017


Apply to this position

OR

Apply via email

Send email
Any enquiries? Call us : 023 22 44 22