Lycée Français René Descartes
Street Christopher Howes (street 96), Wat Phnom
Employee
Part time
Phnom Penh
AS-7351-0719
Education
Assistant au service aux familles et Aide documentaliste
Summary of Position
ជំនួយការ SAF (ផ្នែកបំរើសេចក្ដីត្រូវការរបស់គ្រួសារ) មានបេសសកម្មក្នុងការមើលថែក្មេង សកម្មភាពនៅអាហារដ្ឋាន និង សកម្មភាពផ្សេងៗក្រៅម៉ោងសិក្សាជាមួយប្រធានផ្នែករបស់ខ្លួន។
Main Duties and Responsibilities
ជំនួយការបង្គោលសំរាប់ផ្នែកមើលថែក្មេង
- គ្រប់គ្រងសកម្មភានៅពេលក្មេងចូលនិងចេញពីសាលានៅក្លោងទ្វារជារៀងរាល់ព្រឹក
- តាមដាននិងគ្រប់គ្រងសកម្មភាពក្មេងនៅក្រៅម៉ោងបង្រៀន
- សំណើរសុំអោយមានការលេងសកម្មភាពអ្វីមួយដល់ក្មេងនិងតាមដានមើលការលេងរបស់ក្មេងអំឡុងពេលក្រៅម៉ោងសិក្សា
- ទទួលស្វាគមន៍និងទំនាក់ទំនងជាមួយគ្រួសាររបស់ក្មេង
ជំនួយការបង្គោលសំរាប់ផ្នែកអាហារដ្ឋាន
- ស្ថិតនៅជាមួយក្មេងនិងគ្រប់គ្រងសកម្មភាពរបស់ក្មេងអំឡុងពេលញ៉ាំអាហារថ្ងៃត្រង់
- សំណើរសុំអោយមានការលេងសកម្មភាពអ្វីមួយដល់ក្មេងនិងតាមដានមើលការលេងរបស់ក្មេងអំឡុងពេលសំរាកថ្ងៃត្រង់
ជំនួយការបង្គោលសំរាប់ផ្នែក AES/Club vacances (សកម្មភាពក្រៅម៉ោងសិក្សាឬក្លឹបសិក្សា)
- គ្រប់គ្រងចំនួនក្មេងចេញពីថ្នាក់រៀននិងនាំពួកគេទៅកាន់សកម្មភាពផ្សេងទៀត
- ចូលរួមសម្របសម្រួលក្នុងសកម្មភាពសំរាប់កុមារតូចៗដូចជា កីឡា សិល្បៈ វប្បធម៌ ការបង្រៀន ជាដើម
- ចូលរួមសម្របសម្រួលក្នុងសកម្មភាពក្លឹបសិក្សា
- អមដំណើរជាមួយក្មេងពេលចេញទៅខាងក្រៅសាលារៀនក្នុងពេលមានសកម្មភាពក្រៅម៉ោងសិក្សា ឬ ក្លឹបសិក្សា
- បេសសកម្មផ្សេងទៀតៈ ការងាររដ្ឋបាលដូចជា ការរក្សាទុកនិងរៀបចំឯកសារ ការត្រៀមឯកសារ ជាដើម
ជំនួយការបណ្ណាល័យឯកសារ
- ជំនួយការបណ្ណាល័យស្ថិតនៅក្រោមការគ្រប់គ្រងរបស់គ្រូបណ្ណាល័យ ប្រមូលឯកសារ រៀបចំឯកសារតាមលំដាប់និងផ្ដល់ឯកសារតាមតំរូវការរបស់អ្នកប្រើប្រាស់
ការទទួលនិងគ្រប់គ្រងចំនួនអ្នកប្រើប្រាស់បណ្ណាល័យឯកសារៈ
- ការចូលនិងការចេញរបស់សិស្ស (ហៅឈ្មោះ)
- សង្កេតមើលអាកប្បកិរិយានិងការរក្សាភាពស្ងៀមស្ងាត់របស់សិស្ស
- សង្កេតមើលសកម្មភាពរបស់សិស្ស
- ដាក់អោយសិស្សគោរពបទបញ្ជាផ្ទៃក្នុងនិងបទដ្ឋានរក្សាសុវត្ថិភាព
- គោរពរបៀបប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតនិងឧបករណ៍ឌីជីថល
- គ្រប់គ្រងចំនួនសំភារៈដែលមានការខូចខាត
ការងារគ្រប់គ្រងសំភារៈនិងឯកសារៈ
- រៀបឯកសារតាមថ្នាក់ តាមប្រភេទ តាមជួរ
- សម្រួលក្នុងការប្រើប្រាស់និងការថែទាំសៀវភៅ កាសែត ទស្សនាវដ្ដី (គំរប ការបិតស្លាក ការជួសជុលសៀវភៅ)
- ការខ្ចីនិងការសងឯកសារ
- ការរៀបទុកដាក់ឯកសារតាមប្រភេទភាសាបារាំងនិងភាសាផ្សេងទៀតៈ ឯកសារដែលបានខ្ចីនិងការរាប់ចំនួនឯកសារនៅសល់
- សៀវភៅ ទស្សនាវដ្ដីៈ ចុះក្នុងបញ្ជីទិន្នន័យ រៀបតាមលំដាប់ថ្នាក់និងតំកល់ទុកជាឯកសារ
- ជួយធ្វើបញ្ជីរាប់ចំនួនធនធានឯកសារ
ការរៀបចំសកម្មភាពនានា
- ធ្វើការប្រជុំជាមួយគ្រូបណ្ណាល័យសំរាប់ការទិញសៀវភៅនិងការរៀបចំអោយមានសកម្មភាពវប្បធម៌
- ជួយរៀបចំការដាក់តាំងពិព័ណ៍
- ការបង្ហាញស្នាដៃឬការទំនាក់ទំនងព័ត៌មានក្រោមទំរង់ជារូបភាព រូបថត គំនូរ ក្រាហ្វិក ...។
ការជួយសម្រួលដល់អ្នកប្រើប្រាស់ឯកសារៈ
- ជួយពួកគេចេះស្គាល់នូវទីតាំងនិងជួរតំកល់ឯកសារដើម្បីងាយស្រួលស្វែងរកឯកសារដែលត្រូវការ
- ស្ថិតនៅក្បែរពួកគេនិងជួយណែនាំការប្រើប្រាស់ទិន្នន័យអ៊ីនធឺណេតដែលមានប្រយោជន៍សំរាប់ការស្រាវជ្រាវ
- រៀបចំឯកសារដើម្បីអោយពួកគេយកទៅប្រើប្រាស់បាន
Minimum Educational Level Required
Minimum Career Level Required
Languages Required
Other Requirements
កំរិតវប្បធម៌ៈ
- បញ្ចប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានបទពិសោធន៍ធ្វើការជាមួយកុមារនិងការដឹកនាំសកម្មភាពលេងសំរាប់កុមារ
- មានសញ្ជាតិខ្មែរ
- កំរិតភាសាបារាំង B2 និង មានសញ្ញាបត្រផ្នែកសង្គ្រោះបឋម
បញ្ជាក់ៈ បេក្ខជនត្រូវដាក់ពាក្យបំពេញការងារជាទំរង់ PDF រួមមាន
- ប្រវត្តិរូបសង្ខេប(ទាមទារអោយមាន) ច្រើនបំផុត 3 ទំព័រ
- លិខិតបញ្ជាក់ការងារពីកន្លែងចាស់ (ទាមទារអោយមាន)
- លិខិតអម/លិខិតស្នើសុំការងារ(ទាមទារអោយមាន) ច្រើនបំផុត 1 ទំព័រ
- សញ្ញាបត្រថតចំលង(ទាមទារអោយមាន)
- លិខិតបញ្ជាក់ថតចំលង(ទាមទារអោយមាន)
- ឯកសារអត្តសញ្ញាណថតចំលង(ប៉ាស្ព័រ ឬ អត្តសញ្ញាណប័ណ្ណ)
លក្ខខណ្ឌការងារៈ កិច្ចសន្យាការងារយោងតាមច្បាប់ការងាររបស់ប្រទេសកម្ពុជារយៈពេលបំពេញការងារក្រៅម៉ោង។ អត្ថប្រយោជន៍ទទួលបានផ្អែកទៅតាមបទពិសោធន៍និងគុណសម្បត្តិដែលមានយោងតាមកំរិតប្រាក់ឈ្នួលរបស់សាលា។ បុគ្គលិកនឹងទទួលបានការធានារ៉ាប់រងសុខភាពរួមទាំងគ្រួសារផងដែរ(ប្ដី/ប្រពន្ធ និង កូន)។
ថ្ងៃផុតកំណត់ទទួលពាក្យៈ 19 សីហា 2019
បេក្ខជនត្រូវផ្ញើបែបបទបំពេញការងារតាមអាសយដ្ឋានអេឡិចត្រូនិចដូចខាងក្រោមៈ responsable.rh@lfrd.net និង secretaire.rh@lfrd.net សាលាបារាំងរឺណេដេកាតរក្សាសិទ្ធិជ្រើសរើសបេក្ខជនមុនកាលបរិច្ឆេទកំណត់។
Application Deadline
Apply to this position
Apply via email
Any enquiries? Call us : 023 22 44 22