Address
Street Christopher Howes (street 96), Wat Phnom
Job Detail
Hiring
Employee
Type of Employment
Full time
Job Location
Phnom Penh
Salary Benefits
* ប្រាក់បៀវត្សរ៍គិតទៅតាមបទពិសោធន៍ និងលក្ខណៈសម្បត្តិនានាដែលផ្អែកលើមាត្រដ្ឋាន
ប្រាក់បៀវត្សរ៍របស់សាលា។
* មានប្រាក់ខែទី១៣ប្រចាំឆ្នាំ មានការធានារ៉ាប់រងសុខភាពសម្រាប់និយោជិក និងគ្រួសាររបស់គាត់ (ប្រពន្ធ/ប្ដី និងកូនៗ)
* ព្រមទាំងមានការជួយឧបត្ថម្ភលើថ្លៃបង់ការសិក្សារបស់កូនៗ
មួយផ្នែកផងដែរ។
Job Reference No.
AE-6721-1218
Job Category
Education & Training
Company Industry
Education
Apply to this position

Assistant d'Education

Summary of Position

វិទ្យាល័យបារាំងរ៉ឺនេដេកាតភ្នំពេញនៃប្រទេសកម្ពុជា គឺជាគ្រឹះស្ថានសិក្សាភាសាបារាំងមួយក្នុងចំណោមគ្រឹះស្ថានសិក្សាភាសាបារាំងចំនួន ៤៩៥គ្រឹះស្ថានផ្សេងទៀតនៅបរទេស ដែលត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំជាតិបារាំង និងជាសមាជិកនៃបណ្តាញទីភ្នាក់ងារសម្រាប់ការអប់រំភាសាបារាំងនៅបរទេស។

វិទ្យាល័យបារាំងរ៉ឺនេដេកាតផ្តល់នូវការអប់រំកម្រិតបឋមសិក្សា និងកម្រិតមធ្យមសិក្សា ដោយគោរពទៅតាមកម្មវិធីអប់រំបារាំងទាំងស្រុង។

បច្ចុប្បន្នវិទ្យាល័យបារាំងរ៉ឺនេដេកាតមានសិស្សប្រមាណជាង ១២៧០នាក់ ដោយគិតចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់Terminale (ផ្នែកវិទ្យាសាស្រ្ត ផ្នែកសេដ្ឋកិច្ច និងសង្គម ព្រមទាំងផ្នែកអក្សរសាស្រ្ត)។

អ្នកជំនួយការអប់រំចូលរួមចំណែកក្នុងការជួយចាត់ចែងរៀបចំដឹកនាំជីវិតប្រចាំថ្ងៃរបស់សាលា ដូចជាការគ្រប់គ្រង ការឃ្លាំមើល និងការជួយជ្រោមជ្រែងសិស្សានុសិស្ស ដែលស្ថិតក្រោមអំណាចការគ្រប់គ្រងរបស់ប្រធានទីប្រឹក្សាអប់រំ។

មានភាសាកំណើតជាភាសាខ្មែរ ដែលមានកម្រិតផ្នែកភាសាបារាំងត្រឹមកម្រិត B1-B2។

Main Duties and Responsibilities

  • អ្នកជំនួយការអប់រំទទួលស្វាគមន៍សាធារណជន និងអ្នកគ្រប់គ្នាដែលមករកសេវាVie Scolaire និងធានាទំនាក់ទំនងរវាងខាងក្នុងនឹងខាងក្រៅសាលា។គាត់ត្រួតពិនិត្យការចូល / ការចេញពីសាលា និងសកម្មភាពនានារបស់សិស្សានុសិស្សនៅក្នុងសាលារៀន
  • គាត់ចូលរួមក្នុងការដឹកនាំ និងការរៀបចំសកម្មភាពវប្បធម៌ សិល្បៈ និងកីឡានានា
  • គាត់ត្រួតពិនិត្យមើលសិស្សានុសិស្សក្នុងអំឡុងពេលសិក្សា (បន្ទប់សិក្សា បន្ទប់ធ្វើលំហាត់ បន្ទប់ដាក់ពិន័យសិស្ស បន្ទប់ប្រឡង បន្ទប់អាហារដ្ឋាន) និងរួមចំណែកក្នុងការជួយផ្នែកគរុកោសល ដោយជ្រោមជ្រែងបន្ថែមលើកិច្ចការផ្ទាល់ខ្លួនរបស់សិស្ស
  • គាត់ពង្រឹងសិស្សានុសិស្សឱ្យគោរពតាមបទបញ្ជាផ្ទៃក្នុងសាលា ព្រមទាំងកំណត់ / ឱ្យដំណឹងជាមុន និងរាយការណ៍អំពីការលំបាក ឬភាពតានតឹងរវាងសិស្សានុសិស្សទាំងអស់ខាងមធ្យមសិក្សា
  • គាត់គ្រប់គ្រងអវត្តមាន និងទំនាក់ទំនងជាមួយមាតាបិតាសិស្ស
  • គាត់ចូលរួមចំណែកក្នុងគោលនយោបាយអប់រំរបស់សាលា ដោយចូលរួមក្នុងវគ្គបណ្តុះបណ្តាលប្រធានថ្នាក់ និងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្រាប់ជីវិតថ្នាក់អនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យ

Experience Required

មានកម្រិតត្រឹមមធ្យមសិក្សាទុតិយភូមិ ឬមធ្យមសិក្សាទុតិយភូមិ+២ ល្អបំផុតធ្លាប់មានបទពិសោធន៍ការងារប្រហាក់ប្រហែលទៅនឹងមុខតំណែងខាងលើ ឬទាក់ទងទៅនឹងការជួយជ្រោមជ្រែងសិស្សជំទង់ៗក្នុងសាលារៀន ឬអង្គការក្រៅរដ្ឋាភិបាល។

Minimum Educational Level Required

High School or equivalent

Minimum Career Level Required

High School Student

Languages Required

មានភាសាកំណើតជាភាសាខ្មែរ ដែលមានកម្រិតផ្នែកភាសាបារាំងត្រឹមកម្រិត B1-B2 ។

Other Requirements

  • ដោយមានទំនាក់ទំនងអចិន្ត្រៃយ៍ជាមួយនឹងសិស្សានុសិស្ស មាតាបិតាសិស្ស និងបុគ្គលិករបស់សាលា អ្នកជំនួយការអប់រំត្រូវតែមានលទ្ធភាពក្នុងការសម្របសម្រួលទៅវិញទៅមកប្រកបដោយវិជ្ជាជីវៈខ្ពស់ គ្រប់គ្រងស្ថានភាពទំនាក់ទំនងដែលមានពេលខ្លះមានភាពលំបាកតានតឹង ព្រមទាំងរាយការណ៍អំពីកិច្ចការរបស់ខ្លួនទៅដល់បុគ្គលិក និងផ្នែកនានាដែលពាក់ព័ន្ធ
  • អ្នកជំនួយការអប់រំមានចំណេះដឹងល្អអំពីតម្លៃ គោលបំណង និងគម្រោងអប់រំនានារបស់សាលា
  • អ្នកជំនួយការសិក្សាត្រូវចេះរក្សារាល់ការសម្ងាត់ក្នុងគ្រប់កាលៈទេសៈទាំងអស់

Application Deadline

Tuesday 15 January 2019


Apply to this position

OR

Apply via email

Send email
Any enquiries? Call us : 023 22 44 22