Company Industry
Banking, Financial Services
No. of Employees
50-200
Address
No. 502G-502H, Monivong Blvd, Sangkat Tonle Basac, Khan Chamkamon, PP.
Job Detail
Hiring
Employee
Type of Employment
Full time
Job Location
Phnom Penh
Salary Benefits
* Thirteen Bonus
* Khmer New Year Bonus
* Phum Ben Bonus
* Chinese New Year Bonus
* Profit Sharing
* Annual Leave
* Performance Incentive
* Maternity allowance
* Insurance
* Children allowance
* Gasoline allowance
* Phone card allowance
* Duty Supply
* Wedding allowance
Job Reference No.
CCO-5535-1217
Job Category
Sales, Retail & Business Development
Company Industry
Banking, Financial Services
Apply to this position

Chief Credit Officer

Summary of Position

Samrithisak Microfinance Limited កំពុងស្វែងរកបុគ្គលិកផ្នែក Chief Credit Officer.

Main Duties and Responsibilities

  • ដឹកនាំអនុវត្តគោលការណ៍ និងនីតិវិធី​ ដែលត្រូវបានអនុម័តរួច ដោយក្រុមប្រឹក្សាភិបាល ដោយស្មារតីទទួលខុសត្រូវខ្ពស់
  • ត្រួតពិនិត្យលើរាល់ប្រតិបត្តិការផ្តល់ប្រាក់កម្ចី ការប្រមូលប្រាក់ ការដាក់ប្រាក់បញ្ញើរ នៅក្នុងសាខា ដើម្បីធានាលើភាពជោគជ័យកម្រិតខ្ពស់
  • ធានាថាប្រតិបត្តិការរបស់សាខា ឆ្លើយតបបានទៅតាមផែនការយុទ្ធសាស្រ្ត និងបទញ្ញតិ្តដែលបានកំណត់ដោយ​ធនាគារជាតិនៃកម្ពុជា
  • តាមដានការអនុវត្តផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងធានាឲ្យលទ្ធផលសម្រេចបានតាមការរំពឹងទុករបស់សាខា និងរក្សាហានិភ័យឥណទាន ទៅតាមផែនការកំណត់  
  • តាមដានត្រួតពិនិត្យលើការអនុវត្តការងាររបស់មន្រ្តីឥណទាន ដើម្បីផ្តល់ប្រាក់កម្ចីទៅតាមផែនការកំណត់ ស្របតាម​គោល​ការណ៍និងនិតីវិធីនៃការផ្តល់ឥណទានរបស់គ្រឹះស្ថាន
  • តាមដានត្រួតពិនិត្យលើការប្រមូលឥណទានរបស់សាខា ដើម្បីធានាឲ្យអត្រាប្រមូលប្រាក់កម្ចី សម្រេចបានស្របតាមផែនការដែលបានគ្រោងទុក
  • ដឹកនាំត្រួតពិនិត្យលើការប្រមូលឥណទានយឺតយ៉ាវឲ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីសម្អាតទីផ្សារ
  • ផ្តល់អនុសាសន៍ដោះស្រាយបញ្ហានានា ដល់បុគ្គលិកដែលពាក់ព័ន្ធ និង ចុះដោះស្រាយដោយផ្ទាល់ ស្រប​ទៅតាមស្ថានភាពជាក់ស្តែង
  • ដឹកនាំក្នុងការសិក្សាទីផ្សារ ស្ថានភាពទីផ្សារ គូរប្រកួតប្រជែង ដើម្បីពង្រឹង និងពង្រីកទីផ្សារឲ្យបានទូលំទូលាយ
  • សិក្សាស្ទាបស្ទង់ អំពីកម្រិតភាពពេញចិត្តរបស់អតិថិជនទៅលើការផ្តល់សេវាកម្មហិរញ្ញវត្ថុរបស់សាខា និងធ្វើការកែតម្រូវលើចំណុចខ្វះខាត ក្នុងករណីចាំបាច់ ដើម្បីរក្សាបាននូវភាពប្រកួតប្រជែងខ្ពស់ជានិច្ច
  • បង្ហាត់បង្រៀនបុគ្គលិក ទាំងបុគ្គលិកថ្មី និងបុគ្គលិកចាស់ ដើម្បីមានសមត្ថភាពគ្រប់​គ្រាន់​​ក្នុង​ការបំពេញការងារ
  • សម្របសម្រួលការងារជាមួយនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងកែលម្អការងារជាបន្ទាន់ បន្ទាប់ពីទទួលបានរបាយការណ៍ និងអនុសាសន៍ពីនាយកដ្ឋានសវនកម្មផ្ទៃក្នុង
  • ធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរ និងរាយការណ៍ផ្ទាល់មាត់ អំពីលទ្ធផលការងារផ្នែកប្រតិបត្តិការ​និង ផ្នែកគណនេយ្យ-ហិរញ្ញវត្ថុ ជូនគណៈគ្រប់គ្រង ជាប្រចាំខែ ឆ្នាំ
  • ណែនាំដល់បុគ្គលិកក្រោមឱវាទក្នុងការរៀបចំទុកដាក់ និងថែរក្សាឯកសារឥណទាន និងឯកសារ គណនេយ្យ ហិរញ្ញវត្ថុឲ្យបានល្អត្រឹម​ត្រូវ និងសុវតិ្ថភាព
  • ត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងាររបស់បុគ្គលិក និងស្នើសុំការសម្រេចពីគណៈគ្រប់គ្រង
  • កសាង និងថែរក្សាទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន អតិថិជន និងសាធារណជនទូទៅ

Other Requirements

  • បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រង ឬម៉ាឃីតធីង ឬ ធនាគារ-ហិរញ្ញវត្ថុ
  • មានបទពិសោធន៍យ៉ាងតិច៣ ឆ្នាំ លើការងារគ្រប់គ្រងប្រតិបត្តិការឥណទាន ការងារគណនេយ្យហិរញ្ញវត្ថុ
  • មានជំនាញនៅក្នុងការកសាងផែនការយុទ្ធសាស្រ្ត ផែនការប្រតិបត្តិ និងផែនការសកម្មភាព
  • មានភាពជាអ្នកដឹកនាំ ជំនាញក្នុងការដឹកនាំ និងគ្រប់គ្រងបុគ្គលិក
  • មានជំនាញទំនាក់ទំនងល្អ និងមានសមត្ថភាពធ្វើការងារជាក្រុម
  • មានបទពិសោធន៍ និងមានសមត្ថភាពក្នុងការដោះស្រាយបំណុលយឺតយូរ
  • មានភាពស្មោះត្រង់
  • មានសីលធម៌ល្អ សុភាពរាបសារ ហ្មឺងម៉ាត់ ហ្មត់ចត់
  • មានសហគ្រិនភាពខ្ពស់
  • មានឆន្ទៈមោះមុត អាចធ្វើការក្រោមសំពាធការងារខ្ពស់
  • ចេះភាសារអង់គ្លេស អាចអាន សរសេរ និង និយាយបានល្អ
  • ចេះប្រើប្រាស់កុំព្យូទ័រ (Ms. Word, Excel and PowerPoint)

Application Deadline

Monday 01 January 2018


Apply to this position

OR

Apply via email

Send email
Any enquiries? Call us : 023 22 44 22