ក្រុមហ៊ុន
Toutes à l'école
ព័ត៌មានស្តីពីការងារ
ចំនួនបុគ្គលិកដែលត្រូវជួល
Employee
ពេលវេលាធ្វើការ
Full time
ទីតាំងកន្លែងធ្វើការ
Phnom Penh
លេខកូដការងារ
R-5013-0817
Apply to this position

នាយក / នាយិកាសាលាបឋមសិក្សា

ការសង្ខេបពីមុខតំណែងការងារ

Toutes à l'école កំពុងស្វែងរក នាយក / នាយិកាសាលាបឋមសិក្សា។ បេសកកម្មរបស់នាយក ឬនាយិកាសាលាបឋមសិក្សាត្រូវរក្សាភាពជាអ្នកដឹកនាំប្រកបដោយវិជ្ជាជីវៈសម្រាប់ សាលារៀន ដើម្បីធានាភាពជោគជ័យ និងការរីកចំរើនរបស់សាលារៀន។ នាយក ឬនាយិកាត្រូវផ្តល់ការអប់រំ ប្រកបដោយគុណភាពខ្ពស់ ចំពោះសិស្សានុសិស្សទាំងអស់ និងស្តង់ដារនៃការសិក្សា និងសមិទ្ធផលល្អ៕

កាតព្វកិច្ចនិងតួនាទី

ភារកិច្ច និងទំនួលខុសត្រូវ​ក្នុងការអនុវត្តសកម្មភាព:

  • ភារៈកិច្ចជាអ្នកដឹកនាំ និងគ្រប់គ្រង៖

ទិសដៅយុទ្ធសាស្រ្ត និងការអភិវឌ្ឍសាលារៀន

  • ផ្តល់ការដឹកនាំបំផុសគំនិត និងកំណត់គោលបំណង សម្រាប់បុគ្គលិក និងសិស្សានុសិស្ស
  • ធ្វើការជាមួយឪពុកម្តាយសិស្ស និងគណៈគ្រប់គ្រងសាលា ដើម្បីបង្កើនការចូលរួមរបស់ពួកគាត់នៅសាលារៀនយើង និងការអភិវឌ្ឍធនធានសម្រាប់សាលារៀន
  • បន្តការអនុវត្តន៍ផែនការអភិវឌ្ឍន៍ ដើម្បីធានាឲ្យមានការរីកចំរើនជាបន្តបន្ទាប់ដល់សាលារៀន
  • ត្រួតពិនិត្យ និងវាយតំលៃការអនុវត្តរបស់សាលារៀន និងឆ្លើយតប និងធ្វើរបាយការណ៍ ជូននាយិកាគរុកោសល្យ និងនាយកប្រតិបតិ្តសាលា តាមតម្រូវការ
  • ត្រូវរៀបចំរបាយការណ៍សង្ខេបនូវលទ្ធផល ហើយបកស្រាយនាពេលប្រជុំផ្នែកគរុកោសល្យ បន្ទាប់ពី ការប្រឡងនីមួយៗ
  • ធានាថា គោលដៅ និងការអនុវត្តរបស់សាលារៀនយកចិត្តទុកដាក់លើតម្រូវការថ្នាក់ជាតិ ថ្នាក់តំបន់ និងការសិក្សាអប់រំ
  • បង្កើតកាលវិភាគគោលប្រចាំឆ្នាំ សម្រាប់កម្មវិធីសិក្សា ដោយផ្អែកលើកម្មវិធីសិក្សាជាតិ ដែលចេញ ដោយក្រសួងអប់រំយុវជន និងកីឡា
  • ធានាថា រាល់ឯកសារទាំងអស់ត្រូវបានរៀបចំជាស្រេច តាមតម្រូវការរបស់ក្រសួងអប់រំ (ឧទាហរណ៍ សៀវភៅរដ្ឋបាល)
  • រៀបចំការចុះអធិការកិច្ចរបស់ក្រសួងអប់រំ បើសិនចាំបាច់
  • ការវាយតម្លៃរបស់សិស្សានុសិស្សៈ
    • ផ្ទៀងផ្ទាត់ និងពិនិត្យពិន្ទុ ការចុះបញ្ជី និងរបាយការណ៍លទ្ធផលនៃការប្រឡង ដើម្បីវាយតំលៃ ការកើនឡើង និងការរីកចំរើនរបស់សិស្ស
    • ដឹកនាំការវាយតំលៃសិស្សានុសិស្ស

 ១. សំណួរប្រចាំខែ

  • ពិនិត្យមើលការចុះបញ្ជីលទ្ធផលប្រចាំខែ

២. ការប្រឡងឆមាស

  • ពិនិត្យឡើងវិញនូវសំណួរ / លំហាត់ប្រឡងឆមាស ដែលស្នើឡើងដោយគ្រូបង្រៀន
  • ត្រួតពិនិត្យ និងជ្រើសរើសសំណួរ / លំហាត់ប្រឡងស្នើឡើងជាមួយនាយិកា
  • រៀបចំ និងត្រួតពិនិត្យការកែវិញ្ញាសាប្រឡង
  • ផ្ទៀងផ្ទាត់ និងត្រួតពិនិត្យអត្រាកំណែដែលបានបង្កើតឡើងដោយគ្រូបង្រៀន
  • ពិនិត្យមើលគ្រប់ឯកសារប្រឡងកែដោយគ្រូបង្រៀន
  • វាយតម្លៃផលលំបាកក្នុងការរៀនរបស់សិស្សានុសិស្ស និងពិគ្រោះយោបល់ជាមួយពួកគាត់

ការដឹកនាំ និងគ្រប់គ្រងបុគ្គលិក

  • រៀបចំផែនការ បែងចែក គាំទ្រ និងវាយតំលៃការងារដែលបានអនុវត្ត លក្ខណៈជាក្រុម (ក្រុម និងបុគ្គល) ដើម្បីធានានូវការបែងចែកភារកិច្ចច្បាស់លាស់ និងការទទួលខុសត្រូវនានា ស្របតាមលក្ខខណ្ឌការងារ
  • រៀបចំ និងតាមដានឯកសារសម្រង់វត្តមានប្រចាំសប្តាហ៍ និងទាក់ទងទៅការិយាល័យធនធានមនុស្ស
    • អនុវត្ត និងរក្សាប្រព័ន្ធប្រកបដោយប្រសិទ្ធភាព ចំពោះការគ្រប់គ្រងការបំពេញការងាររបស់បុគ្គលិក រួមបញ្ចូលទាំងសមត្ថភាពគ្រប់គ្រង និងការកំណត់គោលដៅ
  • អនុវត្តការវាយតម្លៃការងារប្រចាំឆ្នាំរបស់បុគ្គលិកទាំងអស់
    • ពង្រឹង និងតាមដានបន្តការអភិវឌ្ឍវិជ្ជាជីវៈរបស់បុគ្គលិក រួមទាំងការបណ្ដុះបណ្ដាលគ្រូបង្រៀននូវសមត្ថភាពថ្មីៗ
  • ការអភិវឌ្ឍវិជ្ជាជីវៈ
    • ស្រាវជ្រាវ និងបង្កើតបច្ចេកទេសបង្រៀនថ្មីៗ
    • បណ្តុះបណ្តាលគ្រូបង្រៀនអំពីបច្ចេកទេសបង្រៀនថ្មីៗ
    • ស្រាវជ្រាវ និងផ្តល់នូវប្រភពឯកសារផ្សេងៗសម្រាប់គ្រូបង្រៀន ដើម្បីងាយស្រួលក្នុងការបង្រៀន
    • រៀបចំវគ្គបណ្តុះបណ្តាលក្រៅសាលារៀន បើសិនចាំបាច់

ការរៀបចំបុគ្គលិក និងធនធានប្រកបដោយគុណភាព និងប្រសិទ្ធភាព

  • បំពេញការងារយ៉ាងស្និទ្ធជាមួយការិយាល័យធនធានមនុស្សក្នុងការគ្រប់គ្រងគ្រូបង្រៀន ជ្រើសរើសបុគ្គលិក រក្សាទុក រៀបចំបុគ្គលិក សហការគ្នាប្រកបដោយប្រសិទ្ធភាព ដើម្បីរក្សា និងលើកកម្ពស់គុណភាពនៃការអប់រំដែលបានផ្តល់
  • បង្កើតការរៀបចំសម្រាប់ធានានូវសុវត្ថិភាព និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពដល់សិស្សានុសិស្ស
  • កំណត់នូវការងារអាទិភាពឲ្យបានត្រឹមត្រូវ ចំពោះរាល់ការចំណាយ ការប្រើប្រាស់ថវិកា និងប្រសិទ្ធភាព
  • គ្រប់គ្រង តាមដាន និងពិនិត្យឡើងវិញនូវការរៀបចំ គុណភាព និងការប្រើប្រាស់ធនធានទាំងអស់ ដើម្បីកែលម្អគុណភាពនៃការអប់រំ សមិទ្ធិផលរបស់សិស្ស និងធានានូវប្រសិទ្ធភាព

គណនេយ្យភាព

  • បន្តអភិវឌ្ឍការរៀបចំជូនបុគ្គលិកទាំងអស់ ដើម្បីឲ្យពួកគាត់ដឹងថា ពួកគាត់មានសារៈសំខាន់ និងជាអ្នកទទួលខុស ត្រូវចំពោះភាពជោគជ័យរបស់សាលារៀន
  • ធានាថា ឪពុកម្តាយរបស់សិស្ស ការងារ និងសិស្សទាំងអស់ បានដឹងច្បាស់លាស់អំពីកម្មវិធីសិក្សា លទ្ធផលសិក្សា និងការរីកចំរើន និងអំពីការចូលរួមចំណែករបស់ពួកគាត់ ដើម្បីផ្តល់នូវការគាំទ្រការរៀនសូត្រដល់កូនៗរបស់ពួកគាត់ និងសំរេចបាននូវគោលដៅនៃការកែលម្អរបស់សាលារៀន
  • អនុវត្តភារកិច្ចឲ្យបានត្រឹមត្រូវតាមការស្នើសុំដោយគណៈគ្រប់គ្រងសាលារៀន
  • បុគ្គលិក និងអ្នកស្ម័គ្រចិត្តទាំងអស់មានសិទ្ធិអាចលើកឡើងនូវការព្រួយបារម្ភ ទាក់ទិនការអនុវត្តមិនប្រក្រតី ឬគ្រោះថ្នាក់ ប៉ះពាល់ដល់សិស្សានុសិស្ស ហើយការព្រួយបារម្ភទាំងនេះត្រូវបានដោះស្រាយប្រកបដោយភាពម៉ត់ចត់ និងប្រសិទ្ធភាពទាន់ពេលវេលា

 ការងារបច្ចេកទេសៈ ការបង្រៀន និងការរៀន

  • បន្តការការពារបរិស្ថានដែលលើកកម្ពស់ និងធានានូវការបង្រៀនដ៏ល្អ ការរៀនសូត្រប្រកបដោយស្តង់ដារខ្ពស់ ក្នុងការបំពេញការងារ និងអាកប្បកិរិយាល្អ
  • ត្រួតពិនិត្យ និងវាយតម្លៃគុណភាពការបង្រៀន និងការរៀន និងស្តង់ដារក្នុងការបំពេញការងាររបស់សិស្សទាំងអស់ នៅក្នុងសាលារៀនតាមរយៈវិធីសាស្រ្តសមស្រប
  • ត្រួតពិនិត្យដំណើរការបង្រៀន និងការរៀន
  • ធ្វើការជាមួយគ្រូបង្រៀន ដើម្បីអភិវឌ្ឍសៀវភៅលំហាត់
  • ធ្វើការជាមួយគ្រូបង្រៀន ដើម្បីកែលម្អសម្ភារៈបង្រៀន
  • អធិការកិច្ចផ្ទៃក្នុង៖
    • រៀបចំ និងអនុវត្តការចុះអធិការកិច្ចថ្នាក់រៀនឲ្យបានទៀងទាត់
    • វាយតម្លៃការបង្រៀនរបស់គ្រូបង្រៀន
    • ផ្តល់មតិយោបល់ដល់គ្រូបង្រៀន ដើម្បីកែលម្អការបង្រៀនរបស់ពួកគាត់
    • សរសេររបាយការណ៏ស្តីពីការចុះអធិការកិច្ចគ្រូបង្រៀន ហើយផ្ញើរជូននាយិកាសាលា
  • ការអភិវឌ្ឍវិជ្ជាជីវៈ
    • រៀបចំ និងដឹកនាំការប្រជុំបច្ចេកទេសប្រចាំខែ
    • ដឹកនាំការបង្រៀនលក្ខណៈជាដៃគូរឲ្យបានទៀងទាត់ ដើម្បីពង្រឹងចំណេះដឹងនៃខ្លឹមសារមុខវិជ្ជានីមួយៗ
    • រៀបចំការបង្រៀនខ្នាតតូច ឬការសិក្សាមេរៀន ដើម្បីពង្រឹងការបង្រៀនតាមថ្នាក់នីមួយៗ
    • ធានាថា សិស្សានុសិស្សទាំងអស់អភិវឌ្ឍសមត្ថភាពសិក្សារបស់ខ្លួន ដើម្បីរៀនសូត្រឱ្យកាន់តែមានប្រសិទ្ធិភាព និងបង្កើននូវឯករាជ្យភាព
  • រៀបចំថ្នាក់បំប៉ននៅពេលចាំបាច់
  • ផ្តល់ជំនួយដល់គ្រូបង្រៀនដែលមានសិស្សពិបាករៀនក្នុងការបង្រៀន
    • កំណត់ រៀបចំ និងអនុវត្តគោលការណ៍ សម្រាប់ការអភិវឌ្ឍន៍បុគ្គល សង្គម និងសីលធម៌របស់សិស្សានុសិស្ស
  • សហការជាមួយការិយាល័យសង្គម និងសុខភាព និងប្រធានអនុរក្សក្នុងការអភិវឌ្ឍទំនាក់ទំនង
    • កំណត់ និងអនុវត្តយុទ្ធសាស្រ្ត និងកម្មវិធីវិជ្ជមានដែលធានាឱ្យមានឥរិយាបថ និងវិន័យល្អរបស់សិស្ស និងផ្តល់ការ គាំទ្រ និងការណែនាំច្បាស់លាស់អំពីការលើកលែងទោស
  • ធ្វើការសហការជាមួយប្រធានអនុរក្ស ចំពោះរាល់បញ្ហាទាំងអស់អំពីអាកប្បកិរិយារបស់សិស្ស
  • របាយការណ៏អំពីអាកប្បកិរិយាមិនសមរម្យ
  • ការសំរេចចិត្តនៃការដាក់ទណ្ឌកម្ម
    • បន្តរក្សាភាពជាដៃគូប្រកបដោយប្រសិទ្ធភាពជាមួយឪពុកម្តាយសិស្ស និងសហគមន៍ទាំងមូល ដើម្បីគាំទ្រ និងលើក កម្ពស់សមិទ្ធផលរបស់សិស្ស និងការអភិវឌ្ឍខ្លួនផ្ទាល់
  • រៀបចំការប្រជុំមាតាបិតាសិស្សទូទៅឲ្យបានទៀងទាត់
  • ត្រួតពិនិត្យ និងរៀបចំការប្រជុំជាលក្ខណៈបុគ្គល ជាមួយឪពុកម្តាយរបស់សិស្សដែលជួបការលំបាក

ភារកិច្ចផ្សេងទៀត

  • រៀបចំ និងចូលរួមក្នុងព្រឹត្តិការណ៍នានារបស់សាលារៀន សិក្ខាសាលា ការបណ្តុះបណ្តាល ដំណើរកម្សាន្ត និងរាល់សកម្មភាពដែលអាចប្រព្រឹត្តទៅនៅចុងសប្តាហ៍ ឬពេលល្ងាច
  • ទំនាក់ទំនងល្អជាមួយមិត្តរួមការងារ និងចេះបត់បែនតាមស្ថានភាពការងារ
  • ជួបជាមួយអ្នកជំនាញផ្សេងទៀត ដូចជាបុគ្គលិកផ្នែកសង្គម និងចិត្តវិទ្យា ប្រសិនបើចាំបាច់

តំរូវការផ្សេងៗទៀត

  • សញ្ញាបត្របរិញ្ញាបត្រតាមជំនាញ/មុខវិជ្ជា ឬសញ្ញាបត្រខ្ពស់ជាងនេះ
  • វិញ្ញាបនបត្រគរុកោសល្យ(បរិញ្ញាបត្រ + ១) ដែលចេញដោយក្រសួងអប់រំយុវជននិងកីឡា ឬបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកអប់រំ
  • បទពិសោធន៍យ៉ាងតិចចំនួន ១០ឆ្នាំក្នុងការបង្រៀន
  • បទពិសោធន៍គ្រប់គ្រងកាន់តែប្រសើរ
  • ស្រឡាញ់ និងប្តេជ្ញាក្នុងការបង្រៀនក្មេងស្រីមានជីវភាពក្រីក្រ
  • ចេះសម្របខ្លួន និងចេះបត់បែនតាមស្ថានភាពការងារ
  • ជំនាញកុំព្យូទ័រ និងភាសាអង់គ្លេសកាន់តែប្រសើរ

លក្ខខណ្ឌៈ

  • ទទួលបានប្រាក់ឈ្នួលសមរម្យ ​និង​សេវាធានារាប់រងសុខភាព​ និងអាយុជីវិត
  • សាលាមានរថយន្តសម្រាប់ដឹកជញ្ជូន
  • ម៉ោងធ្វើការ៖ ៤០ម៉ោងក្នុងមួយសប្តាហ៍

សូមផ្ញើរប្រវត្តិរូបសង្ខេប និងលិខិតបញ្ជាក់ពីមូលហេតុទៅកាន់អ៊ីម៉ែលៈ toutesalecole@topjobcambodia.com

អាសយដ្ឋានៈ ផ្ទះលេខ ៩០២, ផ្លូវ ៣៦៩, សង្កាត់ព្រែកថ្មី, ខណ្ឌច្បារអំពៅ, រាជធានីភ្នំពេញ

រយៈពេលនៃការផុតកំនត់

Thursday 31 August 2017


Apply to this position

OR

Apply by email

Send email
Any enquiries? Call us : 023 22 44 22