ក្រុមហ៊ុន
Toutes à l'école
ព័ត៌មានស្តីពីការងារ
ចំនួនបុគ្គលិកដែលត្រូវជួល
Employee
ពេលវេលាធ្វើការ
Full time
ទីតាំងកន្លែងធ្វើការ
Phnom Penh
លេខកូដការងារ
SG-5611-0118
Apply to this position

ប្រធានអនុរក្ស (ចំនួន ០១ នាក់)

ការសង្ខេបពីមុខតំណែងការងារ

ប្រធានអនុរក្សមានតួនាទីទទួលបន្ទុកនូវដំណើរការដ៏រលូននៃសកម្មភាពសិក្សារបស់សិស្សានុសិស្ស និងជួយតម្រង់ទិសដល់ពួកគាត់នៅក្នុងលក្ខខណ្ឌសិក្សាដ៏ប្រសើរ។ ទំនួលខុសត្រូវរបស់ប្រធានអនុរក្សបែងចែកជាបីចំណុចសំខាន់ៗមានដូចតទៅ៖

  • ដំណើរការរបស់សាលារៀនៈ រៀបចំសកម្មភាពសិក្សាលក្ខណៈរួមប្រចាំថ្ងៃ ក្រៅពីម៉ោងសិក្សា ដោយធ្វើការ ជាមួយការិយាល័យសិក្សារបស់សាលារៀន
  • សហប្រតិបត្តិការជាមួយបុគ្គលិកគ្រូបង្រៀនៈ បំពេញការងារយ៉ាងជិតស្និទ្ធជាមួយគ្រូបង្រៀន ដើម្បីធានានូវ ការតាមដានសិស្សានុសិស្ស និងចូលរួមវាយតម្លៃការសិក្សារបស់សិស្ស
  • សកម្មភាពអប់រំៈ បង្កើតលក្ខខណ្ឌផ្សេងៗក្នុងការពិភាក្សាក្នុងសកម្មភាពអប់រំ អំពីគម្រោងផែនការរួម និង ផែនការលក្ខណៈបុគ្គល ហើយ រៀបចំការពិគ្រោះយោបល់ និងការចូលរួមសកម្មភាពផ្សេងគ្នានៅក្នុងសកម្មភាពសិក្សានៅសាលារៀន។

កាតព្វកិច្ចនិងតួនាទី

  • អនុវត្តការងាររបស់ខ្លួន ក្រោមទំនួលខុសត្រូវរបស់នាយក/នាយិកាសាលា
  • រៀបចំការងារដល់បុគ្គលិកអនុរក្សទាំងបីសាលា
  • ធានានូវដំណើរការដ៏ល្អពេលសិស្សចេញ-ចូលសាលារៀន និងធានានូវសុវត្ថិភាពរបស់សិស្សានុសិស្សនាពេលចេញលេង
  • រៀបចំការតាមដានការសិក្សារបស់សិស្សានុសិស្ស
  • ធានាដូចគ្នាដែរនៅពេលសិស្សមានម៉ោងទំនេរ ខណៈពេលគ្រូបង្រៀនអវត្តមាន ឬ ដើម្បីបំពេញនូវចន្លោះប្រហោងនៅក្នុងកាលវិភាគ
  • ប្រមូលពត៌មានសិស្សអវត្តមាននៅក្នុងថ្នាក់នីមួយៗ ហើយធ្វើការតាមដានជាមួយការិយាល័យសង្គម និងសុខភាព(SOSA)
  • ធ្វើការងារផ្ទាល់ជាមួយសិស្សានុសិស្ស និងការិយាល័យសង្គម និងសុខភាព លក្ខណៈជាបុគ្គល ឬជារួម ករណីមានបញ្ហាៈ អវត្តមាន ការមកយឺត ការឈ្លោះប្រកែកគ្នា ជម្ងឺ ការខ្វះសុជីវធម៌ អំពើហឹង្សា
  • ប្រធានអនុរក្សប្រមូលគ្រប់ពត៌មានអំពីឥរិយាបថ និងសកម្មភាពរបស់សិស្សានុសិស្ស ដោយធ្វើការងារទៀងទាត់ជាមួយបុគ្គលិកគ្រូបង្រៀន
  • ធានាឲ្យសិស្សគោរពនូវបទបញ្ជផ្ទៃក្នុង និងការណែនាំអំពីសុវត្ថិភាព (ពេលចេញលេង ម៉ោងរៀន ម៉ោងទំនេរ ពេលបាយថ្ងៃត្រង់ ពេលសិស្សចេញ និងចូលសាលារៀន ...)
  • តាមដានសកម្មភាពសិក្សា និងសហការគ្នាក្នុងការបង្កើតគម្រោងផ្សេងៗ (ទស្សនកិច្ច កិច្ចប្រជុំ ដំណើរកម្សាន្ត ... )
  • ចូលរួមវាយតម្លៃការសិក្សារបស់សិស្ស
  • រៀបចំការងាររៀងរាល់ត្រីមាសជាមួយការិយាលសង្គម និងសុខភាព ចំពោះសិស្សណាមានបញ្ហាជាប្រចាំ
  • ចូលរួមសម្រេចចិត្តការដាក់ពិន័យ និងក្រុមប្រឹក្សាវិន័យ
  • គ្រប់គ្រងការបោះឆ្នោតជ្រើសរើសប្រធានថ្នាក់

តំរូវការផ្សេងៗទៀត

  • សញ្ញាបត្រចាប់ពីបាក់ឌុបឡើងទៅ
  • បទពិសោធន៍ការងាររយៈពេល២ឆ្នាំ នៅក្នុងវិស័យនេះ
  • និយាយភាសាខ្មែរ និង ភាសាអង់គ្លេស ឬ ភាសាបារាំង (ភាសាខ្មែរ និងភាសាបារាំងជាភាសាការងារ)

លក្ខខណ្ឌ

  • ទទួលបានប្រាក់ឈ្នួលសមរម្យ
  • សាលាមានរថយន្តសម្រាប់ដឹកជញ្ជូន ឬ ប្រាក់ឧបត្ថម្ភលើមធ្យោបាយធ្វើដំណើរ
  • ម៉ោងធ្វើការ : ៤០ម៉ោង/សប្តាហ៍

សូមផ្ញើរប្រវត្តិរូបសង្ខេប និងលិខិតបញ្ជាក់ពីមូលហេតុទៅកាន់អ៊ីម៉ែលៈ toutesalecole@topjobcambodia.com

អាសយដ្ឋានៈ ផ្ទះលេខ ៩០២, ផ្លូវ ៣៦៩, សង្កាត់ព្រែកថ្មី, ខណ្ឌច្បារអំពៅ, រាជធានីភ្នំពេញ

រយៈពេលនៃការផុតកំនត់

Sunday 04 February 2018


Apply to this position

OR

Apply by email

Send email
Any enquiries? Call us : 023 22 44 22