ក្រុមហ៊ុន
Toutes à l'école
ព័ត៌មានស្តីពីការងារ
ចំនួនបុគ្គលិកដែលត្រូវជួល
Employee
ពេលវេលាធ្វើការ
Full time
ទីតាំងកន្លែងធ្វើការ
Phnom Penh
លេខកូដការងារ
D-5629-0218
Apply to this position

អ្នកបើកបររថយន្ត

ការសង្ខេបពីមុខតំណែងការងារ

អ្នកបើកបររថយន្តមានភារកិច្ចយក និងដឹកជញ្ជូនបុគ្គលិកទៅតាមផ្លូវដែលកំណត់រួចស្រេច ធានាថាបុគ្គលិកជិះក្នុងរថយន្តមានសុវត្ថិភាព និង មកដល់ទាន់ពេលវេលា។អ្នកបើកបររថយន្តក៏មានទំនួលខុសត្រូវចំពោះការថែទាំជាចាំបាច់នៃរថយន្តរបស់សាលារៀនដែរ។

កាតព្វកិច្ចនិងតួនាទី

ការថែទាំយានយន្ត

  • ធានានូវការថែទាំរថយន្តប្រចាំថ្ងៃដែលសាលាបានផ្តល់ និងពិនិត្យមើលប្រេងម៉ាស៊ីន ទឹក អាគុយ ហ្វ្រាំង កង់ ។ល។
  • ធានាអោយបានថា រថយន្តនេះមានស្ថានភាពល្អ ហើយស្អាតទាំងខាងក្នុង និងខាងក្រៅ។
  • កត់ត្រារាល់ការធ្វើដំណើរជាប្រចាំ ចំនួនគីឡូម៉ែត្រ ការប្រើប្រាស់ឧស្ម័ន ការផ្លាស់ប្តូរប្រេងម៉ាស៊ីនទឹករំអិល ។ល។
  • រៀបចំរបាយការណ៍ប្រើប្រាស់ប្រេងឥន្ធនៈប្រចាំខែនៅក្នុងសៀវភៅកំណត់ហេតុ។

ការដឹកជញ្ជូនបុគ្គលិក

  • ដឹកជញ្ជូនបុគ្គលិកទាំងអស់របស់សាលាហេបភីច័ន្ទតារា ស្របទៅតាមកាលវិភាគកំណត់រួច។
  • សិក្សាផ្លូវដែលសមរម្យបំផុតក្នុងការធ្វើដំណើរ។
  • គោរពតាមរាល់ច្បាប់ចរាចរណ៍ និងបទបញ្ញត្តិទាំងឡាយ។
  • បើកបរទៅតាមលក្ខខណ្ឌសុវត្ថិភាពដ៏ល្អប្រសើរបំផុត។
  • គោរពនូវចំនួនអ្នកធ្វើដំណើរស្របតាមច្បាប់ក្នុងមួយឡាន (គោរពគោលការណ៍របស់ធានារ៉ាប់រង)។
  • ធ្វើបច្ចុប្បន្នភាពអ្នកជិះរថយន្តឱ្យបានទៀងទាត់។

សំភារៈ និងការដឹកជញ្ជូន

  • ចូលរួមការងារជាមួយបុគ្គលិកការិយាល័យតាមការស្នើរសុំ និងប្រមូលសំបុត្រ ឯកសារផ្សេងៗ ការបង់ប្រាក់ និងការដឹកជញ្ជូនចែកចាយ។

លក្ខខណ្ឌនៃការអនុវត្តន៍

  • ពេលវេលាធ្វើការប្រែប្រួលទៅតាមភាពខុសគ្នានឹងរយៈចម្ងាយ។
  • ការងារមួយចំនួនអាចប្រព្រឹតិ្តទៅនៅចុងសប្តាហ៍ នៅពេលយប់ និងនៅថ្ងៃឈប់សម្រាក។
  • ធ្វើការបត់បែនទៅតាមពេលវេលា។

ភារកិច្ចផ្សេងទៀត

  • បំពេញភារកិច្ចផ្សេងទៀតផ្តល់ដោយសាលា ក៏ដូចជាការស្នើរសុំរបស់ថ្នាក់ដឹកនាំ។
  • ចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗរបស់សាលា សិក្ខាសាលា ការបណ្តុះបណ្តាល ដំណើរកម្សាន្ត និងសកម្មភាពដែលអាចប្រព្រឹត្តទៅនៅចុងសប្តាហ៍ ឬពេលល្ងាច។
  • គោរពច្បាប់ និងបទបញ្ជារបស់សាលារៀន។
  • ចូលរួមការប្រជុំបុគ្គលិក និងជាមួយក្រុមការងាររបស់ខ្លួន។
  • ទំនាក់ទំនងល្អជាមួយមិត្តរួមការងារ និងចេះបត់បែនតាមស្ថានភាពការងារ។

តំរូវការផ្សេងៗទៀត

លក្ខខណ្ឌក្នុងការជ្រើសរើសៈ

  • សមត្ថភាពយល់ និងនិយាយភាសាអង់គ្លេសបាន
  • ស្គាល់ផ្លូវធ្វើដំណើរច្បាស់លាស់ក្នុងរាជធានីភ្នំពេញ
  • ចំណេះដឹងមូលដ្ឋានផ្នែកថែទាំរថយន្ត
  • បទពិសោធន៍យ៉ាងហោចចំនួនបីឆ្នាំក្នុងការបើកបររថយន្តតូច និងធំ

សមត្ថភាព និងជំនាញ

  • ប័ណ្ណបើកបរប្រភេទ“ឃ២” ជាការចាំបាច់
  • យ៉ាងហោចមានសញ្ញាប័ត្រកម្រិតមធ្យមសិក្សា
  • ស្គាល់ច្បាប់ និងសេចក្តីណែនាំអំពីសុវត្ថិភាព
  • ចេះប្រើប្រាស់ផែនទី
  • ចំណេះដឹងអំពីច្បាប់សុខភាព (ច្បាប់សម្រាប់ការដឹកជញ្ជូនអាហារ) អនាម័យ និងសុវត្ថិភាព

លក្ខខណ្ឌ

  • ទទួលបានប្រាក់ឈ្នួលសមរម្យ។
  • សាលាមានរថយន្តសម្រាប់ដឹកជញ្ជូន ឬ ប្រាក់ឧបត្ថម្ភលើមធ្យោបាយធ្វើដំណើរ។
  • ម៉ោងធ្វើការ : ៤០ម៉ោង/សប្តាហ៍ ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍ យោងតាមកាលវិភាគការងារ។

សូមផ្ញើរប្រវត្តិរូបសង្ខេប និងលិខិតបញ្ជាក់ពីមូលហេតុទៅកាន់អ៊ីម៉ែលៈ toutesalecole@topjobcambodia.com

គេហទំព័រៈ toutesalecole.org អាសយដ្ឋានៈ ផ្ទះលេខ ៩០២, ផ្លូវ ៣៦៩, សង្កាត់ព្រែកថ្មី, ខណ្ឌច្បារអំពៅ, រាជធានីភ្នំពេញ

រយៈពេលនៃការផុតកំនត់

Monday 12 March 2018


Apply to this position

OR

Apply by email

Send email
Any enquiries? Call us : 023 22 44 22