ក្រុមហ៊ុន
Toutes à l'école
ព័ត៌មានស្តីពីការងារ
ចំនួនបុគ្គលិកដែលត្រូវជួល
Employee
ពេលវេលាធ្វើការ
Full time
ទីតាំងកន្លែងធ្វើការ
Phnom Penh
លេខកូដការងារ
D-5644-0318
Apply to this position

វេជ្ជបណ្ឌិត

ការសង្ខេបពីមុខតំណែងការងារ

Toutes à l'école កំពុងស្វែងរក វេជ្ជបណ្ឌិត។ ការងារក្នុងនាមជា វេជ្ជបណ្ឌិត

  • ធានាថា សិស្សានុសិស្សសាលាហេបភីច័ន្ទតារាទាំងអស់ទទួលបានការថែទាំសុខភាពគ្រប់គ្រាន់ ទាំងការបង្ការឬព្យាបាល។
  • ធានាការថែទាំសុខភាពជាមូលដ្ឋានដល់បុគ្គលិក និងប្រជាពលរដ្ឋក្នុងសហគមន៍។

កាតព្វកិច្ចនិងតួនាទី

ការធ្វើរោគវិនិច្ឆ័យ ដើម្បីទប់ស្កាត់រាល់បញ្ហាសូម៉ាទិច ផ្លូវចិត្ត និងបរិយាកាសដែលបង្កឱ្យមានការប៉ះពាល់ដល់ការរីកចម្រើន។

  • (½ថ្ងៃ-រៀងរាល់ថ្ងៃ រក្សាពេលវេលាខ្លះសម្រាប់ការសង្រ្គោះបន្ទាន់)
  • ធ្វើការពិនិត្យសុខភាពជាលក្ខណៈប្រព័ន្ធ រួមមានការត្រួតពិនិត្យសុខភាព ការត្រួតពិនិត្យមើលភ្នែក និងសម្លេង ថ្លឹងទម្ងន់ វាស់កម្ពស់ និង BMI
    • សិស្សថ្នាក់ទី1 ទី2 ទី6 ឬ ទី7 ទី9 ឬ ទី10 (ប្រហែល 400 នាក់ / ឆ្នាំ)
    • សិស្សនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជំំនាញកាត់សក់: ប្រហែល 35 នាក់ / ឆ្នាំ
  • នៅដើមឆ្នាំសិក្សា (២ ខែដំបូង) ធ្វើការវាយតំលៃសម្បទាសិស្សសម្រាប់ការប្រកួតកីឡា និងសិស្សថ្នាក់ទី8 ចូលរួមការរត់ប្រណាំងម៉ារ៉ាតុងនៅអង្គរវត្ត (ប្រហែល 300 នាក់ / ឆ្នាំ)
  • ការចាក់វ៉ាក់សាំងការពារ:
  • ថ្នាក់ទី1
    • ជំងឺរលាកថ្លើមប្រភេទ B គ្មានការធ្វើតេស្តឈាមមុនការចាក់វ៉ាក់សាំងឡើយ (ប្រហែល 100 នាក់ X3)
    • ជំងឺស្វិតដៃជើង និងតេតាណូស: គ្មានការធ្វើតេស្តឈាម(ប្រហែល 100 នាក់ X3)
    • ការចាក់វ៉ាក់សាំងបន្ថែមអាស្រ័យតាមគោលការណ៍ណៃនាំរបស់វេជ្ជសាស្រ្តយោង
  • សិស្សជំំនាញកាត់សក់ និងបុគ្គលិក
    • វ៉ាក់សាំងការពាររលាកថ្លើមប្រភេទ B ដោយធ្វើតេស្តឈាម មុននឹងទទួលវ៉ាក់សាំងការពារថ្លើមប្រភេទ B និង មេរោគអេដស៍ (សិស្សចំនួន ៤០នាក់ + បុគ្គលិកថ្មីផ្នែកចុងភៅ X3)
    • វ៉ាក់សាំងការពារតេតាណូសយោងតាមការណែនាំរបស់ក្រសួង
  • បញ្ចូលលទ្ធផលនៃការត្រួតពិនិត្យសុខភាព ការពិនិត្យឈាម និងការចាក់វ៉ាក់សាំងក្នុងប្រព័ន្ធទិន្នន័យ។
  • ពិនិត្យពត៌មាននៃការត្រួតពិនិត្យទាំងអស់: វេជ្ជសាស្ត្រ ចិត្តសាស្រ្ត សង្គម និងធ្មេញ ដើម្បីកំណត់អត្តសញ្ញាណសិស្សណាត្រូវការការយកចិត្តទុកដាក់ជាពិសេស ផ្ញើរការវិភាគរបស់អ្នកទៅក្រុមការងារផ្សេងទៀត ហើយសំរេចចិត្តតាមវិធីដ៏សមស្រប (= ជាមួយក្រុមការងារផ្សេងទៀត)។ នីតិវិធីនេះត្រូវប្រព្រឹត្តទៅសមស្របសម្រាប់សិស្សតូចៗកំពុងជួបការលំបាក។
  • ពិនិត្យមើលសិស្សានុសិស្សត្រូវការការតាមដានយ៉ាងស្អិតទៅតាមចន្លោះខ្វះខាតឱ្យបានញឹកញាប់។
  • បិទឈ្មោះឱសថលើថ្នាំសង្កូវផ្តល់ឱ្យសិស្សានុសិស្សស្នាក់នៅអន្តេវាសិកដ្ឋាន ហើយទូរស័ព្ទទៅកាន់អ្នកគ្រប់គ្រងអន្តេវាសិកដ្ឋានអំពីវេជ្ជបញ្ជា និងការព្យាបាល។
  • ធានាការបង្ការសត្វល្អិតដល់សិស្សានុសិស្សនៅក្នុងសាលារៀន។

ការប្រើប្រាស់ឱសថព្យាបាល : (កន្លះថ្ងៃ រៀងរាល់ថ្ងៃ)

  • សម្រាប់សិស្សតូចៗទាំង3សាលារៀនមានវត្តមាននៅបន្ទប់ពេទ្យ ចំពោះរោគសញ្ញា ឬ សិស្សមានផលប៉ះពាល់នៅពេល "ពិនិត្យសុខភាព"។
  • សំរាប់សិស្សមានអាយុលើសពី១២ឆ្នាំ និងសិស្សជំនាញកាត់សក់បានធ្វើការស្នើសុំ: ត្រួតពិនិត្យសុខភាព និងរោគស្រ្តី និង ការប្រឹក្សាយោបល់អំពីការពន្យារកំណើត។
    • ពិនិត្យ និងកំណត់នូវនីតិវិធី ដើម្បីអនុវត្តតាម។
    • ជូនដំណឹងដល់ឪពុកម្តាយ ឬអាណាព្យាបាលស្របច្បាប់អំពីការថែទាំបន្តទៀត។
    • ព្យាបាល និងផ្តល់ការព្យាបាលសម្រាប់ការថែទាំសុខភាពបឋម (រោគសញ្ញា)។
    • ពិគ្រោះជាមួយអ្នកឯកទេស (មន្ទីរពេទ្យ អង្គការ មណ្ឌលសុខភាព) និង / ឬ គ្រូពេទ្យជំនួយនៅទីក្រុងប៉ារីសប្រសិនបើចាំបាច់ ចំពោះការពិនិត្យបន្ថែម ការផ្តល់ដំបូន្មានឯកទេស និងការព្យាបាលរោគសញ្ញាជាក់លាក់។ រក្សាការសហការយ៉ាងជិតស្និទ្ធជាមួយគ្រូពេទ្យ-ពិគ្រោះយោបល់។
    • ផ្តល់ការថែទាំបន្ត បើសិនជាអាច។
    • កត់ត្រាគ្រប់លទ្ធផលទាំងអស់នៃការត្រួតពិនិត្យសុខភាព និងការបំពេញបន្ថែម និងការព្យាបាលរៀបចំទុកក្នុងសំណុំឯកសារអ្នកជម្ងឺ ជាបុគ្គល ឬអេឡិចត្រូនិច(EPR) ហើយកត់ត្រាពត៌មានទាំងនេះនៅក្នុងប្រព័ន្ធទិន្នន័យ។
    • វេជ្ជបណ្ឌិតត្រូវរាយការណ៍ប្រចាំខែអំពីសកម្មភាពសុខភាពដល់អ្នកគ្រប់គ្រងមណ្ឌលសុខភាព និងគ្រូពេទ្យជំនួយ (សូមមើលឯកសារទី១)។
  • សម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ និងបុគ្គលិកៈ លេខសំគាល់ ។
  • វេជ្ជបណ្ឌិតត្រូវធានាគ្រប់ស្ថានភាពអាសន្នទាំងអស់ និងដោះស្រាយនៅកន្លែងផ្ទាល់ក្នុងបរិវេណសាលារៀន។

ការប្រជុំផ្សេងៗ

  •  ចូលរួមការប្រជុំជាមួយក្រុមការងារសង្គម និងសុខភាពប្រចាំសប្តាហ៍។
  • ចូលរួមការប្រជុំជាមួយក្រុមការងារសុខភាពប្រចាំសប្តាហ៍។

បេសកកម្មមកពីខាងក្រៅសាលារៀន

  • ចូលរួមរៀបចំបេសកកម្មមកពីខាងក្រៅសាលារៀន ដូចជាគ្រូពេទ្យជំនាញជនជាតិខ្មែរ ឬជនបរទេសមកធ្វើបេសកកម្មផ្សេងទៀត (អ្នកស្ម័គ្រចិត្ត, Bioderma, ASF, Pour les Yeux du Monde ជាដើម។ ល។ ) និងធ្វើការងារយ៉ាងសកម្មជាមួយពួកគាត់។

ការងារផ្សេងទៀត

  • ចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងរបស់សាលា សិក្ខាសាលា ការបណ្តុះបណ្តាល ដំណើរកម្សាន្ត និងសកម្មភាពដែលអាចប្រព្រឹត្តទៅនៅចុងសប្តាហ៍ ឬពេលល្ងាច។
  • ធ្វើការងារយ៉ាងជិតស្និទ្ធជាមួយអ្នកគ្រប់គ្រងមណ្ឌលសុខភាព ដែលជាអ្នកប្រឹក្សាផ្នែកបច្ចេកទេស។
  • បំពេញការងារស្របតាមការរៀបចំគ្រោងទុកដោយអ្នកគ្រប់គ្រងមណ្ឌលសុខភាព (សូមមើលឯកសារទី២)។
  • សហការណ៍ជាមួយអ្នកជំនាញផ្នែកសុខភាពផ្សេងទៀតរបស់សាលារៀន (អប់រំផ្លូវភេទ ទឹកនោមផ្អែម អនាម័យ បុគ្គលិកផ្នែកសង្គម បុគ្គលិកផ្នែកចិត្តវិទ្យា ពេទ្យធ្មេញ និងគ្រូបង្រៀន) និង គ្រូពេទ្យ (ដៃគូរ)នៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព អង្គការក្រៅរដ្ឋាភិបាល ... ។
  • យល់ដឹងអំពីរបៀបរួមបញ្ចូលគ្នាផ្នែកសុខភាព។
  • គោរពច្បាប់ និងបទបញ្ជារបស់សាលារៀន។
  • ចូលរួមការប្រជុំបុគ្គលិក។
  • ទំនាក់ទំនងល្អជាមួយមិត្តរួមការងារ និងចេះបត់បែនតាមស្ថានភាពការងារ។

តំរូវការផ្សេងៗទៀត

  • វេជ្ជបណ្ឌិតត្រូវមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់។
  • បទពិសោធន៍ការងារយ៉ាងតិចចំនួន២ឆ្នាំ។

លក្ខខណ្ឌៈ

  • ទទួលបានប្រាក់ឈ្នួលសមរម្យ
  • សាលាមានរថយន្តសម្រាប់ដឹកជញ្ជូន ឬ ប្រាក់ឧបត្ថម្ភលើមធ្យោបាយធ្វើដំណើរ
  • ម៉ោងធ្វើការ : ៤០ម៉ោង/សប្តាហ៍

សូមផ្ញើរប្រវត្តិរូបសង្ខេប និងលិខិតបញ្ជាក់ពីមូលហេតុទៅកាន់អ៊ីម៉ែលៈ toutesalecole@topjobcambodia.com

អាសយដ្ឋានៈ ផ្ទះលេខ ៩០២, ផ្លូវ ៣៦៩, សង្កាត់ព្រែកថ្មី, ខណ្ឌច្បារអំពៅ, រាជធានីភ្នំពេញ

OR

Apply by email

Send email
Any enquiries? Call us : 023 22 44 22