ក្រុមហ៊ុន
Hydrologic Social Enterprise
អាស័យដ្ឋាន
House 97A, Street 15BT (Ta Phon), Sansom Kosal 1, Boeung Tumpun, Phnom Penh, Cambodia
ព័ត៌មានស្តីពីការងារ
ចំនួនបុគ្គលិកដែលត្រូវជួល
Employee
ពេលវេលាធ្វើការ
Full time
ទីតាំងកន្លែងធ្វើការ
Prey Veng
Kampot
Banteay Meanchey
Kampong Cham
Battambang
លេខកូដការងារ
PC-5171-1017
ប្រភេទនៃការងារ
Sales, Retail & Business Development
អាជីវកម្ម
Industrial
Apply to this position

មន្ត្រីផ្តល់សេវាកម្មអតិថិជន(PCSO) និង អ្នកលក់ធុងចម្រោះទឹកស្អាត(CWE)

ការសង្ខេបពីមុខតំណែងការងារ

ឱកាសការងារជាមួយនឹងសហគ្រាសសង្គម ហាយដ្រូឡូជីក សូសល អេនធើប្រាយ។ សហគ្រាសសង្គម ហាយដ្រូឡូជីក គឺជាស្ថាប័នមួយដែលស្ថិតនៅក្រោមអង្គការ អាយឌីអ៊ី និងធ្វើការងារ ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រកបដោយនិរន្តរភាព និង ចំនូលសម្រាប់ប្រជាជនក្រីក្រតាមជនបទ តាមរយៈការផ្តល់សុវត្តិភាពសេដ្ឋកិច្ចគ្រួសារ។ បេសកកម្មរបស់យើង គឺដើម្បីធានាថាគ្រួសារទាំងអស់មិនថាតែ អ្នកមានជីវភាព ក្រ មធ្យម និងមានទេ    គ្រួសារទាំងអស់នោះអាចទទួលបានទឹកស្អាត ទទួលទានគ្រប់ៗគ្នា។ ប្រជាជនត្រូវបានផ្តល់ជម្រើសសម្រាប់ការទទួលបានចម្រោះទឹកស្អាតតាមរយៈ​ឥណទាន   និង សាច់ប្រាក់។

ឆ្លើយតបទៅនិងកំណើន និង តម្រូវការនៃប្រជាជន សហគ្រាសសង្គម ហាយដ្រូឡូជីក កំពុងពង្រីកការខិតខំប្រឹងប្រែងរបស់ខ្លូនដើម្បីបំពេញទៅដល់មនុស្សជាច្រើន។ សហគ្រាសសង្គម ហាយដ្រូឡូជីក កំពុងស្វែងរក បុគ្គលិកបន្ថែមជាច្រើនទៀត ដែលមានការប្តេជ្ញារចិត្ត និង មា នទេពកោសល្យ ដែលអាចបំពេញនៅតាមខេត្តប្រតិបត្តិការមួយចំនួន៖

មុខតំណែង      : អ្នកលក់ធុងចម្រោះទឹកស្អាត (CWE)

                    : មន្រ្តីផ្តល់សេវាកម្មអតិថិជន (PCSO)

ទីតាំងការងារ   : ការិយា ល័យចល័ត   ខេត្តបាត់ដំបង   បន្ទាយមានជ័យ  កំពង់ចាម ព្រៃវែង  និង កំពត ដោយ ធ្វើដំណើរ ទៅ តាមតំបន់ផ្សេងៗនៃខេត្ត

កាតព្វកិច្ចនិងតួនាទី

ការទទួលខុសត្រូវ សំរាប់អ្នកលក់ធុងចម្រោះទឹកស្អាត

  • រៀបចំការប្រជុំលក់ផ្ទាល់នៅក្នុងភូមិដើម្បីលក់ចម្រោះទៅកាន់អ្នកប្រើប្រាស់ចុងក្រោយជារៀងរាល់ថ្ងៃ
    • ជំរុញសកម្មភាពប្រជុំដើម្បីបង្កើតការលក់ និង ទទួលបានជោគជ័យក្នុងការប្រជុំ
    • កំនត់ និង ធ្វើការងារជាមួយមេភូមិ  និង អ្នកដឹកនាំសំខាន់ផ្សេងៗទៀត
    • សួរសុខទុក្ខអតិថិជនដើម្បីធានាថាអតិថិជនពេញចិត្ត និង​ ប្រើប្រាស់ចម្រោះបានត្រឹមត្រូវ
    • កំនត់ និង រៀបចំអតិថិជនចាស់ៗដើម្បីចែកចាយព័ត៌មានផលិតផលក្នុងការប្រជុំ
    • បង្កើតសកម្មភាពអញ្ជីញអ្នកភូមិដើម្បីចូលរួមប្រជុំ
  • ការលក់: ប្រើប្រាស់សៀវភៅចម្រោះទឹកស្អាត”ដើម្បីបង្កើនលទ្ធផលការលក់ចម្រោះទឹកស្អាតឲ្យបានច្រើន
  • សុវត្តិភាព: សម្របសម្រួល និងជួយបំពេញឯកសារឥណទាន​សំរាប់អតិថិជន​ទៅតាមការប្រជុំ
  • បម្រើ: ត្រូវមានការប្រាកដពេលវេលា ដឹកជញ្ជូនផលិតផលទៅកាន់អតិថិជន បង្រៀនអតិថិជនពីរបៀបថែរក្សាចម្រោះ និង តាមដានអតិថិជនដែលពេញចិត្តទៅលើផលិតផលចម្រោះ
    • តាមដាន គ្រប់គ្រង និង វិភាគទិន្នន័យផ្ទាល់ខ្លួនដោយបំពេញរបាយការណ៍ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ និង ប្រចាំឆ្នាំ និង ធ្វើរបាយការណ៍ប្រចាំថ្ងៃទៅកាន់អ្នកគ្រប់គ្រងខេត្ត
    • ចួលរួមប្រជុំក្រុមជារៀងរាល់សប្តាហ៍ និង​ វគ្គបណ្តុះបណ្តាលផ្នែកលក់ដើម្បីបង្កើនសមត្ថភាព និង លទ្ធផលលក់
    • អាចបំពេញកិច្ចការផ្សេងៗ បានតាមការចាត់ចែងជាក់ស្តែងពីប្រធាន

ការទទួលខុសត្រូវ សំរាប់មន្រ្តីផ្តល់សេវាកម្ម

  • ត្រួតពិនិត្យគ្រប់អតិថិជនទាំងអស់របស់ហាយដ្រូឡូជីក ដើម្បីធានាថាពួកគេពេញចិត្តជាមួយផលិតផល និង ទទួលបានសេវាកម្មល្អ
  • ភ្ជាប់ជាមួយការស្ទង់មតិអតិថិជន
  • ផ្តល់ការគាំទ្រផលិតផល និង ការបណ្តុះបណ្តាលដល់អតិថិជន
  • ធ្វើការស្វែងរក និង ត្រួតពិនិត្យរកមើលអតិថិជនថ្មី
  • ដោះស្រាយរាល់បញ្ហាអតិថិជនដែលបានទទួលពីការិយាល័យកណ្តាល ឬតាមបណ្តាញផ្សេងៗទៀត
  • សរុបរបាយការប្រចាំខែដោយផ្អែកទៅលើមតិត្រឡប់(ទាំងមតិពេញចិត្ត និងមិនពេញចិត្ត) របស់អតិថិជន
  • សម្របសម្រួលជាមួយអ្នកចែកចាយចម្រោះ ប្រសិនបើត្រូវការ ដើម្បីរៀបចំការផ្លាស់ ប្តូរផើងចម្រោះ
  • កិច្ចការងារផ្សេងទៀត ដែលត្រូវបានផ្តល់ និងចាត់ចែងដោយអ្នកគ្រប់គ្រង

កំរិតនៃការអប់រំ

High School or equivalent

តំរូវការផ្សេងៗទៀត

ព័ត៌មានទំនាក់ទំនង ឬ ព័ត៌មានលំអិត:

បេក្ខជនដែលមានចំណាប់អារម្មណ៍សូមដាក់ពាក្យដោយផ្ទាល់តាមការិយាល័យចល័តរបស់ក្រុមហ៊ុន ឬ ស្នាក់ការកណ្តាលតាមរយៈអាស័យដ្ឋានខាងក្រោម៖

  1. យកមកដាក់នៅការិយាល័យចល័តរបស់ក្រុមហ៊ុនដែលនៅ ប្រចាំខេត្ត 
    • ប្រធានគ្រប់គ្រងផ្នែកលក់ប្រចាំខេត្ត បាត់ដំបង
    • ប្រធានគ្រប់គ្រងផ្នែកលក់ប្រចាំខេត្ត បន្ទាយមានជ័យ
    • ប្រធានគ្រប់គ្រងផ្នែកលក់ប្រចាំខេត្ត កំពង់ចាម
    • ប្រធានគ្រប់គ្រងផ្នែកលក់ប្រចាំខេត្ត ព្រៃវែង
    • ប្រធានគ្រប់គ្រងផ្នែកលក់ប្រចាំខេត្ត កំពត
    • ស្នាក់ការកណ្តាល (ភ្នំពេញ)
  2. នៅស្នាក់ការកណ្តាល អគារលេខ ៩៧ ផ្លូវលេខ ១៩ បេតេ សង្កាត់ បឹងទំពុន ខ័ណ្ឌ មានជ័យ ភ្នំពេញ
  3. ឬតាមរយៈអ៊ីម៉ែល hydrologichealth@topjobcambodia.com

នៅរៀងរាល់ម៉ោងការងារ ចាប់ពីថ្ងៃ ចន្ទ ដល់ សុក្រ ម៉ោង ៨:០០ព្រឹក ដល់ ៥:០០ល្ងាច

សំគាល់៖

  • សហគ្រាសសង្គម Hydrologic គឺផ្តល់ភាពស្មើភាព​គ្នា និងយុតិ្តធម៌ ទៅដល់បេក្ខជន គ្រប់រូបទាំងពីរភេទដែលមាន សិទ្ធិ ​និង​មានទេពកោសល្យ។​ ចំពោះបេក្ខជនដែលមានទីលំនៅបច្ចុប្បន្ននៅតាមបណ្តាលខេត្តប្រតិបត្តិការខាងលើ និងទទួលបានសិទ្ធិ  អទិភាពមុនគេ។

បេក្ខជនអាចមានឪកាសទួទលបានប្រាក់ខែ រួមទាំងអត្ថប្រយោជន៍ផ្សេងៗរហូតជិត​ ១០០០ ដុល្លារ និង មាន​អត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើនដូចជា៖

  1. ប្រាក់ខែគោល
  2. បា្រក់លើកទឹកចិត្ត
  3. ប្រាក់ឧបត្ថម្ត (លុយសាំង និង ជួសជុលម៉ូតូ)
  4. មានធានារ៉ាប់រងអាយុជីវិត
  5. ធានារ៉ាប់រងពេលមានគ្រោះថ្នាក់
  6. ធានារ៉ាប់រងសុខភាព
  7. ប្រាក់សុខភាពប្រចាំឆ្នាំ
  8. ប្រាក់ខែទី១៣ និង ប្រាក់ខែទី១៤​
  9. ថ្ងៃធ្វើការងារ ពីច័ន្ទ ដល់ ថ្ងៃសុក្រ
  10. ការឈប់សំរាកបុណ្យជាតិនានាតាមប្រកាសរបស់ក្រសួងការងារ
  11. មានច្បាប់ឈប់សំរាកផ្សេងៗតាមគោលការណ៍របស់ក្រសួងការងារ
  12. មានឱកាសទទួលបានវគ្គបណ្តុះបណ្តាលផ្សេងៗ​និង បទពិសោធន៍ថ្មីៗ
  13. ចុងក្រោយបានចួលរួមចំនែកជួយសង្គមតាមរយៈការជួយប្រជាជនក្នុងសហគមន៍របស់យើងអោយមាន ចម្រោះទឹកស្អាតប្រើប្រាស់។

រយៈពេលនៃការផុតកំនត់

Friday 10 November 2017


Apply to this position

OR

Apply by email

Send email
Any enquiries? Call us : 023 22 44 22