ក្រុមហ៊ុន
Lycée Français René Descartes
អាស័យដ្ឋាន
Street Christopher Howes (street 96), Wat Phnom
ព័ត៌មានស្តីពីការងារ
ចំនួនបុគ្គលិកដែលត្រូវជួល
Employee
ពេលវេលាធ្វើការ
Part time
ទីតាំងកន្លែងធ្វើការ
Phnom Penh
លេខកូដការងារ
AS-7351-0719
អាជីវកម្ម
Education
Apply to this position

ជំនួយការបណ្ណាល័យនិងជំនួយការ SAF

ការសង្ខេបពីមុខតំណែងការងារ

ជំនួយការ SAF (ផ្នែកបំរើសេចក្ដីត្រូវការរបស់គ្រួសារ) មានបេសសកម្មក្នុងការមើលថែក្មេង សកម្មភាពនៅអាហារដ្ឋាន និង សកម្មភាពផ្សេងៗក្រៅម៉ោងសិក្សាជាមួយប្រធានផ្នែករបស់ខ្លួន។

កាតព្វកិច្ចនិងតួនាទី

ជំនួយការបង្គោលសំរាប់ផ្នែកមើលថែក្មេង

  • គ្រប់គ្រងសកម្មភានៅពេលក្មេងចូលនិងចេញពីសាលានៅក្លោងទ្វារជារៀងរាល់ព្រឹក
  • តាមដាននិងគ្រប់គ្រងសកម្មភាពក្មេងនៅក្រៅម៉ោងបង្រៀន
  • សំណើរសុំអោយមានការលេងសកម្មភាពអ្វីមួយដល់ក្មេងនិងតាមដានមើលការលេងរបស់ក្មេងអំឡុងពេលក្រៅម៉ោងសិក្សា
  • ទទួលស្វាគមន៍និងទំនាក់ទំនងជាមួយគ្រួសាររបស់ក្មេង

ជំនួយការបង្គោលសំរាប់ផ្នែកអាហារដ្ឋាន

  • ស្ថិតនៅជាមួយក្មេងនិងគ្រប់គ្រងសកម្មភាពរបស់ក្មេងអំឡុងពេលញ៉ាំអាហារថ្ងៃត្រង់
  • សំណើរសុំអោយមានការលេងសកម្មភាពអ្វីមួយដល់ក្មេងនិងតាមដានមើលការលេងរបស់ក្មេងអំឡុងពេលសំរាកថ្ងៃត្រង់

ជំនួយការបង្គោលសំរាប់ផ្នែក AES/Club vacances (សកម្មភាពក្រៅម៉ោងសិក្សាឬក្លឹបសិក្សា)

  • គ្រប់គ្រងចំនួនក្មេងចេញពីថ្នាក់រៀននិងនាំពួកគេទៅកាន់សកម្មភាពផ្សេងទៀត
  • ចូលរួមសម្របសម្រួលក្នុងសកម្មភាពសំរាប់កុមារតូចៗដូចជា កីឡា  សិល្បៈ វប្បធម៌ ការបង្រៀន ជាដើម
  • ចូលរួមសម្របសម្រួលក្នុងសកម្មភាពក្លឹបសិក្សា
  • អមដំណើរជាមួយក្មេងពេលចេញទៅខាងក្រៅសាលារៀនក្នុងពេលមានសកម្មភាពក្រៅម៉ោងសិក្សា ឬ ក្លឹបសិក្សា
  • បេសសកម្មផ្សេងទៀតៈ ការងាររដ្ឋបាលដូចជា ការរក្សាទុកនិងរៀបចំឯកសារ ការត្រៀមឯកសារ ជាដើម

ជំនួយការបណ្ណាល័យឯកសារ

  • ជំនួយការបណ្ណាល័យស្ថិតនៅក្រោមការគ្រប់គ្រងរបស់គ្រូបណ្ណាល័យ ប្រមូលឯកសារ រៀបចំឯកសារតាមលំដាប់និងផ្ដល់ឯកសារតាមតំរូវការរបស់អ្នកប្រើប្រាស់

ការទទួលនិងគ្រប់គ្រងចំនួនអ្នកប្រើប្រាស់បណ្ណាល័យឯកសារៈ

  • ការចូលនិងការចេញរបស់សិស្ស (ហៅឈ្មោះ)
  • សង្កេតមើលអាកប្បកិរិយានិងការរក្សាភាពស្ងៀមស្ងាត់របស់សិស្ស
  • សង្កេតមើលសកម្មភាពរបស់សិស្ស
  • ដាក់អោយសិស្សគោរពបទបញ្ជាផ្ទៃក្នុងនិងបទដ្ឋានរក្សាសុវត្ថិភាព
  • គោរពរបៀបប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតនិងឧបករណ៍ឌីជីថល
  • គ្រប់គ្រងចំនួនសំភារៈដែលមានការខូចខាត

ការងារគ្រប់គ្រងសំភារៈនិងឯកសារៈ

  • រៀបឯកសារតាមថ្នាក់ តាមប្រភេទ តាមជួរ
  • សម្រួលក្នុងការប្រើប្រាស់និងការថែទាំសៀវភៅ កាសែត ទស្សនាវដ្ដី (គំរប ការបិតស្លាក ការជួសជុលសៀវភៅ)
  • ការខ្ចីនិងការសងឯកសារ
  • ការរៀបទុកដាក់ឯកសារតាមប្រភេទភាសាបារាំងនិងភាសាផ្សេងទៀតៈ ឯកសារដែលបានខ្ចីនិងការរាប់ចំនួនឯកសារនៅសល់
  • សៀវភៅ ទស្សនាវដ្ដីៈ ចុះក្នុងបញ្ជីទិន្នន័យ រៀបតាមលំដាប់ថ្នាក់និងតំកល់ទុកជាឯកសារ
  • ជួយធ្វើបញ្ជីរាប់ចំនួនធនធានឯកសារ

ការរៀបចំសកម្មភាពនានា

  • ធ្វើការប្រជុំជាមួយគ្រូបណ្ណាល័យសំរាប់ការទិញសៀវភៅនិងការរៀបចំអោយមានសកម្មភាពវប្បធម៌
  • ជួយរៀបចំការដាក់តាំងពិព័ណ៍
  • ការបង្ហាញស្នាដៃឬការទំនាក់ទំនងព័ត៌មានក្រោមទំរង់ជារូបភាព រូបថត គំនូរ ក្រាហ្វិក ...។

ការជួយសម្រួលដល់អ្នកប្រើប្រាស់ឯកសារៈ

  • ជួយពួកគេចេះស្គាល់នូវទីតាំងនិងជួរតំកល់ឯកសារដើម្បីងាយស្រួលស្វែងរកឯកសារដែលត្រូវការ
  • ស្ថិតនៅក្បែរពួកគេនិងជួយណែនាំការប្រើប្រាស់ទិន្នន័យអ៊ីនធឺណេតដែលមានប្រយោជន៍សំរាប់ការស្រាវជ្រាវ
  • រៀបចំឯកសារដើម្បីអោយពួកគេយកទៅប្រើប្រាស់បាន

កំរិតនៃការអប់រំ

High School or equivalent

កំរិតនៃតំណែងការងារ

Fresh Graduate / Entry level

កំរិតនៃភាសា

French and English

តំរូវការផ្សេងៗទៀត

កំរិតវប្បធម៌ៈ

  • បញ្ចប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានបទពិសោធន៍ធ្វើការជាមួយកុមារនិងការដឹកនាំសកម្មភាពលេងសំរាប់កុមារ
  • មានសញ្ជាតិខ្មែរ
  • កំរិតភាសាបារាំង B2 និង មានសញ្ញាបត្រផ្នែកសង្គ្រោះបឋម

បញ្ជាក់ៈ បេក្ខជនត្រូវដាក់ពាក្យបំពេញការងារជាទំរង់ PDF រួមមាន

  • ប្រវត្តិរូបសង្ខេប(ទាមទារអោយមាន) ច្រើនបំផុត 3 ទំព័រ
  • លិខិតបញ្ជាក់ការងារពីកន្លែងចាស់ (ទាមទារអោយមាន)
  • លិខិតអម/លិខិតស្នើសុំការងារ(ទាមទារអោយមាន) ច្រើនបំផុត 1 ទំព័រ
  • សញ្ញាបត្រថតចំលង(ទាមទារអោយមាន)
  • លិខិតបញ្ជាក់ថតចំលង(ទាមទារអោយមាន)
  • ឯកសារអត្តសញ្ញាណថតចំលង(ប៉ាស្ព័រ ឬ អត្តសញ្ញាណប័ណ្ណ)

លក្ខខណ្ឌការងារៈ កិច្ចសន្យាការងារយោងតាមច្បាប់ការងាររបស់ប្រទេសកម្ពុជារយៈពេលបំពេញការងារក្រៅម៉ោង។ អត្ថប្រយោជន៍ទទួលបានផ្អែកទៅតាមបទពិសោធន៍និងគុណសម្បត្តិដែលមានយោងតាមកំរិតប្រាក់ឈ្នួលរបស់សាលា។ បុគ្គលិកនឹងទទួលបានការធានារ៉ាប់រងសុខភាពរួមទាំងគ្រួសារផងដែរ(ប្ដី/ប្រពន្ធ និង កូន)។

 

ថ្ងៃផុតកំណត់ទទួលពាក្យៈ 19 សីហា 2019

បេក្ខជនត្រូវផ្ញើបែបបទបំពេញការងារតាមអាសយដ្ឋានអេឡិចត្រូនិចដូចខាងក្រោមៈ responsable.rh@lfrd.net និង secretaire.rh@lfrd.net សាលាបារាំងរឺណេដេកាតរក្សាសិទ្ធិជ្រើសរើសបេក្ខជនមុនកាលបរិច្ឆេទកំណត់។

រយៈពេលនៃការផុតកំនត់

Monday 19 August 2019


Apply to this position

OR

Apply by email

Send email
Any enquiries? Call us : 023 22 44 22