ក្រុមហ៊ុន
Hydrologic
អាស័យដ្ឋាន
#97A, St. 19 BT, Sangkat Beoung Tumpun, Khan Mean Chey, Phnom Penh.
ព័ត៌មានស្តីពីការងារ
ចំនួនបុគ្គលិកដែលត្រូវជួល
Employee
ពេលវេលាធ្វើការ
Full time
ទីតាំងកន្លែងធ្វើការ
Prey Veng
Kampot
Kampong Thom
Kampong Speu
Banteay Meanchey
Kampong Cham
Takeo
Battambang
Siem Reap
ចំនួនប្រាក់ខែ
Negotiation
សារៈ​ប្រយោជន៏ដែលទទួលបានបន្ថែមពីលើប្រាក់ខែ
**អត្ថប្រយោជន៍ជាច្រើនដែលក្រុមហ៊ុន ហាយដ្រូឡូជីក ផ្តល់ជូន៖
-ប្រាក់ខែគោល និង បា្រក់លើកទឹកចិត្ត
-ប្រាក់ឧបត្ថម្ត (លុយសាំង និង ជួសជុលម៉ូតូ)
-មានធានារ៉ាប់រងអាយុជីវិត
-ធានារ៉ាប់រងពេលមានគ្រោះថ្នាក់ និង ធានារ៉ាប់រងសុខភាព ២៤ម៉ោង
-ថ្ងៃធ្វើការងារ ពីច័ន្ទ ដល់ ថ្ងៃសុក្រ
-ការឈប់សំរាកបុណ្យជាតិនានាតាមប្រកាសរបស់ក្រសួងការងារ
-មានច្បាប់ឈប់សំរាកផ្សេងៗតាមគោលការណ៍របស់ក្រសួងការងារ
-មានឱកាសទទួលបានវគ្គបណ្តុះបណ្តាលផ្សេងៗ​និង បទពិសោធន៍ថ្មីៗ
-ប្រាក់សុខភាពប្រចាំឆ្នាំ និង មានប្រាក់ខែទី ១៣ និងទី ១៤
លេខកូដការងារ
CI-5657-0318
អាជីវកម្ម
NGO & Social Entreprise
Apply to this position

Clean Water Expert, Credit Officer, Install Officer (មន្ត្រីលក់ធង់ទឹកចម្រោះ មន្ត្រីប្រមូលប្រាក់ មន្ត្រីបង់រំលោះ)

ការសង្ខេបពីមុខតំណែងការងារ

Hydrologic health is looking for Clean Water Expert, Credit Officer, Install Officer (មន្ត្រីលក់ធង់ទឹកចម្រោះ មន្ត្រីប្រមូលប្រាក់ មន្ត្រីបង់រំលោះ).

កាតព្វកិច្ចនិងតួនាទី

១.ទំនួលខុសត្រូវរបស់ អ្នកលក់ធុងចម្រោះទឹកស្អាត (CWE)

  • រៀបចំការប្រជុំលក់ក្នុងភូមិ ដើម្បីលក់ចម្រោះជូនអ្នកប្រើប្រាស់ចុងក្រោយ ជារៀងរាល់ថ្ងៃ
  • ជំរុញសកម្មភាពប្រជុំ ដើម្បីបង្កើតការលក់ និងទទួលបានជោគជ័យក្នុងការប្រជុំ
  • ណាត់ និងធ្វើការងារជាមួយមេភូមិ និងអ្នកដឹកនាំសំខាន់ផ្សេងៗទៀត ក្នុងភូមិឃុំ
  • សួរសុខទុក្ខអតិថិជន ដើម្បីធានាថាពួកគាត់ពេញចិត្ត និងប្រើប្រាស់ចម្រោះបានត្រឹមត្រូវ
  • ណាត់ និងរៀបចំជួបអតិថិជនចាស់ ដើម្បីចែកចាយព័ត៌មានផលិតផល
  • បង្កើតសកម្មភាពអញ្ជីញអ្នកភូមិ ដើម្បីចូលរួមប្រជុំ
  • ការលក់៖ ប្រើសៀវភៅចម្រោះទឹកស្អាត ដើម្បីបង្កើនលទ្ធផលការលក់ចម្រោះទឹកស្អាត ឲ្យបានច្រើន
  • សុវត្ថិភាព៖ សម្របសម្រួល និងជួយមន្ត្រីបង់រំលស់(IO)  ព្រមទាំងដៃគូរក្នុងតំបន់ ដើម្បីបំពេញឯកសារ ឥណទាន ​សំរាប់​អតិថិជនតាមការប្រជុំមួយៗ
  • បម្រើ៖ ត្រូវហ្មត់ចត់ពីពេលវេលាដឹកជញ្ជូនផលិតផលជូនអតិថិជន បង្រៀនអតិថិជនពីរបៀប​ថែទាំចម្រោះ​ និង តាមដានពីការពេញចិត្តរបស់គាត់ លើផលិតផលចម្រោះ
  • តាមដាន គ្រប់គ្រង  និងវិភាគទិន្នន័យផ្ទាល់ខ្លួន ដោយបំពេញរបាយការណ៍ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ ​និងប្រចាំឆ្នាំ  ព្រមទាំងធ្វើរបាយការណ៍ប្រចាំថ្ងៃ ជូនអ្នកគ្រប់គ្រងថ្នាក់ខេត្ត
  • ចូលរួមប្រជុំក្រុមប្រចាំសប្តាហ៍ និងវគ្គបណ្តុះបណ្តាលផ្នែកលក់ ដើម្បីបង្កើនសមត្ថភាព និង​លទ្ធផលលក់
  • អាចបំពេញកិច្ចការផ្សេងៗ បានតាមការចាត់ចែងជាក់ស្តែងពីប្រធាន

២.ទំនួលខុសត្រូវរបស់ មន្ត្រីប្រមូលប្រាក់(CO)

  • ប្រមូលប្រាក់កម្ចីដោយផ្អែកលើតារាងប្រមូលប្រាក់ពីការិយាល័យឲ្យទាន់ពេលវេលា
  • តាមដាន និងបញ្ជូលព័តមានអោយបានត្រឹមត្រូវ និង ទៀងទាត់
  • កត់ត្រាដំណើរការប្រមូលប្រាក់នៅក្នុងតារាង ប្រមូលបា្រក់ជារៀងរាល់ថ្ងៃ
  • តាមដាន​​ កត់ត្រា ​និង រាយការណ៍រាល់អតិថិជន ដែលមិនបានបង់ប្រាក់នៅក្នុងតារាងអ្នកមិន​បង់​ប្រាក់
  • បញ្ចូលព័តមានឯកសារកូពី តារាងប្រមូលប្រាក់ទៅក្នុង(Drop Box)​ ដ្របបុក(​ប្រអប់ដាក់ឯសារ) និងផ្ញើរប្រាក់ដែលប្រមូលបានដាក់ក្នុងធនាគារជារៀងរាល់ថ្ងៃ
  • រាយការណ៍​និង​ ធ្វើការតាមដាន​​បញ្ជីដែលមានជាប្រចាំទៅកាន់អ្នកគ្រប់គ្រប់មន្ត្រីឥណទាន
  • រៀបចំផែនការណ៍ផ្ទាល់ខ្លួន និងត្រួតពិនិត្យជាមួយ អ្នកគ្រប់គ្រងមន្ត្រីឥណទាន
  • ចែករំលែកបញ្ហានិង ធ្វើការដោះស្រាយបញ្ហាភ្លាមជាមួយអ្នកគ្រប់គ្រងឥណទាន
  • ទទួលខុសត្រូវចំនួនប្រាក់ដែលប្រមូលបាន
  • ធ្វើការឲ្យទាន់ពេលវេលា នៅក្នុងតំបន់ភូមិដែលជាគោលដៅ សម្រាប់ការប្រមូលនៅពេលដែលស្នើសុំ
  • កំណត់ និងសហប្រតិបត្តិ​ជាមួយគណៈកម្មាធិការប្រមូលប្រាក់នៅក្នុងភូមិ
  • ចូលរូមជាមួយ វគ្គបណ្តុះបណ្តាល និងកម្មវិធីសិក្សាផ្សេងៗ
  • តំណាងឲ្យបុគ្គលិក ហាយដ្រូឡូជីក ក្នុងការទំនាក់ទំនងជាមួយអតិថិជន ដៃគូ និងសាធារណៈ
  • អាចបំពេញកិច្ចការផ្សេងៗ បានតាមការចាត់ចែងជាក់ស្តែងពីប្រធាន​​​

៣.ទំនួលខុសត្រូវរបស់ មន្ត្រីបង់រំលោះ(IO)

  • ប្រមូលឯកសារប្រាក់កម្ចីពីអ្នកជំនាញទឹកស្អាតម្នាក់ៗដោយប្រាកដថាទិន្នន័យបានបំពេញត្រឹមត្រូវប្រមូលបានគ្រប់​ចំនួន និងរាប់ចំនួនឯកសារប្រាក់កម្ចីនៅក្នុងភូមិបានគ្រប់ចំនួនមិនច្រឡំ ឬ បាត់ឯកសារ
  • ត្រួតពិនិត្យរូបភាពនៅក្នុងក្រុម និងផ្ទៀងផ្ទាត់ជាមួយឯកសារ
  • ត្រួតពិនិត្យ និង រៀបចំក្រុមប្រាក់កម្ចីជាមួយរូបភាពមុនពេលផ្ញើរទៅកាន់ប្រធានផ្នែកគ្រប់គ្រងឥណទាន និង បញ្ជូលទៅក្នុងប្រអប់ដាក់ឯកសារ (Dropbox)
  • បំពេញ និង ទទួលឯកសារប្រាក់កម្ចីពី អ្នកជំនាញទឹកស្អាត ដោយសួរសំនួរបន្ថែម ឬបញ្ជាក់ជាមួយអតិថិ​ជនដោយផ្ទាល់ និង បំពេញផ្នែកព័ត៌មានអតិថិជនខ្លះ ដើម្បីធ្វើឲ្យព័ត៌មានច្បាស់ប្រាកដ
  • វាយតម្លៃប្រាក់កម្ចីដោយផ្ទាល់ជាមួយអតិថិជនដោយការទៅដល់កន្លែង និង សួរសំនួរអតិថិជនដោយផ្ទាល់ជាមួយឯកសារ និងពិនិត្យព័ត៌មានអតិថិជន ដូចជាអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និង ទ្រព្យបញ្ចំផ្សេងៗ
  • ផ្ញើរឯកសារបញ្ចេញប្រាក់កម្ចីទៅកាន់ប្រធានគ្រប់គ្រងឥណទានបន្ទាប់ពីបានបំពេញចប់ជារៀងរាល់ថ្ងៃទាន់ពេលវេលា និងកត់ត្រាជាមួយចំនួនប្រាក់កម្ចីដែលបញ្ចេញ
  • សម្របសម្រួលជាមួយគណៈកម្មាធិការប្រមូលប្រាក់ សម្រាប់ការប្រមូលប្រាក់កម្ចី និងចំនួនបា្រក់សង
  • ត្រួតពិនិត្យ ឯកសារបញ្ចេញប្រាក់កម្ចី និងឯកសារតំរូវផ្សេងៗឲ្យបានពីរដង ដោយប្រាកដថាត្រឹមត្រូវ និងមិនខុសជាមួយរូបថត មុនពេលផ្ញើរទៅកាន់ប្រធានគ្រប់គ្រងឥណទានជារៀងរាល់ល្ងាច  
  • សម្របសម្រួលជាមួយគណៈកម្មាធិការប្រមូលប្រាក់ សម្រាប់ការប្រមូលប្រាក់ឲ្យទាន់ពេលវេលា ដោយជម្រាបពីថ្ងៃខែ នៃប្រាក់កម្ចី  ចំនួនប្រាក់ទូទាត់  រយៈពេលនៃការទទូទាត់ ចំនួនអតិថិជនទៅកាន់គណៈកម្មាធិការប្រមូលប្រាក់ និងប្រាកដចំនួនថ្ងៃខែនៃការប្រមូលពីគណៈកម្មាធិការប្រមូលប្រាក់
  • អាចបំពេញកិច្ចការផ្សេងៗ បានតាមការចាត់ចែងជាក់ស្តែងពីប្រធាន​​​

រយៈពេលនៃបទពិសោធន៍ការងារ

Secondary school

កំរិតនៃការអប់រំ

Some High School Coursework

កំរិតនៃតំណែងការងារ

High School Student

កំរិតនៃភាសា

Khmer or English fair

តំរូវការផ្សេងៗទៀត

១.តម្រូវការចាំបាច់របស់ អ្នកលក់ធុងចម្រោះទឹកស្អាត (CWE) 

  • មិនមានបទពិសោធន៍ ក៏អាចដាក់ពាក្យស្នើចូលបំរើការបានដែរ
  • មានកម្រិតសិក្សាថ្នាក់មធ្យមសិក្សា (ថ្នាក់ទី៧ឡើង)
  • ត្រូវមានម៉ូតូផ្ទាល់ខ្លួន ដើម្បីធ្វើដំណើរផ្លូវឆ្ងាយនៅទីជនបទ
  • ស្រលាញ់ការងារក្នុងសហគមន៍ និងការអភិវឌ្ឍន៍សុខភាពជូនប្រជាជនកម្ពុជា
  • អាចបត់បែនតាមការផ្លាស់ប្តូរ និងការងារផ្សេងៗ តាមស្រុកក្នុងខេត្ត 
  • អាចសរសេរ និងបំពេញរបាយការណ៍ជាភាសាខ្មែរបានស្អាត
  • ចេះបើកចិត្តទូលាយចង់រៀនអ្វីដែលថ្មី
  • អាចស្នាក់នៅ ក្នុងការិយាល័យចល័តរបស់ក្រុមហ៊ុនបាន
  • មានឆន្ទៈធ្វើឲ្យក្រុមការងាររីកចម្រើន
  • មានភាពវៃឆ្លាតក្នុងការងារ និងស្មោះត្រង់
  • ចេះបង្កើត និងរក្សាទំនាក់ទំនងល្អជាមួយក្រុមការងារ ដៃគូរ អជ្ញាធរ និងប្រជាពលរដ្ឋ
  • មានឆន្ទៈក្នុងការរៀនសូត្រ​ បើកចិត្តក្នុងការទទួលយកគំនិតថ្មី និងបណ្តុះបណ្តាល​ព្រមទាំងទទួលយកនូវពត៌មានត្រឡប់ផ្សេងៗ
  • រក្សាគំនិតវីជ្ជមានទោះនៅក្នុងស្ថានភាពលំបាក(ឧ.ភ្លៀង,ផ្លូវលំបាក,និងធ្វើដំណើរផ្លូវឆ្ងាយ)
  • មានការទទួលខុសត្រូវខ្ពស់​​ មានភាពស្មោះត្រង់ ​និង​សីល​ធម៌​ល្អ​​
  • បេក្ខខនារីត្រូវបានលើកទឹកចិត្ត

២.តម្រូវការចាំបាច់របស់ មន្ត្រីប្រមូលប្រាក់(CO) មន្រ្តី បង់រំលោះ (IO)

  • មិនមានបទពិសោធន៍ ក៏អាចដាក់ពាក្យស្នើចូលបំរើការបានដែរ
  • មានកម្រិតមធ្យមសិក្សា​ (ថ្នាក់ទី៧ឡើង)
  • មានសមត្ថភាពក្នុងការប្រើប្រាស់ភាសាខ្មែរ ទាំងការនិយាយ​ និង​ការសរសេរ
  • មានម៉ូតូ​និង​ទូរស័ព្ទ​ផ្ទាល់ខ្លួនដែលអាចទំនាក់ទំនង​និងប្រើប្រាស់បានគ្រប់ពេល
  • មានសមត្ថភាពធ្វើដំណើរទៅភូមិ​ឃុំជារៀងរាល់ថ្ងៃ
  • អាចបត់បែនជាមួយការផ្លាស់ប្តូរ និងការងារនៅក្នុងស្រុកផ្សេងៗនៅក្នុងខេត្ត 
  • ស្រលាញ់ការងារនៅក្នុងសហគមន៌ និងការអភិវឌ្ឍន៌សុខភាពប្រជាជនកម្ពុជា
  • ជាមួយសមត្ថភាពការងារដោយឯករាជ្យ និងចំនួនតិចតួចនៃអ្នកគ្រប់គ្រង
  • ចេះលើកទឹកចិត្តខ្លួនឯង
  • សមត្ថភាពក្នុងការដោះស្រាយបញ្ហ និងមានទំនាក់ទំនងល្អ​
  • មានឆន្ទៈក្នុងការរៀនសូត្រ​ បើកចិត្តក្នុងការទទួលយកគំនិតថ្មី និងបណ្តុះបណ្តាល​ព្រមទាំងទទួលយកនូវពត៌មានត្រឡប់ផ្សេងៗ
  • រក្សាគំនិតវីជ្ជមានទោះស្ថិតនៅក្នុងស្ថានភាពលំបាក (ឧ.ភ្លៀង, ផ្លូវលំបាក, និងធ្វើដំណើរផ្លូវឆ្ងាយ)
  • មានការទទួលខុសត្រូវខ្ពស់​​ មានភាពស្មោះត្រង់ ​និង​សីល​ធម៌​ល្អ​​
  • ចេះរៀបចំការងារដែលទាក់ទងឲ្យបានត្រឹមត្រូវ
  • ប្រតិបត្តិដោយមានការខុសត្រូវ និងមានក្រមសីលធម៌ចំពោះរាល់អតិថិជនរបស់ ហាយដ្រូឡូជីក

រយៈពេលនៃការផុតកំនត់

Monday 30 April 2018


Apply to this position

OR

Apply by email

Send email
Any enquiries? Call us : 023 22 44 22