ក្រុមហ៊ុន
Lycée Français René Descartes
អាស័យដ្ឋាន
Street Christopher Howes (street 96), Wat Phnom
ព័ត៌មានស្តីពីការងារ
ចំនួនបុគ្គលិកដែលត្រូវជួល
Employee
ពេលវេលាធ្វើការ
Full time
ទីតាំងកន្លែងធ្វើការ
Phnom Penh
លេខកូដការងារ
EA-8772-0720
ប្រភេទនៃការងារ
Education & Training
Apply to this position

អ្នកជំនួយការអប់រំ

ការសង្ខេបពីមុខតំណែងការងារ

វិទ្យាល័យបារាំងរ៉ឺនេដេកាតភ្នំពេញនៃប្រទេសកម្ពុជា ស្វែងរកបុគ្គលិកទាំងពីរភេទមួយរូបក្នុងមុខតំណែងជាអ្នកជំនួយការអប់រំ។

អ្នកជំនួយការអប់រំចូលរួមចំណែកក្នុងការជួយចាត់ចែងរៀបចំដឹកនាំសកម្មភាពប្រចាំថ្ងៃរបស់សាលា ដូចជាការគ្រប់គ្រង ការឃ្លាំមើល និងការជួយជ្រោមជ្រែងសិស្សានុសិស្សកំរិតអនុវិទ្យាល័យនិងវិទ្យាល័យ ដែលស្ថិតក្រោមអំណាចការគ្រប់គ្រងរបស់ប្រធានទីប្រឹក្សាអប់រំ។

 

 

 

កាតព្វកិច្ចនិងតួនាទី

  • អ្នកជំនួយការអប់រំទទួលស្វាគមន៍សាធារណជន និងអ្នកគ្រប់គ្នាដែលមករកសេវាVie Scolaire និងធានាទំនាក់ទំនងរវាងខាងក្នុងនឹងខាងក្រៅសាលា។
  • ត្រួតពិនិត្យការចូល / ការចេញពីសាលា និងសកម្មភាពនានារបស់សិស្សានុសិស្សនៅក្នុងសាលារៀន។
  • ចូលរួមក្នុងការដឹកនាំ និងការរៀបចំសកម្មភាពវប្បធម៌ សិល្បៈ និងកីឡានានា។
  • ត្រួតពិនិត្យមើលសិស្សានុសិស្សក្នុងអំឡុងពេលសិក្សា (បន្ទប់សិក្សា បន្ទប់ធ្វើលំហាត់ បន្ទប់ដាក់ពិន័យសិស្ស បន្ទប់ប្រឡង បន្ទប់អាហារដ្ឋាន) និងរួមចំណែកក្នុងការជួយផ្នែកគរុកោសល្យ ដោយជ្រោមជ្រែងបន្ថែមលើកិច្ចការផ្ទាល់ខ្លួនរបស់សិស្ស។
  • ពង្រឹងសិស្សានុសិស្សឱ្យគោរពតាមបទបញ្ជាផ្ទៃក្នុងសាលា ព្រមទាំងកំណត់ / ឱ្យដំណឹងជាមុន និងរាយការណ៍អំពីការលំបាក ឬភាពតានតឹងរវាងសិស្សានុសិស្សទាំងអស់ខាងមធ្យមសិក្សា។
  • គ្រប់គ្រងអវត្តមាន និងទំនាក់ទំនងជាមួយមាតាបិតាសិស្ស។
  • ចូលរួមចំណែកក្នុងគោលនយោបាយអប់រំរបស់សាលា ដោយចូលរួមក្នុងវគ្គបណ្តុះបណ្តាលប្រធានថ្នាក់ និងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាពាក់ព័ន្ធស្ថានភាពរបស់ថ្នាក់អនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យ។

កំរិតនៃភាសា

French

តំរូវការផ្សេងៗទៀត

  • មានកម្រិតត្រឹមមធ្យមសិក្សាទុតិយភូមិ ឬមធ្យមសិក្សាទុតិយភូមិ+២ ល្អបំផុតធ្លាប់មានបទពិសោធន៍ការងារប្រហាក់ប្រហែលទៅនឹងមុខតំណែងខាងលើ ឬទាក់ទងទៅនឹងការជួយជ្រោមជ្រែងសិស្សជំទង់ៗក្នុងសាលារៀន ឬអង្គការក្រៅរដ្ឋាភិបាល។
  • មានភាសាកំណើតជាភាសាខ្មែរ ដែលមានកម្រិតផ្នែកភាសាបារាំងត្រឹមកម្រិត B1-B2 ។

រយៈពេលនៃការផុតកំនត់

Saturday 15 August 2020


Apply to this position

OR

Apply by email

Send email
Any enquiries? Call us : 023 22 44 22