ក្រុមហ៊ុន African Clean Energy (ACE) បានបង្កើតឡើងនៅ Lesotho នៃទ្វិបអាព្រិចខាងត្បូង និងបានពង្រីកប្រតិបត្តិការរបស់ខ្លួនទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍នៅក្នុងប្រទេសកម្ពុជា។ យើងផលិតប្រព័ន្ធថាមពល ACE 1 ដែលជាចង្ក្រានពហុមុខងារដែលដុតកំដៅជីវម៉ាស់គ្រប់ប្រភេទដោយប្រសិទ្ធភាពនិងអាចប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យដើម្បីសាកថ្មទូរស័ព្ទដៃ ហើយអាចប្រើភ្លើង LED បានទៀត ។ លុបបំបាត់ផ្សែង កាត់បន្ថយការចំណាយលើថាមពល សាកទូរស័ព្ទដៃនៅផ្ទះ ផលិតផលបច្ចេកវិទ្យាជាន់ខ្ពស់ ធានារយៈពេល 2 ឆ្នាំ ផ្តល់សេវាកម្មហិរញ្ញវត្ថុ
ក្រុមហ៊ុន
African Clean Energy
អាជីវកម្ម
Energies and Utilities
នយោជិក
<10
អាស័យដ្ឋាន
Impact Hub Phnom Penh
ព័ត៌មានស្តីពីការងារ
ចំនួនបុគ្គលិកដែលត្រូវជួល
Employee
ពេលវេលាធ្វើការ
Full time
ទីតាំងកន្លែងធ្វើការ
Phnom Penh
ចំនួនប្រាក់ខែ
Negotiation
សារៈ​ប្រយោជន៏ដែលទទួលបានបន្ថែមពីលើប្រាក់ខែ
To be discussed with the candidate
លេខកូដការងារ
SR-4975-0817
ប្រភេទនៃការងារ
Sales, Retail & Business Development
អាជីវកម្ម
Energies and Utilities
Apply to this position

ភ្នាក់ងារលក់

ការសង្ខេបពីមុខតំណែងការងារ

ក្នុងនាមជាភ្នាក់ងារលក់របស់ ACE តម្រូវឱ្យធ្វើដំណើរទៅទីតាំងផ្សេងគ្នាជាមួយនឹងក្រុមការងារនិងធ្វើការបង្ហាញពីផលិតផលសាកល្បងរបស់យើង (ប្រព័ន្ធថាមពល ACE 1) ទៅកាន់អតិថិជនដែលមានសក្តានុពល។ អ្នកត្រូវតែមានការយល់ដឹងយ៉ាងម៉ត់ចត់អំពីរបៀបរបបនៃដំណើរការរបស់ ACE 1 និងអ្វីដែលជាលក្ខណៈពិសេសដែលជាគុណសម្បត្តិនិងអត្ថប្រយោជន៍របស់វាដើម្បីធ្វើការពន្យល់ទៅកាន់អតិថិជនឱ្យចាប់អារម្មណ៏ក្នុងការជារ។ ភ្នាក់ងារលក់ត្រូវតែមានភាពរួសរាយរាក់ទាក់ជាមួយជំនាញដ៏អស្ចារ្យរវាងបុគ្គលនិងគំនិតដែលបញ្ចុះបញ្ចូល។ លើសពីនេះអ្នកក៏ជាផ្នែកមួយនៃការសហការគ្នាជាមួយភ្នាក់ងារលក់។ ដូច្នេះអ្នកត្រូវតែមានភាពសុខដុមរមនានៅក្នុងក្រុមនិងគាំទ្រដល់សហសេវិករបស់អ្នកនៅពេលដែលត្រូវការ។

 

កាតព្វកិច្ចនិងតួនាទី

  • ការបង្ហាញនិងការលើកកម្ពស់លក្ខណៈផលិតផលនិងផលប្រយោជន៍ដល់អតិថិជនសក្តានុពលនិងបញ្ចុះបញ្ចូលឱពួកគេទិញផលិតផល
  • អនុវត្តការគិតថ្លៃ - ផលប្រយោជន៍និងការវិភាគតម្រូវការសម្រាប់អតិថិជនដែលមានស្រាប់ / សក្តានុពល
  • បង្កើតការអភិវឌ្ឍនិងរក្សាទំនាក់ទំនងវិជ្ជមាននិងអតិថិជន
  • អនុវត្តការតាំងបង្ហាញផ្ទាល់ (ផលិតផលសាកល្បង) និងពន្យល់ពីរបៀបប្រើប្រាស់ចង្ក្រានដល់អតិថិជន
  • សម្រេចបាននូវគោលដៅលក់និងលទ្ធផលដែលបានព្រមព្រៀងគ្នាតាមកាលវិភាគ
  • សំរបសំរួលការខិតខំប្រឹងប្រែងផ្នែកលក់ជាមួយសមាជិកក្រុមដើម្បីជួយគ្នាទៅវិញទៅមកក្នុងការលក់
  • វិភាគគោលដៅទីផ្សារ តាមដានការលក់ និងផ្តល់របាយការណ៍ពីស្ថានភាព
  • ផ្តល់នូវរបាយការណ៍ស្តីពីតំរូវការរបស់អតិថិជន រួមជាមួយបញ្ហា ឬផលប្រយោជន៍នៃសកម្មភាពប្រកួតប្រជែង

ចំនួនក្រុមការងារ

5-10

ការធ្វើការរាយការណ៏

The ACE Cambodia Operations Manager

រយៈពេលនៃបទពិសោធន៍ការងារ

Some experience in sales

កំរិតនៃការអប់រំ

High School or equivalent

កំរិតនៃតំណែងការងារ

Fresh Graduate / Entry level

កំរិតនៃភាសា

Good command of Khmer and English

តំរូវការផ្សេងៗទៀត

គុណភាពដែលយើងកំពុងស្វែងរក:

  • ចំណង់ចំណូលចិត្តសម្រាប់សេវាកម្មអតិថិជនការលក់និងថាមពលស្អាត!
  • មានជំនាញទំនាក់ទំនងនិងសេវាកម្មបំរើអតិថិជនល្អ
  • មានសមត្ថភាពក្នុងការនិយាយយ៉ាងច្បាស់និងមានទំនុកចិត្តចំពោះក្រុមការងារ
    • ចេះលេងសើចបែបគួរសម

  • មានជំនាញទាំងភាសាខ្មែរនិងអង់គ្លេសក្នុងការនិយាយនិងការសរសេរ

    • ចេះភាសាបន្ថែមត្រូវបានផ្តល់អតិភាព

  • មានសមត្ថភាពក្នុងការផ្តួចផ្តើម ជួបមនុស្សនិងធ្វើការដោយឯករាជ្យ
  • សមត្ថភាពនិងជំនាញដើម្បីរៀបចំពេលវេលានិងការងារដោយឯករាជ្យ
  • មានសមត្ថភាពក្នុងការរៀនជំនាញបច្ចេកទេសដើម្បីមានភាពងាយស្រួលក្នុងការជួសជុល
    • ការបណ្តុះបណ្តាលនឹងត្រូវបានផ្តល់ជូន

  • មានប័ណ្ណបើកបរត្រូវបានផ្តល់អតិភាព​

រយៈពេលនៃការផុតកំនត់

Friday 18 August 2017


Apply to this position

OR

Apply by email

Send email
Any enquiries? Call us : 023 22 44 22