ក្រុមហ៊ុន
Lycée Français René Descartes
អាស័យដ្ឋាន
Street Christopher Howes (street 96), Wat Phnom
ព័ត៌មានស្តីពីការងារ
ចំនួនបុគ្គលិកដែលត្រូវជួល
Employee
ពេលវេលាធ្វើការ
Part time
ទីតាំងកន្លែងធ្វើការ
Phnom Penh
សារៈ​ប្រយោជន៏ដែលទទួលបានបន្ថែមពីលើប្រាក់ខែ
ប្រាក់បៀវត្សរ៍គិតទៅតាមបទពិសោធន៍ និងលក្ខណៈសម្បត្តិនានាដែលផ្អែកលើមាត្រដ្ឋានប្រាក់បៀវត្សរ៍
របស់សាលា។
មានប្រាក់ខែទី១៣ប្រចាំឆ្នាំ មានការធានារ៉ាប់រងសុខភាពសម្រាប់និយោជិក និងគ្រួសាររបស់គាត់
(ប្រពន្ធ/ប្ដី និងកូនៗ) ព្រមទាំងមានការជួយឧបត្ថម្ភលើថ្លៃបង់ការសិក្សារបស់កូនៗ
មួយផ្នែកផងដែរ។
លេខកូដការងារ
SD-6727-1218
ប្រភេទនៃការងារ
Education & Training
Administrative & Clerical
អាជីវកម្ម
Education
Apply to this position

លេខាធិការខាងមធ្យមសិក្សា

ការសង្ខេបពីមុខតំណែងការងារ

វិទ្យាល័យបារាំងរ៉ឺនេដេកាតភ្នំពេញនៃប្រទេសកម្ពុជា ស្វែងរកបុគ្គលិកទាំងពីរភេទមួយរូបផ្នែកលេខាខាងសាលាមធ្យមសិក្សា។

វិទ្យាល័យបារាំងរ៉ឺនេដេកាតភ្នំពេញនៃប្រទេសកម្ពុជា គឺជាគ្រឹះស្ថានសិក្សាភាសាបារាំងមួយក្នុងចំណោមគ្រឹះស្ថានសិក្សាភាសាបារាំងចំនួន ៤៩៥គ្រឹះស្ថានផ្សេងទៀតនៅបរទេស ដែលត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំជាតិបារាំង និងជាសមាជិកនៃបណ្តាញទីភ្នាក់ងារសម្រាប់ការអប់រំភាសាបារាំងនៅបរទេស ។

វិទ្យាល័យបារាំងរ៉ឺនេដេកាតផ្តល់នូវការអប់រំកម្រិតបឋមសិក្សា និងកម្រិតមធ្យមសិក្សា ដោយគោរពទៅតាមកម្មវិធីអប់រំបារាំងទាំងស្រុង។

បច្ចុប្បន្នវិទ្យាល័យបារាំងរ៉ឺនេដេកាតមានសិស្សប្រមាណជាង ១២៧០នាក់ ដោយគិតចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់Terminale (ផ្នែកវិទ្យាសាស្រ្ត ផ្នែកសេដ្ឋកិច្ច និងសង្គម ព្រមទាំងផ្នែកអក្សរសាស្រ្ត)។

លេខាធិការទាំងពីរភេទនឹងមានភារកិច្ចជួយដល់នាយករងសាលា និងប្រធានទីប្រឹក្សាអប់រំ ព្រមទាំងធានារាល់កិច្ចការខាងក្នុង និងខាងក្រៅសាលា ជាពិសេសតាមរយ:អ្នកជំនួយការរបស់នាយកសាលា៕

កាតព្វកិច្ចនិងតួនាទី

  • លេខាធិការទាំងពីរភេទនឹងមានភារកិច្ចជួយដល់នាយករងសាលា និងប្រធានទីប្រឹក្សាអប់រំក្នុងការរៀបចំការងារប្រចាំថ្ងៃរបស់ពួកគាត់ (ដូចជាការណាត់ជួបខាងក្នុង និងក្រៅសាលា កិច្ចប្រជុំនានា ការរៀបចំនិទានុលេខន៍ ។ល។ ) ព្រមទាំងតាមដានសំបុត្រផ្ទាល់ខ្លួន និងកិច្ចការសំខាន់ៗផ្សេងៗ។
  • លេខាធិការទាំងពីរភេទធានាដល់ការរៀបចំ ការត្រៀមទុកជាមុន និងតាមដានកិច្ចប្រជុំនានា ការជំនួសគ្រូផ្សេងៗ ម៉ោងការងារបន្ថែម អវត្តមាន ការឈប់សម្រាក។ល។
  • លេខាធិការទាំងពីរភេទធានានូវការទទួលស្វាគមន៍ដំបូងសម្រាប់ភ្ញៀវនានាខាងសាលាមធ្យមសិក្សា ដោយផ្ទាល់ និងតាមរយៈទូរស័ព្ទ។
  • លេខាធិការទាំងពីរភេទធានានូវការតាមដានផ្នែករដ្ឋបាលរបស់សិស្ស (ដូចជាការចុះឈ្មោះចូលរៀនបឋម ការចុះឈ្មោះចូលរៀនជាផ្លូវការ ការផ្តល់អាហារូបករណ៍សម្រាប់ការទិញសៀវភៅសិក្សា ការធ្វើបញ្ជីសម្ភារៈសិក្សាសម្រាប់សិស្សជាដើម ។ល។)។
  • លេខាធិការទាំងពីរភេទគ្រប់គ្រងឯកសារទៅតាមកាលកំណត់ជាក់លាក់ ឬឯកសារដដែលៗ និងសិក្សាពីកម្មវិធីកុំព្យូទ័រនានាដែលប្រើប្រាស់ក្នុងការគ្រប់គ្រងកិច្ចការប្រចាំថ្ងៃ។
  • លេខាធិការទាំងពីរភេទផ្តោតបន្ថែមទៅលើការរៀបចំវគ្គបណ្តុះបណ្តាលនានាដែលរៀបចំដោយវិទ្យាល័យបារាំងរ៉ឺនេដេកាត។
  • លេខាធិការទាំងពីរភេទធានានូវកិច្ចការរដ្ឋបាលសម្រាប់ការប្រឡងនានា (ដូចជាលិខិតការកោះហៅគ្រូ និងសិស្ស ការរៀបចំការបម្លាស់ទីទៅបរទេស លិខិតបេសកកម្ម ការតាមដានសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ និងមធ្យមសិក្សាបឋមភូមិជាដើម)។
  • លេខាធិការទាំងពីរភេទធ្វើការបកប្រែផ្នែកសរសេរ និងផ្ទាល់មាត់ជាប្រចាំ ពីភាសាខ្មែរ អង់គ្លេស និងបារាំង។
  • លេខាធិការទាំងពីរភេទជួយលោកគ្រូអ្នកគ្រូ គ្រូបណ្ដុះបណ្ដាល សិក្ខាកាម និងអ្នកមកបណ្ដុះបណ្ដាលមកពីខាងក្រៅសាលា ក្នុងកិច្ចការរៀបចំការងាររបស់ពួកគាត់។
  • លេខាធិការទាំងពីរភេទផ្ដោតបន្ថែមលើការដឹកនាំក្នុងការរៀបចំការបោះឆ្នោត និងសន្និបាតនានារបស់សមាគមមាតាបិតាសិស្ស ព្រមទាំងការរៀបចំការបោះឆ្នោតនានាជាផ្លូវការ និងការបោះឆ្នោតក្រុមប្រឹក្សាសាលាផងដែរ។
  • លេខាធិការទាំងពីរភេទផ្ដោតបន្ថែមលើការរៀបចំទស្សនកិច្ចសិក្សា និងដំណើរកម្សាន្ដសិក្សានានា។
  • លេខាធិការទាំងពីរភេទផ្ដោតបន្ថែមលើការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាថ្នាក់រៀន (ការជ្រើសរើសបេក្ខភាពមាតាបិតាតំណាង ការរៀបចំដំណើរការកិច្ចប្រជុំ និងទំនាក់ទំនងផ្សេងៗ)៕

រយៈពេលនៃបទពិសោធន៍ការងារ

1ឆ្នាំ

កំរិតនៃការអប់រំ

High School or equivalent

កំរិតនៃតំណែងការងារ

Fresh Graduate / Entry level

កំរិតនៃភាសា

មានភាសាកំណើតជាភាសាខ្មែរ ដែលមានកម្រិតផ្នែកភាសាបារាំងយ៉ាងទាបបំផុតត្រឹមកម្រិត B2 ។
កម្រិតភាសាអង់គ្លេសត្រឹមកម្រឹត B1។

តំរូវការផ្សេងៗទៀត

  • លេខាធិការខាងមធ្យមសិក្សាទាំងពីរភេទមានចំណេះដឹងល្អអំពីតម្លៃ គោលបំណង និងគម្រោងអប់រំនានារបស់សាលា។
  • ដោយមានទំនាក់ទំនងអចិន្ត្រៃយ៍ជាមួយនឹងសិស្សានុសិស្ស មាតាបិតាសិស្ស និងបុគ្គលិករបស់សាលា ជាពិសេសជាមួយក្រុមការងារដឹកនាំ លេខាធិការខាងមធ្យមសិក្សាទាំងពីរភេទត្រូវតែមានលទ្ធភាពក្នុងការសម្របសម្រួលទៅវិញទៅមកប្រកបដោយវិជ្ជាជីវៈខ្ពស់ គ្រប់គ្រងស្ថានភាពទំនាក់ទំនងដែលមានពេលខ្លះមានភាពលំបាកតានតឹង ព្រមទាំងរាយការណ៍អំពីកិច្ចការរបស់ខ្លួនទៅដល់បុគ្គលិក និងផ្នែកនានាដែលពាក់ព័ន្ធ។
  • លេខាធិការខាងមធ្យមសិក្សាទាំងពីរភេទត្រូវតែយល់ដឹងពីរបៀបសរសេរ និងធ្វើទ្រង់ទ្រាយឯកសារនានាជាលក្ខណៈរដ្ឋបាល រៀបចំការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវល្អ និងចេះគ្រប់គ្រងបញ្ហាការងារនានាដែលកើតឡើងជាយថាហេតុ ដោយរៀបចំផែនការ និងកំណត់អាទិភាពនៃការងារតាមកាលកំណត់ដែលសមស្រប។ លេខាធិការទាំងពីរភេទត្រូវដឹងពីបច្ចេកទេសក្នុងការចងក្រង រៀបចំឯកសារ និងបណ្ណសារ។
  • លេខាធិការទាំងពីរភេទត្រូវចេះរក្សារាល់ការសម្ងាត់ក្នុងគ្រប់កាលៈទេសៈទាំងអស់៕

រយៈពេលនៃការផុតកំនត់

Tuesday 15 January 2019


Apply to this position

OR

Apply by email

Send email
Any enquiries? Call us : 023 22 44 22