Job Detail
Hiring
Employee
Type of Employment
Full time
Job Location
Phnom Penh
Job Reference No.
AT-5632-0218
Apply to this position

ជំនួយការគ្រូបង្រៀនបឋមសិក្សា ចំនួន០១នាក់

Summary of Position

Toutes à l'école ត្រូវការជ្រើសរើស ជំនួយការគ្រូបង្រៀនបឋមសិក្សា ចំនួន០១នាក់។ ទំនួលខុសត្រូវរបស់ជំនួយការគ្រូបង្រៀនត្រូវផ្តល់ជំនួយបន្ថែមដល់សិស្សានុសិស្ស និងជួយគ្រូបង្រៀននៅក្នុងការផ្តល់ចំណេះដឹងអប់រំ។

Main Duties and Responsibilities

ជំនួយការគ្រូបង្រៀនមានទំនួលខុសត្រូវក្នុងការបំពេញភារកិច្ចមួយចំនួន ទាំងការងារបង្រៀន និងកិច្ចការរដ្ឋបាលមានដូចជា៖

១. ចូលរួមជាមួយគ្រូប្រចាំថ្នាក់

  • ត្រៀម និងរៀបចំសម្ភារឧបទេសបង្រៀនផ្សេងៗគ្នានៅក្នុងថ្នាក់រៀន
  • បង្កើនការចង់ដឹងចង់ឃើញ ការបកស្រាយ និងការដោះស្រាយបញ្ហាចំពោះសិស្សានុសិស្ស
  • ជំនួសគ្រូបង្រៀននៅពេលអវត្តមាន
  • ជួយគ្រូបង្រៀនក្នុងការរក្សាវិន័យ និងការត្រួតពិនិត្យមើលសិស្សានុសិស្ស នៅពេលបង្រៀនមេរៀន និងគ្រប់សកម្មភាពទាំងអស់
  • ធ្វើការសហការជាមួយគ្រូបង្រៀន
  • ជំរុញការចូលរួមយ៉ាងសកម្មរបស់ឪពុកម្តាយទាំងអស់នៅក្នុងកម្មវិធីសិក្សា
  • រក្សានូវឥរិយាបថវិជ្ជមាន ស្ងៀមស្ងាត់ និងសម្លេងទន់ភ្លន់ និងរក្សាអាកប្បកិរិយា និងសម្លេងទាំងនេះ ចំពោះអ្នកធ្វើការដទៃទៀតនៅក្នុងថ្នាក់រៀន
  • រក្សាអាកប្បកិរិយាសហការណ៍ក្នុងការធ្វើការងារជាមួយគ្នា ជាមួយគ្រូបង្រៀន បុគ្គលិកស្ម័គ្រចិត្ត ឪពុកម្តាយសិស្ស និងសកម្មភាពអនុវត្តផ្សេង

២. ជួយដល់សិស្សរៀនខ្សោយ ឬយឺត

  • រៀបចំមេរៀនជាមួយគ្រូបង្រៀន យោងទៅតាមតម្រូវការរបស់សិស្សម្នាក់ៗ
  • ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រូបង្រៀន ដើម្បីកំណត់បច្ចេកទេសក្នុងការជួយសិស្សមានតម្រូវការពិសេស
  • រៀបចំសិស្សជាក្រុមតូចៗ ឬធ្វើការងារជាបុគ្គល ជាមួយសិស្សពិសេសៗនៅពេលបង្រៀន
  • រៀបចំសិស្សជាបុគ្គល ឬក៏រៀបចំជាក្រុមពិភាក្សា មានគ្នាចំនួនតិចតួច
  • ជួយសិស្សធ្វើកិច្ចការ ដើម្បីឱ្យគ្រូបង្រៀនអាចប្រមូលអារម្មណ៍បានល្អលើការបង្រៀន
  • បង្កើតបរិយាកាសបង្រៀនរីករាយ មានសារប្រយោជន៍ និងគួរឱ្យចាប់អារម្មណ៍ដល់សិស្សានុសិស្ស
  • ពិនិត្យមើលសិស្សានុសិស្ស ដើម្បីកំណត់នូវរោគសញ្ញាជម្ងឺ ស្នាមរបួស ការរំខានផ្លូវអារម្មណ៍ បញ្ហារៀនសូត្រ និងការនិយាយស្តី ចំពោះសញ្ញាណសង្ស័យទាំងឡាយ ឬបងា្ហញពីការរំលោភបំពានសិស្ស ឬការធ្វេសប្រហែសចំពោះសិស្ស ហើយត្រូវរាយការណ៍ជាបន្ទាន់អំពីការត្រួតពិនិត្យដល់គ្រូបង្រៀន ដើម្បីធ្វើការតាមដាន

៣. ការងារផ្សេងទៀត

  • ចូលរួមការប្រជុំមាតាបិតាសិស្ស ឬព្រឹត្តិការណ៍ផ្សេងទៀតរៀបចំដោយសាលារៀន
  • ចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងរបស់សាលា សិក្ខាសាលា ការបណ្តុះបណ្តាល ដំណើរកម្សាន្ត និងសកម្មភាពដែលអាចប្រព្រឹត្តទៅនៅចុងសប្តាហ៍ ឬពេលល្ងាច
  • គោរពច្បាប់ និងបទបញ្ជារបស់សាលារៀន
  • ចូលរួមការប្រជុំបុគ្គលិក និងជាមួយក្រុមការងាររបស់ខ្លួន (គរុកោសល្យ និងការងារទូទៅ)
  • ទំនាក់ទំនងល្អជាមួយមិត្តរួមការងារ និងចេះបត់បែនតាមស្ថានភាពការងារ

Other Requirements

  • សញ្ញាប័ត្រកំរិតមធ្យមសិក្សាទុតិយភូមិយ៉ាងតិច ឬ បរិញ្ញាបត្រផ្នែកអប់រំកាន់តែប្រសើរ
  • វិញ្ញាបនប័ត្រគរុកោសល្យក្នុងការបង្រៀនចេញពីមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ឬវគ្គបណ្តុះបណ្តាលទាបបំផុតស្តីពីចិត្តសាស្រ្ត និងគរុកោសល្យ
  • បទពិសោធន៍យ៉ាងតិចចំនួនមួយឆ្នាំ ជាជំនួយការគ្រូបង្រៀននៅសាលាបឋមសិក្សា
  • ចំណេះដឹងអំពីការបង្រៀនការអនុវត្តន៍ល្អប្រសើរ ជាមួយនឹងឆន្ទៈក្នុងការអភិវឌ្ឍន៍ជំនាញបង្រៀនរបស់ខ្លួន

Application Deadline

Sunday 25 February 2018


Apply to this position

OR

Apply via email

Send email
Any enquiries? Call us : 023 22 44 22