Job Detail
Hiring
Employee
Type of Employment
Full time
Job Location
Phnom Penh
Job Reference No.
AC-5731-0318
Apply to this position

ជំនួយការការិយាល័យទំនាក់ទំនង

Summary of Position

ក្រោមការគ្រប់គ្រងរបស់នាយិកាការិយាល័យទំនាក់ទំនង ជំនួយការការិយាល័យទំនាក់ទំនង មានតួនាទីធានានូវគ្រប់ សម្ភារៈប្រើប្រាស់ គ្រប់គ្រងដឹកជញ្ជូន និង ការអនុវត្តន៍សកម្មភាព ឬ ព្រឹត្តិការណ៍នានា ហើយចូលរួមក្នុងការសរសេរអត្ថបទ រៀបចំជាទម្រង់ និងធ្វើបច្ចុប្បន្នភាពសម្ភារៈជំនួយប្រព័ន្ធផ្សព្វផ្សាយទំនាក់ទំនងទាក់ទងនឹងការិយាល័យដ៏ទៃទៀតទាំងខាងក្នុង ឬខាងក្រៅសាលារៀន។

Main Duties and Responsibilities

ការបង្កើត ការកែសម្រួល និងការចែកចាយឯកសារផ្សព្វផ្សាយ (ព្រឹត្តិប័ត្រពត៌មាន សៀវភៅណែនាំសម្រាប់បុគ្គលិក...)

  • ជួយរៀបចំ សម្របសម្រួល និងផ្សព្វផ្សាយព្រឹត្តិប័ត្រព័ត៌មាន។
  • រៀបចំការប្រមូលព័ត៌មានសម្រាប់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។
  • រចនា និងបង្កើតទម្រង់អត្ថបទ និងឯកសារសំខាន់ៗ។
  • បកប្រែឯកសារពីភាសាអង់គ្លេសជាភាសាខ្មែរ។
  • រៀបចំបោះពុម្ពឯកសារផ្សព្វផ្សាយ ឬរៀបចំទំនាក់ទំនងជាមួយហាងបោះពុម្ព។
  • រៀបចំការផ្សព្វផ្សាយ និងការចែកចាយ។
  • ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកទទួល (អ៊ីម៉ែល) សម្រាប់ការចែកចាយតាមអ៊ីម៉ែល
    • រៀបចំទុកដាក់ឯកសារផ្សព្វផ្សាយទាំងអស់

ការរៀបចំឧបករណ៍ជំនួយដល់បុគ្គលិកថតរូប

  • ចូលរួមជាមួយបុគ្គលិកថតរូបក្នុងការរៀបចំថតរូប យោងតាមកាលវិភាគសកម្មភាពរបស់សាលារៀន
  • ស្នើសុំឱ្យសិស្សានុសិស្សចេញពីថ្នាក់រៀន ប្រសិនបើចាំបាច់
    • ជួយថតរូបនៅពេលអវត្ដមានរបស់បុគ្គលិកថតរូប

ការចូលរួមក្នុងការរៀបចំប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន (ប្រអប់បញ្ចេញយោបល់ គេហទំព័រអ៊ីនធឺណែត គេហទំព័រអ៊ិនត្រាណែត ហ្វេសប៊ុក)

  • ពិនិត្យមើលប្រអប់បញ្ចេញយោបល់ / មតិឱ្យបានទៀងទាត់ និងរៀបចំរបាយការណ៍ខ្លីៗអំពីការបញ្ចេញយោបល់ទាំងនេះ
  • ជួយធ្វើបច្ចុប្បន្នភាពអ៊ិនត្រាណែត អ៊ឺនធឺណែត និងបណ្តាញសង្គមផ្សេងៗ

 ព្រឹត្តិការណ៍ផ្សេងៗ

  • ធានាការរៀបចំសម្ភារៈ និងការគ្រប់គ្រងដឹកជញ្ជូនសម្រាប់ព្រឹត្តិការណ៍នានា (ពិធីបុណ្យ ការតាំងពិព័រណ៍ ...)
  • រៀបចំឯកសារទិន្នន័យឱ្យមានបច្ចុប្បន្នភាព និងទំនាក់ទំនង (អង្គការក្រៅរដ្ឋាភិបាល អ្នកកាសែត សាធារណជនជាគោលដៅ ... )

ការចូលរួមគ្រប់គ្រងរដ្ឋបាលរបស់ការិយាល័យ

  • ធានាការទទួលទូរស័ព្ទ
  • ជួយនាយិកាការិយាល័យក្នុងការគ្រប់គ្រងទិន្នន័យ និងឯកសាររដ្ឋបាលទាំងអស់

 ចាំបាច់: ត្រូវមានពេលទំនេរនៅចុងសប្តាហ៍ យោងតាមតម្រូវការរបស់ការិយាល័យ។

Other Requirements

  • វគ្គបណ្តុះបណ្តាល ឬបទពិសោធន៍ផ្នែកទីផ្សារ ទំនាក់ទំនង កាសែត ឬ ស្រដៀងគ្នា
  • និយាយភាសាអង់គ្លេសបានល្អ បើសិននិយាយភាសាបារាំងកាន់តែប្រសើរ
  • ជំនាញក្នុងការសរសេរ និងវេយ្យាករណ៍ភាសាខ្មែរ

ជំនាញផ្នែកកុំព្យូទ័រ

  • ចេះប្រើប្រាស់ស្ទាត់ជំនាញកម្មវិធី Word, Excel, PowerPoint
  • ចេះប្រើប្រាស់កម្មវិធី Photoshop, Acrobat pro និងកម្មវិធីកាត់តរូបភាព
  • ចេះប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែត បណ្តាញសង្គម WordPress និង Mailchimp
  • ចេះប្រើប្រាស់កម្មវិធី design graphique ដូចជា InDesign កាន់តែប្រសើរ

Application Deadline

Sunday 22 April 2018


Apply to this position

OR

Apply via email

Send email
Any enquiries? Call us : 023 22 44 22