Address
House 97A, Street 15BT (Ta Phon), Sansom Kosal 1, Boeung Tumpun, Phnom Penh, Cambodia
Job Detail
Hiring
Employee
Type of Employment
Full time
Job Location
Banteay Meanchey
Kampong Cham
Job Reference No.
CI-5172-1017
Apply to this position

មន្ត្រីឥណទាន (CO) និង មន្ត្រីបង់រំលោះ (IO)

Summary of Position

ឱកាសការងារជាមួយនឹងសហគ្រាសសង្គម ហាយដ្រូឡូជីក សូសល អេនធើប្រាយ។ សហគ្រាសសង្គម ហាយដ្រូឡូជីក គឺជាស្ថាប័នមួយដែលស្ថិតនៅក្រោមអង្គការ អាយឌីអ៊ី និងធ្វើការងារ ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រកបដោយនិរន្តរភាព និង ចំនូលសម្រាប់ប្រជាជនក្រីក្រតាមជនបទ តាមរយៈការផ្តល់សុវត្តិភាព សេដ្ឋកិច្ចគ្រួសារ។ បេសកកម្មរបស់យើង គឺដើម្បីធានាថាគ្រួសារទាំងអស់មិនថាតែ អ្នកមាន ជីវភាព ក្រ មធ្យម និងមានទេ គ្រួសារទាំងអស់នោះអាចទទួលបានទឹកស្អាត ទទួលទានគ្រប់ៗគ្នា។ ប្រជាជនត្រូវ បានផ្តល់ជម្រើសសម្រាប់ការទទួលបានចម្រោះទឹកស្អាតតាមរយៈ ឥណទាន និង សាច់ប្រាក់។

ឆ្លើយតបទៅនិងកំណើន និង តម្រូវការនៃប្រជាជន សហគ្រាសសង្គម ហាយដ្រូឡូជីក កំពុងពង្រីកការ ខិតខំប្រឹងប្រែងរបស់ខ្លូនដើម្បីបំពេញទៅដល់មនុស្សជាច្រើន។ សហគ្រាសសង្គម ហាយដ្រូឡូជីក កំពុងស្វែងរក បុគ្គលិក បន្ថែមជាច្រើនទៀតដែលមានការប្តេជ្ញារចិត្ត និង មា នទេពកោសល្យ ដែលអាចបំពេញនៅតាមខេត្ត

ប្រតិបត្តិការមួយចំនួន៖

មុខតំណែង       : មន្រ្តីឥណទាន (CO)

                    មន្ត្រីបង់រំលោះ (IO)

ទីតាំងការងារ   : ការិយា ល័យចល័ត ខេត្តបន្ទាយមានជ័យ  កំពង់ចាម ដោយ ធ្វើដំណើរ ទៅតាមតំបន់ផ្សេងៗនៃខេត្ត

Main Duties and Responsibilities

ការទទួលខុសត្រូវ សំរាប់អ្នកប្រមូលប្រាក់កម្ចី(CO)

  • ប្រមូលប្រាក់កម្ចីដោយផ្អែកលើតារាងប្រមូលប្រាក់ពីការិយាល័យឲ្យទាន់ពេលវេលា
  • តាមដាន និងបញ្ជូលព័តមានអោយបានត្រឹមត្រូវ និង ទៀងទាត់
  • កត់ត្រាដំនើរការប្រមូលប្រាក់នៅក្នុងតារាង ប្រមូលបា្រក់ជារៀងរាល់ថ្ងៃ
  • តាមដាន​​ កត់ត្រា ​និង រាយការរាល់អតិថិជន ដែលមិនបានបង់ប្រាក់នៅក្នុងតារាងអ្នកមិន​បង់​ប្រាក់
  • បញ្ចូលព័តមានឯកសារកូពី តារាងប្រមូលប្រាក់ទៅក្នុង(Drop Box)​ ដ្របបុក(​ប្រអប់ដាក់ឯសារ) និង

ផ្ញើរប្រាក់ដែលប្រមូលបានដាក់ក្នុងធនាគារជារៀងរាល់ថ្ងៃ

  • រាយការណ៌​និង​ ធ្វើការតាមដាន​​បញ្ជីដែលមានជាប្រចាំទៅកាន់អ្នកគ្រប់គ្រប់មន្ត្រីឥណទាន
  • របៀបចំផែនការណ៌ផ្ទាល់ខ្លួន និងត្រួតពិនិត្យជាមួយ អ្នកគ្រប់គ្រងមន្ត្រីឥណទាន
  • ចែករំលែកបញ្ហានិង ធ្វើការដោះស្រាយបញ្ហាភ្លាមជាមួយអ្នកគ្រប់គ្រងឥណទាន
  • ទទួលខុសត្រូវចំនួនប្រាក់ដែលប្រមូលបាន
  • ធ្វើការឲ្យទាន់ពេលវេលា និងក្នុងតំបន់ភូមិដែលជាគោលដៅ សម្រាប់ការប្រមូលនៅពេលដែលស្នើសុំ
  • កំនត់ និងសហប្រតិបត្តិ​ជាមួយគណៈកម្មាធិការប្រមូលប្រាក់នៅក្នុងភូមិ
  • ចូលរូមជាមួយ វគ្គបណ្តុះបណ្តាល និងកម្មវិធីសិក្សាផ្សេងៗ
  • តំណាងឲ្យបុគ្គលិក ហាយដ្រូឡូជីក ក្នុងការទំនាក់ទំនងជាមួយអតិថិជន ដៃគូ និងសាធារណៈ
  • អាចបំពេញកិច្ចការផ្សេងៗ បានតាមការចាត់ចែងជាក់ស្តែងពីប្រធាន​​​

ការទទួលខុសត្រូវ សំរាប់ជំនួយការបំពេញប្រាក់កម្ចី(IO)

  • ប្រមូលឯកសារប្រាក់កម្ចីពីអ្នកជំនាញទឹកស្អាតម្នាក់ៗដោយប្រាកដថាទិន្នន័យបានបំពេញត្រឹមត្រូវប្រមូលបានគ្រប់​ចំនួន និងរាប់ចំនួនឯកសារប្រាក់កម្ចីនៅក្នុងភូមិបានគ្រប់ចំនួនមិនច្រឡំ ឬ បាត់ឯកសារ
  • ត្រួតពិនិត្យរូបភាពនៅក្នុងក្រុម និងផ្ទៀងផ្ទាត់ជាមួយឯកសារ
  • ត្រួតពិនិត្យ និង រៀបចំក្រុមប្រាក់កម្ចីជាមួយរូបភាពមុនពេលផ្ញើរទៅកាន់ប្រធានផ្នែកគ្របគ្រងឥណទាន និង បញ្ជូលទៅក្នុងប្រអប់ដាក់ឯកសារ (Dropbox)
  • បំពេញ និង ទទួលឯកសារប្រាក់កម្ចីពី អ្នកជំនាញទឹកស្អាត ដោយសួរសំនួរបន្ថែម ឬបញ្ជាក់ជាមួយអតិថិ​ជនដោយផ្ទាល់ និង បំពេញផ្នែកព័តមានអតិថិជនខ្លះ ដើម្បីធ្វើឲ្យព័តមានច្បាស់ប្រាកដ
  • វាយតម្លៃប្រាក់កម្ចីដោយផ្ទាល់ជាមួយអតិថិជនដោយការទៅដល់កន្លែង និង សួរសំនួរអតិថិជនដោយផ្ទាល់ជាមួយឯកសារ និងពិនិត្យព័ត៌មានអតិថិជន ដូច អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និង ទ្រព្យបញ្ចំផ្សេងៗ
  • ផ្ញើរឯកសារបញ្ចេញប្រាក់កម្ចីទៅកាន់ប្រធានគ្រប់គ្រងឥណទានបន្ទាប់ពីបានបំពេញចប់ជារៀងរាល់ថ្ងៃទាន់ពេលវេលា និងកត់ត្រាជាមួយចំនួនប្រាក់កម្ចីដែលបញ្ចេញ  
  • សម្របសម្រួលជាមួយគណៈកម្មាធិការប្រមូលប្រាក់ សម្រាប់ការប្រមូលប្រាក់កម្ចី និងចំនួនបា្រក់សង
  • ត្រួតពិនិត្យ ឯកសារបញ្ចេញប្រាក់កម្ចី និងឯកសារតំរូវផ្សេងៗឲ្យបានពីរដង ដោយប្រាកដថាត្រឹមត្រូវ និងមិនខុសជាមួយរូបថត មុនពេលផ្ញើរទៅកាន់ប្រធានគ្រប់គ្រងឥណទានជារៀងរាល់ល្ងាច  
  • សម្របសម្រួលជាមួយគណៈកម្មាធិការប្រមូលប្រាក់ សម្រាប់ការប្រមូលប្រាក់ឲ្យទាន់ពេលវេលាដោយជម្រាបពីថ្ងៃខែ នៃប្រាក់កម្ចី  ចំនួនប្រាក់ទូទាត់  រយៈពេលនៃការទទូទាត់ ចំនួនអតិថិជនទៅកាន់គណៈកម្មាធិការប្រមូលប្រាក់ និងប្រាកដចំនួនថ្ងៃខែនៃការប្រមូលពីគណៈកម្មាធិការប្រមូលប្រាក់
  • អាចបំពេញកិច្ចការផ្សេងៗ បានតាមការចាត់ចែងជាក់ស្តែងពីប្រធាន​​​

Other Requirements

ព័ត៌មានទំនាក់ទំនង ឬ ព័ត៌មានលំអិត:

បេក្ខជនដែលមានចំណាប់អារម្មណ៍សូមដាក់ពាក្យដោយផ្ទាល់តាមការិយាល័យចល័តរបស់ក្រុមហ៊ុន ឬ ស្នាក់ការកណ្តាលតាមរយៈអាស័យដ្ឋានខាងក្រោម៖

  1. យកមកដាក់នៅការិយាល័យចល័តរបស់ក្រុមហ៊ុនដែលនៅ ប្រចាំខេត្ត 
    • ប្រធានគ្រប់គ្រងផ្នែកលក់ប្រចាំខេត្ត បាត់ដំបង
    • ប្រធានគ្រប់គ្រងផ្នែកលក់ប្រចាំខេត្ត បន្ទាយមានជ័យ
    • ប្រធានគ្រប់គ្រងផ្នែកលក់ប្រចាំខេត្ត កំពង់ចាម
    • ប្រធានគ្រប់គ្រងផ្នែកលក់ប្រចាំខេត្ត ព្រៃវែង
    • ប្រធានគ្រប់គ្រងផ្នែកលក់ប្រចាំខេត្ត កំពត
    • ស្នាក់ការកណ្តាល (ភ្នំពេញ)
  2. នៅស្នាក់ការកណ្តាល អគារលេខ ៩៧ ផ្លូវលេខ ១៩ បេតេ សង្កាត់ បឹងទំពុន ខ័ណ្ឌ មានជ័យ ភ្នំពេញ
  3. ឬតាមរយៈអ៊ីម៉ែល hydrologichealth@topjobcambodia.com

នៅរៀងរាល់ម៉ោងការងារ ចាប់ពីថ្ងៃ ចន្ទ ដល់ សុក្រ ម៉ោង ៨:០០ព្រឹក ដល់ ៥:០០ល្ងាច

សំគាល់៖

  • សហគ្រាសសង្គម Hydrologic គឺផ្តល់ភាពស្មើភាព​គ្នា និងយុតិ្តធម៌ ទៅដល់បេក្ខជន គ្រប់រូបទាំងពីរភេទដែលមាន សិទ្ធិ ​និង​មានទេពកោសល្យ។​ ចំពោះបេក្ខជនដែលមានទីលំនៅបច្ចុប្បន្ននៅតាមបណ្តាលខេត្តប្រតិបត្តិការខាងលើ និងទទួលបានសិទ្ធិ  អទិភាពមុនគេ។

បេក្ខជនអាចមានឪកាសទួទលបានប្រាក់ខែ រួមទាំងអត្ថប្រយោជន៍ផ្សេងៗរហូតជិត​ ១០០០ ដុល្លារ និង មាន​អត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើនដូចជា៖

  1. ប្រាក់ខែគោល
  2. បា្រក់លើកទឹកចិត្ត
  3. ប្រាក់ឧបត្ថម្ត (លុយសាំង និង ជួសជុលម៉ូតូ)
  4. មានធានារ៉ាប់រងអាយុជីវិត
  5. ធានារ៉ាប់រងពេលមានគ្រោះថ្នាក់
  6. ធានារ៉ាប់រងសុខភាព
  7. ប្រាក់សុខភាពប្រចាំឆ្នាំ
  8. ប្រាក់ខែទី១៣ និង ប្រាក់ខែទី១៤​
  9. ថ្ងៃធ្វើការងារ ពីច័ន្ទ ដល់ ថ្ងៃសុក្រ
  10. ការឈប់សំរាកបុណ្យជាតិនានាតាមប្រកាសរបស់ក្រសួងការងារ
  11. មានច្បាប់ឈប់សំរាកផ្សេងៗតាមគោលការណ៍របស់ក្រសួងការងារ
  12. មានឱកាសទទួលបានវគ្គបណ្តុះបណ្តាលផ្សេងៗ​និង បទពិសោធន៍ថ្មីៗ
  13. ចុងក្រោយបានចួលរួមចំនែកជួយសង្គមតាមរយៈការជួយប្រជាជនក្នុងសហគមន៍របស់យើងអោយមាន ចម្រោះទឹកស្អាតប្រើប្រាស់។

Application Deadline

Tuesday 10 October 2017


Apply to this position

OR

Apply via email

Send email
Any enquiries? Call us : 023 22 44 22