ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំលំដាប់ទី៣ នៅព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជា ធនាគារពាណិជ្ជធំលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ន៍ ហើយក៏ជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubushi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតនៃប្រទេសជប៉ុន និងលើសកលលោកផងដែរ។ ដើម្បីឆ្លើយតបនឹងការរីកចម្រើននេះ យើងកំពុងស្វែងរក បេក្ខជន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់មុខតំណែងដូចខាងក្រោម៖
ក្រុមហ៊ុន
Hattha Kaksekar Limited
អាជីវកម្ម
Banking, Financial Services
នយោជិក
>200
អាស័យដ្ឋាន
ការិយាល័យកណ្តាល ហត្ថាកសិករ ដែលមានអាសយដ្ឋានផ្ទះលេខ៦០៦ ផ្លូវ២៧១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ព័ត៌មានស្តីពីការងារ
ចំនួនបុគ្គលិកដែលត្រូវជួល
Employee
ពេលវេលាធ្វើការ
Full time
ទីតាំងកន្លែងធ្វើការ
Phnom Penh
លេខកូដការងារ
R-8800-0720
ប្រភេទនៃការងារ
Business & Strategic Management
អាជីវកម្ម
Banking, Financial Services
Apply to this position

មន្រ្តីគ្រប់គ្រងការវាយតម្លៃហានិភ័យ ជាន់ខ្ពស់ (០២ នាក់)

ការសង្ខេបពីមុខតំណែងការងារ

Hattha Kaksekar Limited: Currently, we are looking for a មន្រ្តីគ្រប់គ្រងការវាយតម្លៃហានិភ័យ ជាន់ខ្ពស់.

កាតព្វកិច្ចនិងតួនាទី

  • វាយតម្លៃ និងវិភាគហានិភ័យលើផលិតផល សេវាកម្មនិងដំណើរការថ្មីៗនិងការធ្វើបច្ចុប្បន្នភាពនៃនីតិវិធីព្រមទាំងផ្តល់អនុសាសន៍ ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមានឡើង។
  • វិភាគរកឫសគល់បញ្ហានៃហានិភ័យនិងផ្តល់អនុសាសន៍ ដើម្បីទប់ស្កាត់ហានិភ័យទាំងនោះកុំឲ្យកើតឡើងវិញម្តងទៀតនាពេលអនាគត។
  • បង្កើតវប្បធម៌ការពារហានិភ័យប្រតិបត្តិការ និងការកេងបន្លំ ទៅដល់បុគ្គលិកហត្ថាកសិករ ទាំងអស់ព្រមទាំងពង្រឹងសមត្ថភាពក្រុមការងារ ដើម្បីឲ្យការងារមានប្រសិទ្ធិភាពនិងឯករាជ្យភាពការងាររបស់ពួកគាត់។
  • ជួយនាយក នាយកដ្ឋានគ្រប់គ្រងហានិភ័យប្រតិបត្តិការ និងការកេងបន្លំក្នុងការកំណត់កម្រិតហានិភ័យ (Risk Limit, Risk Appetite and threshold) ក្នុងហត្ថាកសិករ លីមីតធីត។
  • ជួយម្ចាស់ហានិភ័យក្នុងការគ្រប់គ្រងហានិភ័យប្រតិបត្តិការ និងការកេងបន្លំ ឲ្យស្របតាមគោលនយោបាយ និងនីតិវិធី របស់ហត្ថាកសិករ។
  • ដឹកនាំ និងជួយម្ចាស់ហានិភ័យក្នុងការវាយតម្លៃហានិភ័យដោយខ្លួនឯងនិងការគ្រប់គ្រង (RCSA)។
  • ត្រួតពិនិ្យ និងផ្ទៀងផ្ទាត់របាយការណ៍ដែលរៀបចំដោយមន្ត្រីគ្រប់គ្រងការវាយតម្លៃហានិភ័យ។
  • រៀបចំរបាយការណ៍វាយតម្លៃហានិភ័យប្រតិបត្តិការប្រចាំខែជូនថ្នាក់គ្រប់គ្រង។

ការធ្វើការរាយការណ៏

  • នាយក នាយកដ្ឋានគ្រប់គ្រងហានិភ័យប្រតិបត្តិការ និងការកេងបន្លំ

តំរូវការផ្សេងៗទៀត

  • បរិញ្ញាបត្រ ឬអនុបណ្ឌិតផ្នែក ធនាគារ និងហិរញ្ញវត្ថុ
  • សេដ្ឋកិច្ច ឬជំនាញដែលពាក់ព័ន្ធ។
  • ត្រូវមានបទពិសោធន៍ការងារក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ឬធនាគារយ៉ាងតិច ០២ឆ្នាំ (បទពិសោធន៍ខាង សវនកម្ម ប្រតិបត្តិតាម ត្រូវបានលើកទឹកចិត្ត)។
  • មានចំណេះដឹងពាក់ព័ន្ធផ្នែកគ្រប់គ្រងហានិភ័យ និងការវាសវែងហានិភ័យ។
  • មានជំនាញវិភាគ ដោះស្រាយ ទំនាក់ទំនង និងសម្របសម្រួលបានល្អ។
  • អាចប្រើប្រាស់កម្មវិធីកុំព្យួទ័រដូចជា Ms. Office (Word, Excel &Power Point) Email, Internet and Core Banking System ។
  • មានចំនេះដឹងភាសាអង់គ្លេសស្ទាត់ជំនាញ។

រយៈពេលនៃការផុតកំនត់

Thursday 06 August 2020


Apply to this position

OR

Apply by email

Send email
Any enquiries? Call us : 023 22 44 22