Homepage > វិធីបង្កើនទំនុកចិត្តក្នុងពេលសម្ភាសន៍
វិធីបង្កើនទំនុកចិត្តក្នុងពេលសម្ភាសន៍

ជាធម្មតាអ្នកប្រាកដជាមានភាពភ័យ ញ័រ ក្នុងពេលទទួលបទសម្ភាសន៍ការងារ ដែលធ្វើឲ្យអ្នកបាត់បង់ភាគរយខ្លះពីអ្នករើសបុគ្គលិក។ នេះពិតជាបញ្ហាធំសម្រាប់អ្នកដែលត្រូវប្រឈមមុខ។ អញ្ជឹងគួរត្រៀមខ្លួនបែបណា បើថ្ងៃសម្ភាសន៍ជិតចូលមកដល់?

ខាងក្រោមនេះគឺ ៥ ចំនុចដែលអ្នកគួរអនុវត្តន៍៖









ការប្រើប្រាស់រាងកាយ
ការអង្គុយ ឬបញ្ជេញកាយវិការត្រឹមត្រូវ ក៏ជាកំលាំងបន្ថែមសម្រាប់ជួយអ្នក ក្នុងពេលធ្វើបទសម្ភាសន៍ការងារផងដែរ។ ពោលគឺការអង្គុយបែបសុភាពរាបសារ ឬទន់ភ្លន់តាមដែលចូលចិត្ត ហើយកត្តាសំខាន់គឺការស្តាប់សំនួរដែលបានសួរ និងញរញឹមឆ្លើយតបទៅវិញ។ ពេលអ្នកយល់ច្បាស់ពីសំនួរ ព្រមទាំងរៀបចំចម្លើយបានល្អ នោះរបៀបអង្គុយ ឬកាយវិការរបស់អ្នកនឹងបញ្ជេញតាមធម្មជាតិ។

អនុវត្តន៍សម្លេងខ្លួនង និងការញរញឹម
មុនពេលសម្ភាសន៍ការងារអ្នកប្រាកដជាបានគិតពីពាក្យពេចន៍ កាយវិការ និងទង្វើរ ដែលអ្នកនឹងបញ្ជេញបែបណា។ ប៉ុន្តែអ្នកមិនបានអនុវត្តន៍ ស្តាប់ និងពិនិត្យមើលសម្លេងរបស់អ្នកផ្តាល់ទេ​ លុះដល់ពេលសម្ភាសន៍អ្នកមិនអាចកែលម្អទាន់ពេលឡើយ។ អញ្ជឹងអ្នកគួរអនុវត្តន៍ ទាំងការលើកដាក់សម្លេង កាយវិការ ព្រមទាំងការញរញឹមផងដែរ ដើម្បីឲ្យទង្វើរទាំងនោះកើតឡើងតាមធម្មជាតិ។

ការគិតវិជ្ជមាន
ទប់អារម្មណ៍ភ័យខ្លាចរបស់អ្នក ដោយការគិតបែបវិជ្ជមាន។ ប្រាប់ខ្លួនឯង ថា “ ខ្ញុំមកទទួលបទសម្ភាសន៍ ហើយខ្ញុំនឹងធ្វើឲ្យបានល្អ ដើម្បីទទួលបានការងារនេះ។ ” ប៉ុន្តែប្រសិនបើភាពភ័យញ័រនៅតែបន្ត អ្នកត្រូវដាស់អារម្មណ៍ខ្លួនឯងម្តងទៀត ដោយគិតថាអ្នកសម្ភាសន៍ក៏ជាមនុស្សដួចយើងដែរ អញ្ជឹងចំនុចអវិជ្ជមាន បន្តិចបន្តួចដែលអ្នកមាន ពួកគេនឹងមិនប្រកាន់ឡើយ។ ដូចច្នេះអ្នកគួរតែបន្ធូរអារម្មណ៍ តាំងចិត្តឲ្យល្អ រួចដើរចូលទៅក្នុងបន្ទប់សម្ភាសន៍នោះ ជាមួយនឹងភាពក្លាហាន។

ការប្រើក្រសែភ្នែក
អ្នកអាចបន្លំភ្នែកអ្នករើសបុគ្គលិកឲ្យគិតថាអ្នកមានទំនុកចិត្តក្នុងបទសម្ភាសន៍ ដោយទប់ស្មារតីឲ្យនឹង ហើយប្រើក្រសែភ្នែកតាមធម្មតា ទៅកាន់អ្នកសម្ភាសន៍។ ការធ្វើបែបនេះនាំឲ្យអ្នកមានភាពក្លាហានក្នុងការនិយាយ ធ្វើកាយវិការ និងរៀបរាប់ពីចំនុចវិជ្ជមានរបស់អ្នក។ ដោយឡែកអ្នកគួរតែនិយាយ ហើយក្រឡេកមើល កំនត់ត្រាដែលអ្នកយកទៅតាម ដើម្បីឲ្យកាន់តែមានទំនុកចិត្ត។

អនុវត្តន៍
វិធីល្អបំផុតក្នុងការកសាងទំនុកចិត្តសម្រាប់បទសម្ភាសន៍ការងារ គឺការអនុវត្តន៍ ម្តងហើយម្តងទៀត។​ អនុវត្តន៍ ដោយការឆ្លើយសំណួរនៅមុខកញ្ចក់ ដើម្បីស្វែងយល់ពីឥរិយាបថ ការបញ្ចេញទឹកមុខ និងរាងកាយរបស់អ្នកផ្ទាល់ ឬមានមិត្តភក្តិចូលរួម ដើម្បីវាយតម្លៃថាអ្នកមានចំនុចខ្វះខាតត្រង់ណាខ្លះ។