Homepage > បែបបថនៃការស្លៀកពាក់
បែបបថនៃការស្លៀកពាក់

សព្វថ្ងៃប្រទេសកម្ពុជាជាយើង ទទួលបានការចាប់អារម្មណ៍ពីបរទេសក្នុងការវិនិយោគទន់ ជាច្រើនកន្លែង ដែលធ្វើឲ្យប្រទេសយើងវិវឌ្ឍន៍ទៅតាមការរីកចម្រើន។ ចំនែកឯការស្លៀកពាក់របស់យើង ក៏ត្រូវមានសភាព រៀបរយ ស្អាត សមរម្យទៅតាមកន្លែងធ្វើការផងដែរ ហើយវាជាកត្តាចាំបាច់មួយ ដែលផ្តល់ជាកំលាំងផ្លូវចិត្តដល់អ្នកក្នុងម៉ោងធ្វើការ។
តើសម្លៀកបំពាក់ដែលយើងពាក់មានអត្តប្រយោជន៍យ៉ាងណាទៅ?







ចំពោះបុគ្គលិកការងារភាគច្រើនប្រើពេលវេលាជាង ៨​ម៉ោងនៅកន្លែងធ្វើការ ដែលនេះជារយៈពេលវែង អាចធ្វើឲ្យអ្នកងាយនឹងភ្លាស់ប្តូរអារម្មណ៍ទៅតាមស្ថានការណ៍។ អញ្ជឹងតើការស្លៀកពាក់សំខាន់សម្រាប់យើងដែរទេ?
នាយកគ្រប់គ្រង និងភ្នាក់ងារបង្ហាញម៉ូត Sapors អ្នកស្រី សាពណ៌ មានប្រសាសន៍ថា “ សម្លៀកបំពាក់ដែលមានអនាម័យ ក្លិនល្អ អាចផ្ដលនូវអារម្មណ៍ស្រស់ស្រាយ និងទំនុកចិត្តដល់អ្នក ហើយវាជួយឲ្យអ្នកផ្តោតអារម្មណ៍លើការងារដែលត្រូវធ្វើថែមមួយកំរិតទៀត។ ដោយឡែកប្រសិនបើខោ អាវដែលអ្នកពាក់មានសភាព ជ្រួញ ធំក្លិនមិនល្អ មានធូលីកាន់ នោះអ្នកនឹងមិនមានអារម្មណ៍ធ្វើការនោះឡើយ។



តាមការសិក្សាបានបង្ហាញថា សម្លៀកបំពាក់ដែលអ្នកពាក់ ជះឥទ្ធិពលខ្លាំងដល់អ្នក ក្នុងការបង្កើតគំនិតថ្មី និងការបញ្ជេញមតិយោបល់ទៅខាងក្រៅ។ មើលទៅហាក់បីដួចជាមិនសំខាន់ទេ ប៉ុន្តែវាជាកំលាំងម៉្យាង ដែលជួយដល់អ្នកឲ្យមានអារម្មណ៍ស្រស់ស្រាយក្នុងម៉ោងធ្វើការ។ ជាមួយនឹងបទពិសោធន៍ជាង ១៨ឆ្នាំ អ្នកស្រីសាពណ៌ បានបញ្ជាក់ថា​ “ការស្លៀកពាក់គឺខុសប្លែកទៅតាមកន្លែងធ្វើការ ក៏ប៉ុន្តែសម្រាប់មនុស្សស្រី អាវសិមិសដាក់ក្នុងសំពត់ គឺសមរម្យណាស់ហើយ។ ” អ្នកស្រីបន្តទៀតថា “ចំពោះសំពត់ ជៀសវៀងពណ៌ឆើតឆាយពេក មិនជ្រួញ មិនរំយោល មិនមានឆ្នូត ហើយខ្លីត្រឹមជង្គង់។



អ្នកជំនាញផាត់មុខដែលជោគជ័យក្នុងអាជីព អ្នកនាងលាង ស៊ីណា​ មានប្រសាសន៍ថា “ ស្រីៗជនជាតិខ្មែរគួរជៀសវៀងការលាបពណ៌សក់ ឬមានពណ៌ច្រើន។ ” ចំពោះការតែងខ្លូន ឬ ផាត់មុខគួរតាមបែបធម្មជាតិឲ្យសមរម្យទៅតាមស្ថានការងារ។ អ្នកនាង​ ស៊ីណា បន្ថែមទៀតថា “ ខ្ញុំឃើញស្រីៗនៅភ្នំពេញនិយមលេងម៉ូតសក់ធំៗ ដោយសម្អាតមិនបានល្អតាមបែបធម្មជាតិនោះទេ មើលទៅរញេរញ័យណាស់!



អ្នកនាង ស៊ីណាផ្តល់មតិយោបល់ដល់នារីខ្មែរគួរកាត់បន្ថយការផាត់ម្សៅក្រាស់ៗ ពោលគឺ “ ផាត់បន្តិចបន្តូចទៅតាមពេល ហើយសម្រាប់មនុស្សច្រើន ការគូសកន្ទុយភ្នែក រោមភ្នែក និងការលាភម្សៅ គឺមិនមានបញ្ហាទេ។ គួរទុកវាបែបធម្មជាតិ និងសម្អាតឲ្យបានល្អ​។