Homepage > ៧ គន្លឹះឆ្ពោះទៅរកការស្វែងរកការងារដោយជោគជ័យ (វគ្គទី ១)
៧ គន្លឹះឆ្ពោះទៅរកការស្វែងរកការងារដោយជោគជ័យ (វគ្គទី ១)

៧ គន្លឹះឆ្ពោះទៅរកការស្វែងរកការងារដោយជោគជ័យ (វគ្គទី ១)
នៅក្នុងទីផ្សារដ៏ប្រកួតប្រជែង ការស្វែងរកការងារតែងជួបប្រទះការពិបាក​​​​​​​​​ និងចំណាយពេលវេលាច្រើនក្នុងការទទូលបាននូវការងារមួយដែលសមស្របទៅនឹងអ្វីដែលអ្នកស្រម៉ៃចង់បាន។ អ្នកចាំបាច់ត្រូវមានកម្លាំងចិត្តក្នុងការជំរុញការចង់បានរបស់អ្នក និង​ចាប់ផ្តើមអនុវត្តន៍។
៧ចំនុចខាងក្រោមនេះជាគន្លឹះខ្លះៗសម្រាប់ជួយដល់អ្នកក្នុងការស្វែងរកការងារ៖









១.​​​ ត្រូវដឹងនូវអ្វីដែលអ្នកចង់បាន
អ្នកត្រូវយល់ពីការងារដែលអ្នកចង់ធ្វើ​ឲ្យបានច្បាស់​​ ​​​​​​ហើយ​​អ្វីដែលអ្នកនឹងទទួលបានពីការងារនោះ។ ការស្គាល់ច្បាស់ពីការងារបែបនេះអាចជួយជំរុញអ្នកឲ្យដាក់ពាក្យធ្វើការងារនោះដោយគ្មានភាពរុញរា ក៏ដូចជាជួយកាត់បន្ថយការបាត់បង់ការងារ ដោយសារការមិនពេញចិត្ត ឬមិនបានយល់ច្បាស់ពីការងារនោះពេលដែលទើបធ្វើបានប៉ុន្មានខែ ហើយពេលនោះអ្នកនឹងចាប់ផ្ដើមមានគំនិតចង់ប្តូរការងារម្ដងទៀត។ ដូចនេះអ្នកគួរតែបង្កើតនូវគំរោងការងារសង្ខេបមួយដែលតម្រូវទៅនឹងជំនាញរបស់ខ្លួន ជាមួយអត្ថប្រយោជន៍ដែលនឹងទទួលបាន រួមនឹងប្រភេទនៃក្រុមហ៊ុនបែបណាដែលអ្នកចង់បំរើការ។ គំរោងងាយៗបែបនេះនឹងជួយឲ្យអ្នកមើលឃើញពីភាពត្រូវគ្នារវាងតម្រូវការការងារ ជាមួយនឹងគំរោងការងារសង្ខេបរបស់អ្នក។

២. រៀបចំប្រវត្តិរូបសង្ខេប (CV) ឲ្យមើលទៅខ្លីហើយងាយយល់
ដោយសារតែអ្នកគ្រប់គ្រងផ្នែកជ្រើសរើសបុគ្គលិកមានភាពមមាញឹក រួមទាំងអ្នកមកដាក់ពាក្យច្រើន ធ្វើឲ្យអ្នកគ្រប់គ្រងមានពេលវេលាតិចក្នុងការជ្រើសរើសប្រវត្តិរូបសង្ខេប (CV) របស់អ្នក អញ្ចឹងធ្វើយ៉ាងណាឲ្យងាយអាន យល់ ហើយមានប្រសិទ្ធិភាព។ អ្នកចាំបាច់ត្រូវរៀបចំលេខដែលមាននៅលើប្រវត្តិរូបសង្ខេប (CV) ឲ្យធំល្មមដែលអាចមើលឃើញច្បាស់ ក៏ដូចជាកំនត់នូវព័ត៌មានសម្រាប់ទំនាក់ទំនង។ ឧទាហរណ៍ៈ អ៊ីមែល លេខទូរសព្ទ័សម្រាប់ទំនាក់ទំនង ព្រមទាំងភ្ជាប់មកជាមួយរូបថតរបស់អ្នកជាដើម។

តើអ្នកដឹងទេថាធ្វើយ៉ាងណាដើម្បីឲ្យប្រវត្តិរូបសង្ខេប (CV) របស់អ្នកមានភាពល្អឥតខ្ចោះ?​ ដើម្បីឲ្យកាន់តែច្បាស់សូមអ្នកចូលទៅកាន់គេហៈទំព័រ: http://www.topjobcambodia.com/top-job-clear-simple-smart-the-art-of-creating-the-perfect-cv-84.html

៣. ធ្វើយ៉ាងណាឲ្យ CV របស់អ្នកទទួលបានចំណាប់អារម្មណ៍
មិនថាការងារណាដែលអ្នកនឹងដាក់ពាក្យបំរើការនោះទេ អ្នកចាំបាច់ត្រូវចេះរៀបចំសំនុំបែបបទ ពាក្យពេចន៍នៃប្រវត្តិរូបសង្ខេប (CV) របស់អ្នកឲ្យត្រូវនឹងការចង់បានពីកន្លែងការងារនោះ ដែលងាយយល់ មិនស្មុគស្មាញ ឬរញេរញៃ។ ដោយរៀបរាប់ឲ្យបានច្បាស់ពីជំនាញការងារ និងបទពិសោធន៍ការងាររបស់អ្នក ធ្វើយ៉ាងណាឲ្យអ្នកជ្រើសរើសមានចំណាប់អារម្មណ៍ និងជឿទុកចិត្តថាអ្នកជាបេក្ខជនដែលមិនអាចមើលរំលងបាន ជាមួយសមត្ថភាពដែលសមស្របទៅនឹងមុខតំណែងការងារនោះ។ ជាពិសេសការរៀបចំប្រវត្តិរូបសង្ខេប (CV) ឲ្យងាយយល់បែបនេះអាចបង្កលក្ខណៈងាយស្រួលដល់អ្នកជ្រើសរើសបុគ្គលិក ថាអ្នកគឺជាបុគ្គលដែលសមស្របទៅនឹងការងារនោះ ឬបែបណា។

សូមរងចាំអានវគ្គទី២ នៅសប្តាហ៍ក្រោយ!