Homepage > ៧ គន្លឹះឆ្ពោះទៅរកការស្វែងរកការងារដោយជោគជ័យ (វគ្គទី ២)
៧ គន្លឹះឆ្ពោះទៅរកការស្វែងរកការងារដោយជោគជ័យ (វគ្គទី ២)

នៅក្នុងទីផ្សារដ៏ប្រកួតប្រជែង ការស្វែងរកការងារតែងជួបប្រទះការពិបាក​​​​​​​​​ និងចំណាយពេលវេលាច្រើនក្នុងការទទូលបាននូវការងារមួយដែលសមស្របទៅនឹងអ្វីដែលអ្នកស្រម៉ៃចង់បាន។ អ្នកចាំបាច់ត្រូវមានកម្លាំងចិត្តក្នុងការជំរុញការចង់បានរបស់អ្នក និង​ចាប់ផ្តើមអនុវត្តន៍។
៧ ចំនុចខាងក្រោមនេះជាគន្លឹះខ្លះៗសម្រាប់ជួយដល់អ្នកក្នុងការស្វែងរកការងារ៖











៤. មិនត្រួវមើលរំលងពីគណនី LinkedIn
បណ្តាញទំនាក់ទំនងសង្គម LinkedIn មានផលប្រយោជន៍ក្នុងការផ្សព្វផ្សាយពីចំនុចវិជ្ជមាន និងអំពើល្អរបស់អ្នកដល់មិត្តភក្តិ ឬអ្នកដទៃឲ្យបានស្គាល់អ្នក មិនតែប៉ុន្នោះវាអាចជួយស្វែងរកការងារបានថែមទៀត។ ម្ចាស់ក្រុមហ៊ុនមួយចំនួនកំពុងស្វែងរកបុគ្គលិកតាមរយៈ Google​ ដូច្នេះប្រសិនបើអ្នកបានត្រៀមរួចជាស្រេចនូវគណនី LinkedIn របស់អ្នកជាមួយរូបថត ​ប្រវត្តិរូបសង្ខេប​ (CV)​​​​ បទពិសោធន៍ការងារ ជំនាញដែលអ្នកមាន វាអាចជាផ្លូវមួយក្នុងការណែនាំខ្លួនអ្នក ឲ្យគេដឹងនូវអ្វីដែលអ្នកចង់បាន។ អ្នកគួរចូលរួមជាមួយនឹងក្រុមការងារ (Group) មួយចំនួននៅក្នុងនោះ ដោយគ្រាន់តែ​ចូលទៅកាន់គេហៈទំព័ររបស់ខ្លួន​​ (Homepage) ហើយស្វែងរក (Search) ក្រុមការងារដែលអ្នកចង់ចូលរួម ក្នុងការពិភាក្សាបញ្ហាផ្សេងៗ។ ម្យ៉ងទៀតអ្នកអាចស្វែងរកពត៌មាន ឬ​ឯកសារមួយចំនួនដែលអ្នកគិតថាមានប្រយោជន៍ហើយធ្វើការចែករំលែក (Share) ពិភាក្សានៅក្នុងក្រុមនោះ ដោយបង្ហាញពីភាពលេចធ្លោ និង​​​ ​វត្តមានរបស់ខ្លួនជារឿយៗ។ ពេលនោះអ្នកពិតជាអាចទទួលបានការចាប់អារម្មណ៍ពី ម្ចាស់ក្រុមហ៊ុន ឬ​​ អ្នកជ្រើសរើសបុគ្គលិកដែលចង់បានបុគ្គលិកមានលក្ខណៈសម្បត្តិដួចជាអ្នក។ តើអ្នកកំពុងប្រើប្រាស់ LinkedIn ដែរឬទេ? បើនៅទេ ប្រញាប់បង្កើតមួយដែរទៅ!

៥.ទំនាក់ទំនងដែលអ្នករាល់គ្នាមិនអាចមើលរំលង
អ្នកគួរចាប់ផ្ដើមចូលរួមសិក្ខាសិលា ឬកម្មវិធីមួយចំនួនដែលទាក់ទិននឹងការងារ ហើយអាចផ្តល់ផលប្រយោជន៍ដល់អ្នក។ ជាដំបូងអ្នកប្រាកដជាមានភាពធុញទ្រាន់ រុញរាក្នុងការដែលត្រូវទៅអង្គុយស្តាប់បែបនោះ ប៉ុន្តែការចូលរួមម្តងជាពីរដង នោះអ្នកនឹងប្រែមកជាចូលចិត្ត ព្រោះវាផ្តល់ប្រយោជន៍ច្រើនដល់អ្នក។ ជាឱកាសមួយក្នុងការផ្លាស់ប្តូរចំនេះដឹងការងារ ឬសួរទាក់ទងនឹងការងារដែលអ្នកចង់ដឹង ហើយក៏ជាពេលដែលអ្នកអាចបង្ហាញពីចំនុចខ្លាំងរបស់អ្នកផងដែរ។ អ្នកណាទៅដឹង! អ្នកអាចមានចំនុចពិសេសដែលពូកគេចាប់អារម្មណ៍ចង់បានជាបុគ្គលិក។ លើសពីនេះមានទំនាក់ទំនងច្រើនក៏ជារឿងល្អសម្រាប់អ្នក ក្នុងការចង់ផ្លាស់ប្តូរការងារផងដែរ។

៦. ចាប់ផ្ដើមឲ្យបានលឿន ប្រសើរជាងពន្យាពេល
ការស្វែងរកការងារអាចប្រើពេលវេលាយូរជាងអ្វីអ្នកធ្លាប់រំពឹងទុក។ ដំណើរការនៃការជ្រើសរើសបុគ្គលិកត្រូវបានចំណាយពេលយូរគួរសមដែររវាងរយៈពេលនៃបេក្ខជនដាក់ពាក្យសុំធ្វើការជាមួយ និងរយៈពេលដែលត្រូវហៅពួកគេមកធ្វើការសំភាសន៍។​ ដូច្នេះប្រសិនបើអ្នកចាប់ផ្ដើមឲ្យបានមុនគេនោះអ្នកនឹងមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំឯកសាររបស់អ្នកឲ្យបានល្អគ្រប់ជ្រុងជ្រោយ​ ហើយឱកាសដែលទទួលបានការងារដ៏ល្អមួយដែលអ្នកប្រាថ្នាចង់បាននោះនឹងស្ថិតក្នុងដៃអ្នក។

៧. តាមដានលទ្ធផល
បន្ទាប់ពីការដាក់ពាក្យ និង​ធ្វើបទសំភាសន៍ការងាររួចរាល់ ទោះបីជាអ្នកដឹងថាធ្វើបានល្អ ឬមិនបានល្អក្តី អ្នកមិនត្រូវមើលរំលងពីការតាមដានលើលទ្ធផលរបស់ខ្លួនឡើយ ជួនកាលការត្រលប់ទៅសួរដោយផ្ទាល់ តាមរយៈទូរស័ព្ទ អ៊ីមែល អាចជួយជាការដាស់តឿនដល់ក្រុមហ៊ុនឲ្យមកចាប់អារម្មណ៍លើប្រវត្តិរូបសង្ខេប (CV)​​​​ របស់អ្នកម្តងទៀត។ អ្នកត្រូវកំណត់ពេលក្នុងការសរសេរលិខិតតាមដានលទ្ធផលទៅកាន់អ្នកជ្រើសរើសបុគ្គលិកឲ្យបានម៉ត់ចត់។ ទង្វើទាំងអស់នេះអាចឲ្យអ្នកជ្រើសរើសចាប់អារម្មណ៍មកលើអ្នកម្តងទៀតលើការព្យាយាម និងភាពយកចិត្តទុកដាក់​របស់អ្នក។
ដូច្នេះពួកគេអាចនឹងធ្វើការសម្រេចចិត្តសារជាថ្មី ហើយអ្នកក៏អាចជាបេក្ខជនដំបូងដែលមានឱកាសទទួលបានការងារនោះដែរ។​

សូមសំណាងល្អ!