Homepage > ហេតុផលដែលអ្នកគួរទៅសិក្សានៅបរទេស!
ហេតុផលដែលអ្នកគួរទៅសិក្សានៅបរទេស!

អ្នកប្រាកដជាគិតថាទៅរៀននៅបរទេសពិបាកណាស់ នឹកស្រុក នឹកផ្ទះ នឹកម្ហូប តែផ្ទុយទៅវិញអ្នកនឹងទទួលបានបទពិសោធន៍ថ្មីសម្រាប់ជិវិតអ្នក ដូចជា៖













CV របស់អ្នកនឹងមើលទៅកាន់តែល្អ
ចុះបើសិនជាអ្នកអាចទៅកំសាន្តនៅឯបរទេស ដោយភ្ជាប់មកវិញជាមួយនឹងជំនាញថ្មី ដែលទទួលស្គាល់ពីអន្តរជាតិ បែបនេះមិនអស្ចារ្យហើយមែនទេ?
នេះក៏ជាហេតុផលដ៏ល្អមួយដែរ!

រំលឹកភាសាដែលអ្នកបានរៀន
អ្នកនៅចាំមេរៀនភាសាបរទេស ដែលអ្នកបានសិក្សាកាលពីក្មេងដែរទេ? ប្រាកដជាមិនបានចាំទេ! អញ្ចឹងទៅរៀននៅបរទេសក៏អាចជួយរំលឹកភាសាឡើងវិញបានដែរ។

ភាពខុសគ្នានៃការសិក្សា
ជាការពិតណាស់ សិក្សានៅបរទេស អ្នកប្រាកដជាឃើញភាពខុសប្លែកគ្នាពី បែបបថ និងសំភារៈបង្រៀន។ វាប្រាកដជាលំបាកបន្តិចក្នុងការប្រើប្រាស់បច្ចេកវិទ្យាបង្រៀនដ៏ទំនើបរបស់ពួកគេ ប៉ុន្តែវាជាបទពិសោធន៍មួយដ៏ល្អ ។

ទទួលបានបទពិសោធន៍ថ្មីមួយនៃជីវិត
ចំនុចដែលអស្ចារ្យបំផុតនោះគឺ ទទួលបានបទពិសោធន៍ថ្មីមួយនៃជីវិត។​ អ្នកប្រាកដជានឹងដឹងថាត្រូវរៀបចំជីវិត ការចង់បានរបស់អ្នក តាមបែបផែនណាមួយ ឲ្យសមនឹងអ្នក​ ក៏ដួចជាស្គាល់ពីភាពឯករាជ្យ។

មានភាពម្ចាស់ការលើខ្លួនឯង
វាមិនមែនជារឿងងាយស្រួលទេដែលអ្នកនៅម្នាក់ឯង ឯករាជ្យ ប៉ុន្តែសម្រាប់អាយុពេញវ័យ អ្នកគួរតែមានបទពិសោធន៍បែបនេះ។

​ស្គាល់ខ្លួនឯងកាន់តែច្បាស់
ជាមួយនឹងបរិយាកាសថ្មីនៅឯបរទេស អ្នកនឹងស្វែងយល់ពីខ្លួនឯងកាន់តែច្រើនពី អ្វីដែលអ្នកចូលចិត្តចង់ដឹង ជំនាញដែលអ្នកមាន​ ចំនុចវិជ្ជមាន និងអវិជ្ជមាន។ កត្តាមួយចំនួនទៀតក៏អាចជួយផ្លាស់ប្តូរអ្នកឲ្យល្អប្រសើរបានដែរ។