Homepage > “ចូរពណ៌នាពីខ្លួនអ្នក”
“ចូរពណ៌នាពីខ្លួនអ្នក”

“ចូរពណ៌នាពីខ្លួនអ្នក” គឺជាសំនួរដែលត្រូវបានសួរជារឿយៗក្នុងបទសម្ភាសន៍ការងារ ហើយចម្លើយដ៏ល្អអាចជាគន្លិះដែលបង្ហាញពីចំណុចខ្លាំង ខ្សោយ និងទំនុកចិត្តរបស់អ្នក។

ចម្លើយដែលល្អប្រៀបបានដួចជាកូនសោរមាស ដែលនាំឲ្យអ្នកទទួលបានការងារ។ ដូច្នេះអ្នកគួររៀបចំឲ្យបានល្អ!








រាយពីចំណុចខ្លាំងរបស់អ្នក
មុននឹងរៀបចំចម្លើយ អ្នកគួរស្វែងយល់ពីចំណុចខ្លាំងរបស់អ្នកជាមុនសិន ដើម្បីបង្ហាញដល់ក្រុមហ៊ុនថាអ្នកជាមនុស្សបែបណា៖

  • ចំណុចខ្លាំងរបស់ខ្ញុំគឺ…
  • ខ្ញុំមានភាពជោគជ័យជាមួយនឹង…
  • ខ្ញុំតែងតែ…
  • ខ្ញុំទទួលបានការសរសើរពីសាកលវិទ្យាល័យដូចជា…

ប្រសិនបើគ្មានបទពិសោធន៍ការងារ អ្នកអាចរៀបរាប់ពីបទពិសោធន៍ដែលអ្នកទទួលបានពីសាលា ទម្លាប់ល្អៗ និងបទពិសោធន៍ផ្សេងៗទៀតដែលទាក់ទងនឹងការងារ។



រៀបចំការនិយាយ
ដើម្បីឲ្យបទសម្ភាសន៍ដើរបានរលូន អ្នកត្រូវរៀបចំការនិយាយឲ្យមានរបៀប ដូចជាចាប់ផ្តើមនិយាយពី បទពិសោធន៍ការងារ ប្រវត្តិរូបសង្ខេបនៃការសិក្សា និងអ្វីដែលអ្នកចូលចិត្ត ហើយភាពជោគជ័យរបស់អ្នក។

  • ខ្ញុំបានរៀនពី…
  • ហើយបានទទួលបទពិសោធន៍ដ៏ល្អដូចជា…
  • ការងារចាស់បានបង្រៀនខ្ញុំឲ្យចេះ…
  • បទពិសោធន៍ទាំងនេះនាំឲ្យខ្ញុំយល់ពី…

គួរបញ្ចាក់ថាចម្លើយទាំងនោះទាក់ទងនឹងការងារ និងចំនុចល្អរបស់អ្នក។



អនុវត្តន៍
ឥឡូវដល់ពេលអនុវត្តន៍ និងហ្វិកហ្វាត់ហើយ! អ្នកគួរអនុវត្តន៍ដោយនិយាយជាមួយខ្លួនឯង កញ្ចក់ មិត្តភក្តិ ឬគ្រួសារ។ ការធ្វើបែបនេះនាំឲ្យអ្នកមានទំនុកចិត្ត ក្នុងការទទួលយកបទសម្ភាសន៍ការងារ។

សូមសំណាងល្អ!



GOOD LUCK!

Do you have more questions? Feel free to contact us at any time via contact@saintblanquat.com or send us a message via our Facebook page.
You need fast help? Call us: +855 (0)23 54 45 006