សូមអបអរសាទរ! សម្រាប់ការបញ្ចប់ថ្នាក់បឌុបរបស់អ្នក។ អ្នកប្រាកដជា កំពុងរៀបចំផែនការជីវិត និងបន្តសិក្សា ហើយប្រាកដជាអន្ទះសារ ក្នុងការស្វែងរកការងារ តើមែនទេ?ប៉ុន្តែមុននឹងគិតដល់ចំនុចនោះ អ្នកគួររៀបចំខ្លួនឲ្យបានល្អប្រសើរជាមុនសិន ដើម្បីប្រកួតប្រជែងជាមួយសិស្សដែលទើបបានបញ្ចប់ដួចអ្នកអញ្ជឹងដែរ។ តើត្រូវរៀបចំបែបណា?
ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដែលអាចជួយអ្នក ៖
សរសេរប្រវត្តិរូបសង្ខេប (CV)
អ្វីដែលអ្នកត្រូវធ្វើដំបូងគឺ សសរសេរប្រវត្តិរូបសង្ខេប (CV) និងបទពិសោធន៍ដែលទាក់ទងនឹងការងារ ហើយប្រសិនបើលោកអ្នកធ្លាប់បាន ធ្វើការងារស្ម័គ្រចិត្ត ឬការងារផ្សេងៗ គួរសរសេរបទពិសោធន៍ទាំងនោះបញ្ជូល។ ដើម្បីឲ្យប្រវត្តិរូបសង្ខេប (CV) របស់អ្នកមានអទិភាពជាងបេក្ខជនដ៏ទៃ។
ពង្រឹកបណ្តាញរបស់អ្នក
បណ្តាញល្អនៅក្នុងក្រុមហ៊ុន ជាជំនួយដ៏សំខាន់សម្រាប់អ្នក ក្នុងការទទួលបានការងារដែលបានដាក់ពាក្យ ហើយវាជាជំហានដំបូងដែលអ្នកគួរតែមាន។ ជំហានបន្ទាប់គឺ ពង្រីកបណ្តាញរបស់អ្នក ដោយការចូលរួម សិក្ខាសាលា ការងារស្ម័គ្រចិត្ត ចុះសហគមន៍ រួមទាំងការប្រើប្រាស់បណ្តាញសង្គម Facebook និងLinkedIn ក៏អាចជួយពង្រឹងការតភ្ជាប់ និងក៏ដួចជារក្សាបណ្តាញរបស់អ្នកផងដែរ។ សូមចាំថាមានបណ្តាញទំនាក់ទំនងល្អ នាំមកនូវផលវិជ្ជមាន ក្នុងការផ្លាស់ប្តូរពីកន្លែងមួយ ទៅមួយទៀត។
បង្ហាញពីអ្នក
និយោជិកតែងស្វែងរកបេក្ខជនដែលមានសក្តានុពល ហើយមានភាពវ័យឆ្លាត។ អញ្ជឹង តើត្រូវធ្វើបែបណាដើម្បីឲ្យអ្នកមានភាពលេចធ្លោជាងបេក្ខជនដ៏ទៃ? អ្នកអាចបង្ហាញ ឥរិយាបថ ចំនុចវិជ្ជមានរបស់អ្នកតាមរយៈ ការប្រើប្រាស់បណ្តាញសង្គម Facebook ឬ LinkedIn។ វាអាចឆ្លុះបញ្ចាំងថាអ្នកជាមនុស្សបែបណា ហើយវានឹងបង្ហាញ អំពីពត៌មាន ឈ្មោះ ជំនាញ និងទេពកោសល្យខ្លះៗដែលទាក់ទងនឹងអ្នកនៅក្នុង Google, Yahoo ។
យើងសង្ឃឹមថាគន្លឹះទាំងនេះប្រៀបបានដួចជាសំបុត្រមាស សម្រាប់នាំអ្នក ឲ្យទទួលបានការងារក្នុងក្តីស្រមៃ។
សូមសំណាងល្អ!
GOOD LUCK!
Do you have more questions? Feel free to contact us at any time via contact@saintblanquat.com or send us a message via our Facebook page.
You need fast help? Call us: +855 (0)23 54 45 006