Homepage > ៣ចំនុចគួរជៀសវៀងក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមដែលប៉ះពាល់ដល់ការងាររបស់អ្នក ( Facebook, Twitter, LinkedIn, Instagram…)
៣ចំនុចគួរជៀសវៀងក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមដែលប៉ះពាល់ដល់ការងាររបស់អ្នក ( Facebook, Twitter, LinkedIn, Instagram…)

ជាទូទៅអ្នករាល់គ្នាតែងតែចូលមើល profile របស់មិត្តភ័ក្តិ មនុស្សដែលចង់ស្គាល់ ឬអាចនិយាយបានថាជា idol របស់ពួកគេ ថាតើពូកគេមានអ្វីថ្មីប្លែក រៀនដល់ណា ធ្វើការ ឬយ៉ាងណាតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលវាជាពិភពពត៌មានដ៏ធំមួយ។ ដោយឡែកប្រព័ន្ធផ្សព្វផ្សាយសង្គម ( Facebook, Twitter, LinkedIn, Instagram…) ក៏ផ្តល់ផលប្រយោជន៍ដល់និយោជិកដែលតែងចង់ជ្រើសបុគ្គលិកថ្មី ឬស្វែងយល់នូវអ្វីផ្សេងៗទៀតពីបុគ្គលិករបស់គេ។ អញ្ចឹងបើអ្នកមានរូបភាព (selfie) ការចែករំលែកអត្ថបទ និង post ផ្សេងៗដែលមិនសមរម្យ ឬអាសអាភាស តើកិត្តិយសរបស់អ្នកនឹងធ្លាក់ដល់កំរិតណា? ហើយតើវាមានផលប៉ពាល់អ្វីខ្លះដល់អ្នកផ្ទាល់ប្រសិនអ្នកកំពុងរកការងារ?
ខាងក្រោមនេះគឺ ៣គន្លិះដែលអ្នកគួរប្រតិបត្តិតាម៖






ទី១.​ លុបចោលនូវ posts, pictures, and comments ដែលមិនសមរម្យ
ទាក់ទងនឹងសាសនា នយោបាយ និងអត្តបទអាសអាភាសផ្សេងៗគួរគប្បីមិនឲ្យមានលើ profile នៃប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នកឡើយ។ អ្នកត្រូវត្រូតពិនិត្យវាសាជាថ្មី ហើយលុបចោលនូវ post ទាំងនោះ ដោយកែប្រែ social media settings ឲ្យជាលក្ខណៈផ្ទាល់ខ្លួនតាមដែរអាចទៅរួច។ ម៉្យាងទៀតគឺការប្រើប្រាស់ពាក្យឲ្យបានសមរម្យលើ wall​ របស់អ្នក ដែលវាអាចឆ្លុះបង្ហាញពីអ្នក ថាជាមនុស្សបែបណា។

ទី២. សម្រួលចេញនូវទំនាក់ទំនងដែលអាចធ្វើឲ្យអ្នកមើលទៅមិនល្អ
មិត្តភ័ក្តិក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នកតែងមានផលវិជ្ជមាន ខ្លះអវិជ្ជមានដល់ Profile របស់អ្នក។​ វាអាចជារឿងល្អក្នុងការ “unfriend” ឬ “unfollow” មិត្តដែលអ្នកគិតថាមិនមានប្រយោជន៍ និងតែងមានភាពរញ៉េរញៃដល់អ្នក។ ឧទាហរណ៍ថាអ្នកត្រូវបាន Tagged រូបភាពក្នុងពិធីជប់លាង ឬ Selfie មិនសមរម្យមួយដែលអ្នកចង់លាក់ផ្ទាល់ខ្លួន ឬយ៉ាងណាផ្សេង បែរជាលេចលើប្រព័ន្ធផ្សព្វផ្សាយសង្គម តើវាអាចជះឥទ្ឋិពលអាក្រក់អ្វីខ្លះដល់អ្នក?​ វាប្រហែលជាមិនល្អនោះទេ។ មួយផ្នែកទៀតអ្នកគួរបញ្ឈប់ការ Add មនុស្សដែលមិនស្គាល់ ហើយរក្សា Profile អ្នកឲ្យបានសមរម្យ ថ្លៃថ្នូរ និងមិនរញ៉េរញៃ។

ទី៣. គិតមុនគូរក្នុងការ post
ឥឡូវនេះនិយោជិកអាចស្វែងយល់ពីនិយោជកថាជាមនុស្សបែបណា តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមបានដោយងាយ ហើយនេះជាបញ្ហាដែលអ្នកគួរគិតឲ្យបានច្បាស់ មុននឹង Post អ្វីមួយនៅលើ Profile របស់អ្នក។ អ្នកអាចសរសេរលើ Note នៅកន្លែងណាមួយមុននឹងធ្វើការ Post ដើម្បីងាយស្រួលកែសម្រួលវា ហើយមិនចាំបាច់លុបក្នុង Profile​ ម្តងហើយម្តងទៀត។

យើងមិនមានន័យថាអ្នកគួរលុបចោល​ Facebook ឬឈប់ចែករំលែកការសប្បាយរីករាយជាមួយមិត្តភក្តិនៅលើ Instagram នោះទេ ព្រោះវាមិនអាចទៅរួចក្នុងសម័យអ៊ីនធឺណេតបែបនេះ ផ្ទុយទៅវិញយើងចង់ដាស់តឿនអ្នកឲ្យមានការប្រុងប្រយ័ត្នក្នុងការចែករំលែក ឬផ្សព្វផ្សាយអ្វីមួយពីខ្លួនអ្នក។ អ្នកត្រូវចាំថា profile ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម (Facebook, Twitter, LinkedIn, Instagram…) របស់អ្នកអាចនាំមកនូវផលល្អ ឬអាក្រក់បាន។ ជៀសវៀងការ selfie​ ប្លែកៗ ដែលនាំឲ្យបាត់បង់ការងារក្នុងក្តីស្រមៃរបស់អ្នកបានដោយមិនដឹងខ្លួន។
គិតមុនគូរ ”។