Homepage > អ្វីទៅជាជំនាញឯកទេស និងជំនាញទន់ (Hard and soft skills)?
អ្វីទៅជាជំនាញឯកទេស និងជំនាញទន់ (Hard and soft skills)?

តើអ្វីទៅជាជំនាញឯកទេស និងជំនាញទន់ (Hard skills and Soft skills) ហើយវាមានអត្ថប្រយោជន៍បែបណានោះ?
ខាងក្រោមនេះគឺភាពខុសគ្នារវាងជំនាញឯកទេស និងជំនាញទន់ ក៏ដូចជាអត្ថប្រយោជន៍៖







ជំនាញឯកទេស (Hard skills)
ជំនាញឯកទេស គឺជាជំនាញដ៏ចាំបាច់មួយដែលអ្នកត្រូវយកទៅប្រើប្រាស់ក្នុងការងារ ឬដោះស្រាយបញ្ហផ្សេងៗ។​ ជំនាញឯកទេសសង្កត់ធ្ងន់ទៅលើជំនាញវិជ្ជាជីវៈដែលអ្នកបានរៀនយ៉ាងស្ទាត់ ច្បាស់លាស់ តាមបែបបទត្រឹមត្រូវ ហើយទទួលស្គាល់។ ជំនាញឯកទេសរួមមានគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា គណនេយ្យ ផ្នែកកំព្យូទ័រ និងមួយចំនួនទៀត។ជំនាញឯកទេសប្រៀបបានដួចជាជំនាញរូបី ព្រោះយើងអាចមើលឃើញ​ ហើយ ប៉ះបាន។ មានន័យថាអ្នកអាចរៀនពីជំនាញទាំងនោះបានតាមរយៈសៀវភៅ ឬគ្រូ ជាមួយការប្រឹងប្រែង អភិវឌ្ឍនៅជំនាញទាំងនោះ។

ឧទាហរណ៍ៈ គណនេយ្យគឺជា ជំនាញឯកទេសដែលអ្នកអាចស្វែងយល់ និងរៀនបាន ដោយអ្នកចាប់ផ្តើមសិក្សាពីថ្នាក់មូលដ្ឋានគ្រិះ និងវគ្គបន្តបន្ទាប់ទៀត។

ជំនាញទន់ (Soft Skills)
ជំនាញទន់​ គឺជាជំនាញរបស់បុគ្គលម្នាក់ៗដែលមានតាំងពីកំណើត។ ជំនាញទន់ គឺសង្កត់ធ្ងន់ទៅលើ ជំនាញក្នុងការគ្រប់គ្រង ដួចជាមានទំនុកចិត្តខ្ពស់ក្នុងការធ្វើអ្វីមួយ និងជំនាញទំនាក់ទំនង ឬជំនាញបង្កើតបណ្តាញទំនាក់ទំនង។ ភាពប៉ិនប្រសប់ នៃការទំនាក់ទំនងល្អ ដែលផុសចេញពីអត្តចរិកដើមរបស់បុគ្គលម្នាក់ៗ ក្នុងការឲ្យយោបល់ ឬបញ្ជេញមតិទៅលើដៃគូរ។ បើសិនជាយើងស្រមៃទៅលើមនុស្សវិញ គឺជាប្រភេទមនុស្សដែលមានបែបបទក្នុងការនិយាយ មានមនោសញ្ជេតនា ក៏ដួចជាពូកែទំនាក់ទំនង។ ហេតុនេះហើយបានជាជំនាញទន់ត្រូវបានចាត់ទុកជាជំនាញអរូបី។

ចំពោះការងារវិញ ជំនាញទន់នាំផលវិជ្ជមានដូចជា ការចង់ផ្លាស់ប្តូរការងារ ទំនាក់ទំនងល្អជាមួយដៃគួរជំនួញ ព្រមទាំងជាមួយបុគ្គលិកដទៃ។

អត្ថប្រយោជន៍
ជំនាញឯកទេស និងជំនាញទន់ (Hard and soft skills) ទាំងពីរនេះ គឺមានប្រយោជន៍រៀងៗខ្លួនក្នុងជីវិតការងាររបស់អ្នក ដោយជំនាញឯកទេសនាំអ្នកឲ្យទទួលបានការចាប់អារម្មណ៍ពីនិយោជិកក្នុងប្រវត្តិរូបសង្ខេបរបស់អ្នកអំឡុងពេលទទួលបទសម្ភាសន៍ការងារ «របៀបក្នុងការសរសេរប្រវត្តិរូបសងេ្ខបឲ្យបានល្ ​» ចំនែកឯជំនាញទន់ជួយអ្នកឲ្យមានភាពរស់រវើកក្នុងការនិយាយ និងជាជ្រុងមួយនៃភាពវៃឆ្លាតក្នុងការបកស្រាយ។