Homepage > ហេតុអ្វីត្រូវសិក្សាផ្នែកច្បាប់?
ហេតុអ្វីត្រូវសិក្សាផ្នែកច្បាប់?

មានមុខវិជ្ជា និងជំនាញវិជ្ជាជីវៈច្រើនណាស់ដែលគួរឲ្យចាប់អារម្មណ៍ ក្នុងនោះរួមមានទាំងមុខវិជ្ជាច្បាប់ផងដែរ។
ប៉ុន្តែហេតុអ្វីត្រូវសិក្សាមុខវិជ្ជាច្បាប់?







ស្គាល់ពីសិទ្ឋរបស់អ្នក
អ្នកធ្លាប់លឺសំណួរថា “ ធ្វើអញ្ចឹងខុសច្បាប់ដែរ? ដែលជាសំណួរបង្ហាញថាមិនបានស្គាល់ច្បាស់ពីច្បាប់។ សិក្សាច្បាប់អ្នកនឹងយល់ច្បាស់ពីសិទ្ឋសេរីភាពរបស់អ្នកមានកំរិតណា អាចធ្វើអ្វីបានខ្លះ មុនឈានដល់ការប្រព្រឹត្តរឿងដែលហួសព្រំដែន។

បញ្ចុះបញ្ចូលអ្នកដទៃ
តើអ្នកនឹងមិត្តស្រីរបស់អ្នកធ្លាប់ប្រកែកគ្នា ឬទាស់សំដីលើរឿងសម័ញ្ញមួយដែរទេ? តើថ្នាក់លើ ឬអ្នកចាត់ការទូទៅដែលស្តីឲ្យអ្នកទាំងអ្នកប្រឹងប្រែងធ្វើការដែរទេ?
សាលាច្បាប់នឹង​បង្រៀនរអ្នកឲ្យស្គាល់ពីប្រភេទនៃមនុស្ស របៀបដើម្បីយល់ពីផ្នត់គំនិតរបស់ពួកគេ និងពីរបៀបដើម្បីឲ្យពួកគេយល់ពីអ្វីដែលអ្នកកំពុងបកស្រាយ។
ចំណេះផ្នែកច្បាប់នេះអាចជួយឲ្យការបញ្ចុះបញ្ចូលទៅកាន់ភាគីមានប្រសិទ្ថភាព។

ចរចាដំឡើងប្រាក់ឈ្នួល
ដោយគ្មានការសង្ស័យ និស្សិតបញ្ចប់ការសិក្សាពីសាលាច្បាប់ដឹងពីរបៀបដើម្បីចរចារ ដោះស្រាយបញ្ហា ការលើកអំណះអំណាងដូចអ្នកជំនាញអញ្ចឹង។ វានឹង​បង្រៀនថាអ្វីគ្រប់យ៉ាងគឺអាចចរចារបាន រួមទាំងប្រាក់ខែដំបូងផងដែរ។

ចូលរួមជាមួយសហគមន៍
នៅក្នុងសាលាច្បាប់ មិត្តរួមថ្នាក់ក្លាយទៅជាមិត្តភក្តិរបស់អ្នក និងមិត្តភក្តិក្លាយទៅជាក្រុមគ្រួសាររបស់អ្នក។ ខណៈពេលដែលអ្នកគិតជាថ្នាក់រៀនផ្នែកច្បាប់មានស្រទាប់ក្រាស់នៃការប្រកួតប្រជែង ផ្ទុយទៅវិញវាមានស្រទាប់ក្រាស់ច្រើនមិត្តភាពនៃការចែករំលេកគំនិតទៅវិញទេ ។និស្សិតផ្នែកច្បាប់ម្នាក់បាននិយាយថា: យើងបានចែករំលែកគ្រោងការ យើងចែករំលែកធនធាន យើងចែករំលែកគំនិត ខ្ញុំពិតជារីករាយនឹងការងារនោះ។

ចុះអ្នកយល់យ៉ាងណាដែរ?